ទាំងអស់នេះជាកូនចៅរបស់កាលែប។ កូនរបស់ហ៊ើរ ដែលជាកូនច្បងរបស់នាងអេប្រាតា គឺសូបាល ជាអ្នកតាំងក្រុងគារយ៉ាត់-យារីម
យ៉ូស្វេ 15:60 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងគារយ៉ាត់-បាល (គឺជាក្រុងគារយ៉ាត់-យារីម) និងរ៉ាបាត ទាំងអស់មានពីរក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក មាន: គារយ៉ាត-បាល (គឺគៀរីយ៉ាត-យារីម) និងរ៉ាបាត គឺមានទាំងអស់ក្រុងពីរ ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រុងគារយ៉ាត់-បាល គឺជាក្រុងគារយ៉ាត់-យារីម១ នឹងរ៉ាបាត១ ទាំងអស់មាន២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។ អាល់គីតាប បន្ទាប់មក មាន: គារយ៉ាត-បាល (គឺគៀរីយ៉ាត-យារីម) និងរ៉ាបាត គឺមានទាំងអស់ក្រុងពីរ ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។ |
ទាំងអស់នេះជាកូនចៅរបស់កាលែប។ កូនរបស់ហ៊ើរ ដែលជាកូនច្បងរបស់នាងអេប្រាតា គឺសូបាល ជាអ្នកតាំងក្រុងគារយ៉ាត់-យារីម
ម្អារ៉ាត បេត-អាណូត និងអែលទិកុន ទាំងអស់មានប្រាំមួយក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។
បន្ទាប់មក ព្រំប្រទល់លាតសន្ទឹងចាប់ពីកំពូលភ្នំនោះ ចុះទៅដល់ក្បាលទឹកណែបត្វា ហើយពីទីនោះទៅដល់ក្រុងនានានៃភ្នំអេប្រុន រួចបត់តាមបាឡា (គឺជាក្រុងគារយ៉ាត់-យារីម)។
ព្រំប្រទល់ខាងលិចបន្តតម្រង់ទៅមុខទៀត រួចបត់ទៅខាងត្បូង ត្រង់ភ្នំដែលទល់មុខនឹងបេត-ហូរ៉ុន ទៅផុតត្រឹមគារយ៉ាត់-បាល (គឺគារយ៉ាត់-យារីម) ជាក្រុងរបស់ពួកកូនចៅយូដា។ នេះហើយជាព្រំប្រទល់ខាងលិច។
ដូច្នេះ ប្រជាជនអ៊ីស្រាអែលក៏ធ្វើដំណើរទៅដល់ក្រុងទាំងប៉ុន្មានរបស់ពួកគេនៅថ្ងៃទីបី។ ក្រុងទាំងនោះគឺ ក្រុងគីបៀន ក្រុងកេភីរ៉ា ក្រុងប្អៀរ៉ុត និងក្រុងគារយ៉ាត់-យារីម។
រួចគេចាត់មនុស្សឲ្យទៅឯពួកគារយ៉ាត់-យារីម ប្រាប់ថា៖ «ពួកភីលីស្ទីនបាននាំយកហិបនៃព្រះយេហូវ៉ាមកវិញហើយ ដូច្នេះ សូមអ្នករាល់គ្នាចុះទៅ នាំឡើងទៅឯអ្នករាល់គ្នាវិញចុះ»។
នោះពួកគារយ៉ាត់-យារីមក៏មកនាំយកហិបនៃព្រះយេហូវ៉ា ឡើងទៅដាក់នៅក្នុងផ្ទះរបស់អ័ប៊ីណាដាប់ ដែលនៅលើភ្នំ ក៏ញែកអេលាសារជាកូនចេញ សម្រាប់ថែរក្សាហិបនៃព្រះយេហូវ៉ា។