ប្អាណាជាកូនអ័ហ៊ីលូឌ លោកនោះត្រួតលើស្រុកត្អាណាក ស្រុកមេគីដោ ហើយគ្រប់ស្រុកបេត-សៀន ដែលនៅជិតសារថាន ខាងក្រោមក្រុងយេសរាល ចាប់តាំងពីបេត-សៀនរហូតដល់អេបិល-មហូឡា ខាងនាយយ៉ុកមាម។
យ៉ូស្វេ 12:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចក្រុងកេដេសមួយ ស្តេចក្រុងយ៉ុកនាមនៅស្រុកកើមែលមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចក្រុងកេដែស ស្ដេចក្រុងយ៉ុកនាម នៅភ្នំកើមែល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចក្រុងកេដេស១ ស្តេចក្រុងយ៉ុកនាម នៅស្រុកកើមែល១ អាល់គីតាប ស្តេចក្រុងកេដែស ស្តេចក្រុងយ៉ុកនាម នៅភ្នំកើម៉ែល |
ប្អាណាជាកូនអ័ហ៊ីលូឌ លោកនោះត្រួតលើស្រុកត្អាណាក ស្រុកមេគីដោ ហើយគ្រប់ស្រុកបេត-សៀន ដែលនៅជិតសារថាន ខាងក្រោមក្រុងយេសរាល ចាប់តាំងពីបេត-សៀនរហូតដល់អេបិល-មហូឡា ខាងនាយយ៉ុកមាម។
គឺនឹងផ្កាឡើងយ៉ាងសន្ធឹក ក៏នឹងរីករាយដោយអំណរ និងបទចម្រៀងផង គេនឹងលើកសេចក្ដីសរសើរពីលម្អនៃព្រៃល្បាណូន ផ្ទេរទៅឲ្យដល់សមុទ្រខ្សាច់វិញ ព្រមទាំងសេចក្ដីរុងរឿងនៃភ្នំកើមែល និងវាលសារ៉ុនផង គេនឹងឃើញសិរីល្អរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីរុងរឿងរបស់ព្រះនៃយើងរាល់គ្នា។
ឯមហាក្សត្រដែលព្រះនាមថាព្រះយេហូវ៉ា នៃពួកពលបរិវារ ព្រះអង្គស្បថដោយព្រះជន្មព្រះអង្គដ៏គង់នៅថា ភ្នំតាបោរនៅកណ្ដាលស្រុកភ្នំ និងភ្នំកើមែលនៅឆ្នេរសមុទ្រជាយ៉ាងណា នោះពិតប្រាកដជាគេនឹងមកយ៉ាងនោះដែរ។
ព្រំប្រទល់របស់គេឡើងទៅទិសខាងលិច រហូតដល់ម៉ារ៉ាឡា ហើយទៅដល់ដាបាសែត រួចទៅដល់ស្ទឹងដែលនៅខាងកើតយ៉ុកនាម។
ដូច្នេះ គេក៏ញែកក្រុងកេដេស នៅស្រុកកាលីឡេ ក្នុងស្រុកភ្នំណែបថាលី ក្រុងស៊ីគែម នៅស្រុកភ្នំអេប្រាអិម ក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) នៅស្រុកភ្នំយូដា។
ពីកុលសម្ព័ន្ធណែបថាលី គេឲ្យក្រុងកេដេស ដែលនៅក្នុងស្រុកកាលីឡេ និងវាលស្មៅជុំវិញ ជាក្រុងជម្រកសម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងក្រុងហាម៉ាត-ដោរ និងវាលស្មៅជុំវិញ ក្រុងការថាន និងវាលស្មៅជុំវិញ ទាំងអស់មានបីក្រុង។
ចំពោះពួកលេវីឯទៀតៗ គឺអំបូរម្រ៉ារី គេបានឲ្យក្រុងខ្លះ ពីកុលសម្ព័ន្ធសាប់យូឡូន គឺក្រុងយ៉ុកនាម និងវាលស្មៅជុំវិញ ក្រុងការថា និងវាលស្មៅជុំវិញ
នៅម៉ាអូន មានអ្នកមានស្តុកស្តម្ភម្នាក់ ដែលមានទ្រព្យសម្បត្តិនៅកើមែល គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល នៅពេលនោះ គាត់កំពុងកាត់រោមចៀមនៅឯកើមែល។