Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 21:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ចំពោះ​ពួក​លេវី​ឯ​ទៀតៗ គឺ​អំបូរ​ម្រ៉ារី គេ​បាន​ឲ្យ​ក្រុង​ខ្លះ ពីកុល‌សម្ព័ន្ធ​សាប់‌យូឡូន គឺ​ក្រុង​យ៉ុកនាម និង​វាល​ស្មៅ​ជុំ‌វិញ ក្រុងការថា និង​វាល​ស្មៅ​ជុំ‌វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ចំពោះ​អំបូរ​លេវី​ឯ​ទៀតៗ គឺ​កូន​ចៅ​លោក​ម៉្រារី គេ​ទទួល​បាន​ក្រុង​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន: ក្រុង​យ៉ុក‌នាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ការថា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ឯ​ពួក​គ្រួ​កូន​ចៅ​ម្រ៉ារី គឺ​ជា​ពួក​លេវី​ដែល​នៅ​សល់ គេ​បាន​ឲ្យ​ទី​ក្រុង​ខ្លះ ក្នុង​ពូជ​អំបូរ​សាប់‌យូល៉ូន គឺ​យ៉ុក‌នាម នឹង​ដី​នៅ​ជុំវិញ ការថា នឹង​ដី​នៅ​ជុំវិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ចំពោះ​អំបូរ​លេវី​ឯ​ទៀតៗ គឺ​កូន​ចៅ​លោក​ម៉្រារី គេ​ទទួល​បាន​ក្រុង​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន: ក្រុង​យ៉ុក‌នាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ការថា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

សូមមើលជំពូក ចម្លង




យ៉ូស្វេ 21:34
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​លេវី​ជា​បង‌ប្អូន​គេ ដែល​បាន​តម្រូវ​ឲ្យ​ធ្វើ​ការ‌ងារ​ទាំង​អស់​នៅ​ក្នុង​រោង​ឧបោ‌សថ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ។


ចំណែក​ពួក​កូន​ចៅ​ម្រ៉ារី​តាម​ពូជ​អំបូរ​របស់​គេ នោះ​តាម​ឆ្នោត​ត្រូវ​បាន​ទី​ក្រុង​ដប់ពីរ ពី​កុល‌សម្ព័ន្ធ​រូបេន កាដ និង​សាប់‌យូឡូន។


ឯ​ពួក​លេវី​ដែល​សល់ គឺ​ជា​ពួក​ម្រ៉ារី នោះ​បាន​ចែក​ឲ្យ​គេ ពី​កុល‌សម្ព័ន្ធ​សាប់‌យូឡូន គឺ​ក្រុង​រីម៉ូនរ និងវាលស្មៅ​នៅ​ជុំ‌វិញ ក្រុង​តាបោរ និង​វាលស្មៅ​នៅ​ជុំ‌វិញ


ស្តេច​ក្រុង​កេដេស​មួយ ស្តេច​ក្រុង​យ៉ុកនាម​នៅ​ស្រុក​កើមែលមួយ


ព្រំប្រទល់របស់​គេ​ឡើង​ទៅ​ទិស​ខាង​លិច រហូត​ដល់​ម៉ារ៉ា‌ឡា ហើយ​ទៅ​ដល់​ដាបា‌សែត រួច​ទៅ​ដល់​ស្ទឹង​ដែល​នៅ​ខាង​កើត​យ៉ុកនាម។


និង​ក្រុង​កាថាត ណា‌ហា‌ឡាល ស៊ីមរ៉ុន យីដា‌ឡា និង​បេថ្លេ‌ហិម ទាំង​អស់​មាន​ដប់ពីរ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។


ក្រុង​របស់​ពួក​គើសុន តាម​ពូជ​អំបូរ​របស់​គេ ទាំង​អស់​មាន​ដប់​បី​ក្រុង ព្រម​ទាំង​វាល​ស្មៅ​ជុំ‌វិញ។


ក្រុង​ឌីមណា និង​វាល​ស្មៅ​ជុំ‌វិញ ក្រុង​ណាហា‌ឡាល និង​វាល​ស្មៅ​ជុំ‌វិញ ទាំង​អស់​មាន​បួន​ក្រុង។


ពួក​កូន​ចៅ​ម្រ៉ារី​តាម​ពូជ​អំបូរ​របស់​គេ ទទួល​បាន​ក្រុង​ចំនួន​ដប់ពីរ ពី​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និងកុល‌សម្ព័ន្ធ​សាប់‌យូឡូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម