យ៉ូប 22:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានទូលដល់ព្រះថា "សូមយាងចេញពីយើងទៅ!" ហើយថា "តើព្រះដ៏មានគ្រប់ព្រះចេស្តា អាចធ្វើអ្វីដល់យើងបាន?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេទូលព្រះជាម្ចាស់ថា “សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅ! ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតមិនអាច ធ្វើអ្វីយើងខ្ញុំបានឡើយ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានទូលដល់ព្រះថា ចូរថយចេញពីយើងទៅ ហើយថា តើព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់អាចនឹងប្រោសដល់យើងយ៉ាងណាបាន អាល់គីតាប ពួកគេអង្វរអុលឡោះថា “សូមអញ្ជើញចេញឆ្ងាយពីយើងខ្ញុំទៅ! ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុតមិនអាច ធ្វើអ្វីយើងខ្ញុំបានឡើយ”។ |
មានមនុស្សជាច្រើនពោលថា៖ «តើអ្នកណាបង្ហាញឲ្យយើងឃើញសេចក្ដីល្អ? ឱព្រះយេហូវ៉ាអើយ សូមឲ្យពន្លឺនៃព្រះភក្ត្រព្រះអង្គ ភ្លឺមកលើយើងខ្ញុំផង!»
ដ្បិតតាំងពីទូលបង្គំចូលទៅជួបផារ៉ោន ក្នុងព្រះនាមព្រះអង្គ ស្ដេចបានធ្វើបាបប្រជាជននេះ ហើយព្រះអង្គក៏មិនបានរំដោះប្រជារាស្ត្ររបស់ព្រះអង្គសោះ»។
ចូរលែងតាមផ្លូវនេះ ហើយបែរចេញពីផ្លូវច្រកនេះទៅ ឲ្យបំបាត់ព្រះដ៏បរិសុទ្ធនៃសាសន៍ អ៊ីស្រាអែលចេញពីមុខយើង"។
គឺអ្នករាល់គ្នាពោលថា ការដែលខំគោរពបម្រើព្រះ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងដើរនៅចំពោះព្រះអង្គដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី?
រំពេចនោះ បុរសទាំងពីរស្រែកឡើងថា៖ «ព្រះរាជបុត្រារបស់ព្រះអើយ! តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយយើង? តើព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខយើងមុនពេលកំណត់ឬ?»
ពេលនោះ អ្នកក្រុងទាំងអស់ នាំគ្នាចេញមកជួបព្រះយេស៊ូវ ហើយពេលគេបានឃើញព្រះអង្គ គេក៏អង្វរសូមឲ្យព្រះអង្គយាងចេញពីភូមិស្រុករបស់គេ។
ដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ព្រះសោះ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតចោលម្សៀត និងទៅតាមការដែលមិនគួរគប្បីនឹងប្រព្រឹត្ត។