ដ្បិតអស់ទាំងព្រះរបស់ប្រជាជននានា សុទ្ធតែជារបស់ឥតប្រយោជន៍ តែព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ។
យេរេមា 10:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ត្រូវប្រាប់គេថា៖ ព្រះទាំងប៉ុន្មានដែលមិនបានបង្កើតផ្ទៃមេឃ និងផែនដី នោះនឹងត្រូវវិនាសបាត់ពីផែនដី ហើយពីក្រោមផ្ទៃមេឃទៅ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រាប់ពួកគេថា ព្រះទាំងឡាយដែលពុំបានបង្កើតផ្ទៃមេឃ និងផែនដី មុខជាត្រូវវិនាសបាត់សូន្យពីផែនដី និងពីក្រោមមេឃនេះពុំខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ត្រូវឲ្យប្រាប់គេថា ព្រះទាំងប៉ុន្មានដែលមិនបានបង្កើតផ្ទៃមេឃ នឹងផែនដី នោះនឹងត្រូវវិនាសបាត់ពីផែនដី ហើយពីក្រោមផ្ទៃមេឃទៅ។ អាល់គីតាប ចូរប្រាប់ពួកគេថា ព្រះទាំងឡាយ ដែលពុំបានបង្កើតផ្ទៃមេឃ និងផែនដី មុខជាត្រូវវិនាសបាត់សូន្យពីផែនដី និងពីក្រោមមេឃនេះពុំខាន។ |
ដ្បិតអស់ទាំងព្រះរបស់ប្រជាជននានា សុទ្ធតែជារបស់ឥតប្រយោជន៍ តែព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ។
យើងនឹងប្រកាសប្រាប់ពីសេចក្ដីសុចរិត និងការប្រព្រឹត្តរបស់អ្នក តែគ្មានប្រយោជន៍ដល់អ្នកសោះ។
យើងនឹងបង្កាត់ភ្លើងនៅក្នុងវិហារនៃព្រះទាំងប៉ុន្មានរបស់ស្រុកអេស៊ីព្ទ ហើយគេនឹងដុតចោល ព្រមទាំងដឹកនាំរូបព្រះទាំងនោះទៅជាឈ្លើយ គេនឹងប្រដាប់ខ្លួន ដោយស្រុកអេស៊ីព្ទ ដូចជាគង្វាលពាក់អាវខ្លួន រួចគេនឹងចេញពីនេះទៅដោយសុខសាន្ត។
គេក៏នឹងបំបែកបំបាក់រូបព្រះនៅបេត-សេមែសដែលនៅក្នុងស្រុកអេស៊ីព្ទដែរ ព្រមទាំងដុតវិហារនៃព្រះរបស់ស្រុកអេស៊ីព្ទទាំងប៉ុន្មានផង"»។
ចូរថ្លែងប្រាប់នៅកណ្ដាលអស់ទាំងសាសន៍ ហើយប្រកាសទៅ ចូរលើកទង់ជ័យឡើង ត្រូវឲ្យប្រកាសប្រាប់ឥតលាក់ទុកអ្វីសោះឡើយ ចូរប្រាប់ថា៖ គេចាប់យកក្រុងបាប៊ីឡូនហើយ ព្រះបាលត្រូវខ្មាស ព្រះម្រដាក់ត្រូវបាក់រលំចុះ រូបឆ្លាក់របស់គេបានត្រូវខ្មាស រូបព្រះរបស់គេបានបាក់រំលំចុះហើយ។
វាសុទ្ធតែឥតប្រយោជន៍ ជារបស់ក្លែងបញ្ឆោត នៅគ្រាដែលធ្វើទោសវា នោះវានឹងសូន្យបាត់ទៅ។
ព្រះអង្គនឹងដេញតាមគេដោយសេចក្ដីក្រោធ ហើយបំផ្លាញគេឲ្យសូន្យ ចេញពីក្រោមស្ថានរបស់ព្រះយេហូវ៉ាទៅ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងបំផ្លាញអស់ទាំងរូបព្រះ ហើយធ្វើឲ្យរូបទាំងអស់ផុតបាត់ពីក្រុងណូព នឹងលែងមានចៅហ្វាយណានៅស្រុកអេស៊ីព្ទទៀត យើងនឹងឲ្យសេចក្ដីភ័យខ្លាចគ្របលើស្រុកអេស៊ីព្ទ។
ព្រះយេហូវ៉ានឹងបានជាទីស្ញែងខ្លាចដល់គេ ដ្បិតព្រះអង្គនឹងធ្វើឲ្យព្រះទាំងប៉ុន្មាន នៅផែនដីរៀវសូន្យទៅ ហើយមនុស្សទាំងឡាយនឹងថ្វាយបង្គំព្រះអង្គវិញ គ្រប់គ្នានឹងថ្វាយបង្គំនៅតាមកន្លែងរបស់គេរៀងខ្លួន គឺអស់ទាំងឆ្នេរ និងកោះទាំងប៉ុន្មាន របស់សាសន៍ទាំងឡាយ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងកាត់ឈ្មោះអស់ទាំងរូបព្រះឲ្យសូន្យចេញពីស្រុក ឥតមានអ្នកណានឹកចាំតទៅទៀតឡើយ យើងនឹងធ្វើឲ្យពួកហោរា និងវិញ្ញាណអសោចចេញផុតពីស្រុកដែរ។
ទេវតានោះក៏ចាប់នាគ គឺពស់ពីចាស់បុរាណ ដែលជាអារក្ស និងជាសាតាំង ហើយចងទុកមួយពាន់ឆ្នាំ
លុះស្អែកឡើង ពេលគេក្រោកពីព្រលឹម ក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដីនៅចំពោះហិបនៃព្រះយេហូវ៉ាទៀត ហើយក្បាល និងដៃទាំងពីររបស់ព្រះដាកុន ក៏បាក់ដាច់នៅលើក្របទ្វារ សល់តែដងខ្លួនព្រះដាកុនប៉ុណ្ណោះ។