យេរេមា 51:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 វាសុទ្ធតែឥតប្រយោជន៍ ជារបស់ក្លែងបញ្ឆោត នៅគ្រាដែលធ្វើទោសវា នោះវានឹងសូន្យបាត់ទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ព្រះទាំងនោះឥតបានការអ្វីសោះ ជារបស់គួរឲ្យមើលងាយ ដែលនឹងត្រូវវិនាសសូន្យ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 វាសុទ្ធតែឥតប្រយោជន៍ ជារបស់ក្លែងបញ្ឆោតទទេ នៅគ្រាដែលធ្វើទោសវា នោះវានឹងសូន្យបាត់ទៅ សូមមើលជំពូកអាល់គីតាប18 ព្រះទាំងនោះឥតបានការអ្វីសោះ ជារបស់គួរឲ្យមើលងាយ ដែលនឹងត្រូវវិនាសសូន្យ នៅថ្ងៃដែលអុលឡោះជាម្ចាស់វិនិច្ឆ័យទោស។ សូមមើលជំពូក |
នៅទីណាដែលអ្នករាល់គ្នាអាស្រ័យនៅ ទីក្រុងទាំងនោះនឹងត្រូវវិនាស ហើយទីខ្ពស់ៗនឹងត្រូវខូចបង់ ដើម្បីឲ្យអាសនារបស់អ្នករាល់គ្នាត្រូវអន្តរាយ ហើយខូចបង់ រូបព្រះរបស់អ្នករាល់គ្នាត្រូវបាក់បែក ហើយវិនាសអន្តរាយ អាសនាដុតគ្រឿងក្រអូបរបស់អ្នករាល់គ្នាត្រូវកាប់រំលំ ឯស្នាដៃរបស់អ្នករាល់គ្នាក៏ត្រូវរលាយបាត់អស់ដែរ។
«ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចអ្នករាល់គ្នាដែរ យើងខ្ញុំនាំដំណឹងល្អមកប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានបែរចេញពីសេចក្ដីឥតប្រយោជន៍ទាំងនេះ មករកព្រះដ៏មានព្រះជន្មរស់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់ដែលនៅទីទាំងនោះ។