តែមនុស្សទុច្ចរិត បើបែរចេញពីអស់ទាំងអំពើបាបដែលខ្លួនបានប្រព្រឹត្ត ហើយរក្សាអស់ទាំងក្រឹត្យក្រមរបស់យើង ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ អ្នកនោះនឹងមានជីវិតរស់នៅ ឥតត្រូវស្លាប់ឡើយ។
ម៉ាថាយ 7:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ដូច្នេះ អ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្តចំពោះគេយ៉ាងនោះចុះ ដ្បិតគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាចែងទុកមកដូច្នេះ។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តដល់អ្នករាល់គ្នា ចូរប្រព្រឹត្តដល់គេយ៉ាងនោះដែរ។ ជាការពិត នេះជាសេចក្ដីបង្រៀនរបស់ក្រឹត្យវិន័យ និងគម្ពីរព្យាការី។ Khmer Christian Bible អ្នករាល់គ្នាចង់ឲ្យមនុស្សប្រព្រឹត្ដគ្រប់ការទាំងអស់ចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្ដចំពោះគេយ៉ាងនោះដែរ ដ្បិតនេះជាសេចក្ដីសង្ខេបនៃគម្ពីរវិន័យ និងជាពាក្យរបស់អ្នកនាំព្រះបន្ទូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ដូច្នេះ បើអ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។ គម្ពីរវិន័យ និងគម្ពីរព្យាការីមានចែងទុកមកដូច្នេះឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ ដ្បិតនេះឯងជាក្រិត្យវិន័យ ហើយជាសេចក្ដីទំនាយរបស់ពួកហោរា។ អាល់គីតាប «ដូច្នេះ បើអ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្ដចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្ដចំពោះគេបែបនោះដែរ។ គីតាបហ៊ូកុំ និងគីតាបណាពីមានចែងទុកមកដូច្នេះឯង។ |
តែមនុស្សទុច្ចរិត បើបែរចេញពីអស់ទាំងអំពើបាបដែលខ្លួនបានប្រព្រឹត្ត ហើយរក្សាអស់ទាំងក្រឹត្យក្រមរបស់យើង ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ អ្នកនោះនឹងមានជីវិតរស់នៅ ឥតត្រូវស្លាប់ឡើយ។
មិនត្រូវសងសឹក ឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សាសន៍អ្នកឡើយ គឺត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនអ្នកវិញ យើងនេះជាព្រះយេហូវ៉ា។
ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច? បើមិនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយព្រះរបស់ខ្លួន ដោយសុភាពប៉ុណ្ណោះ។
យើងនឹងមកជិតអ្នករាល់គ្នា ដើម្បីនឹងសម្រេចតាមសេចក្ដីយុត្តិធម៌ យើងនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្ត្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយធ្វើបាបអ្នកដែលចូលមកស្នាក់អាស្រ័យ ឥតកោតខ្លាចយើងសោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
«កុំនឹកស្មានថា ខ្ញុំមកដើម្បីលុបបំបាត់ក្រឹត្យវិន័យ ឬគម្ពីរហោរាចោលឡើយ ខ្ញុំមិនមែនមកដើម្បីលុបបំបាត់ចោលទេ គឺមកដើម្បីធ្វើឲ្យសម្រេចវិញ ។
អ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ត្រូវប្រព្រឹត្តចំពោះគេយ៉ាងនោះដែរ»។
ហេតុដែលហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យមានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីមនសិការជ្រះថ្លា និងពីជំនឿដ៏ស្មោះត្រង់។
ប្រសិនបើអ្នករាល់គ្នាកាន់តាមក្រឹត្យវិន័យ ដូចមានចែងក្នុងបទគម្ពីរថា៖ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង» នោះអ្នកប្រព្រឹត្តបានល្អប្រសើរហើយ។