Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 2:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ប្រសិន‌បើ​អ្នក​រាល់​គ្នា​កាន់​តាម​ក្រឹត្យ‌វិន័យ ដូច​មាន​ចែង​ក្នុង​បទ​គម្ពីរ​ថា៖ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង» នោះ​អ្នកប្រព្រឹត្ត​បាន​ល្អ​ប្រសើរ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម​ព្រះរាជ​ក្រឹត្យវិន័យ​ស្របតាម​បទគម្ពីរ​ដែលថា‍​:“ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង” នោះ​អ្នករាល់គ្នា​ធ្វើ​បាន​ល្អ​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 បើ​អ្នក​រាល់គ្នា​ធ្វើ​តាម​ក្រឹត្យ​វិន័យ​ដ៏​ប្រសើរ​ ស្របតាម​បទគម្ពីរ​ដែល​បាន​ចែង​ថា​ ចូរ​ស្រឡាញ់​អ្នក​ជិតខាង​របស់​ខ្លួន​ឲ្យ​ដូច​ខ្លួនឯង​ នោះ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​បាន​ល្អ​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ប្រសិន​បើ​បងប្អូន​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌រាជ្យ ស្រប​តាម​គម្ពីរ ពោល​គឺ«ត្រូវ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» នោះ​បងប្អូន​ពិត​ជា​បាន​សម្រេច​កិច្ចការ​មួយ​ដ៏​ល្អ​ប្រសើរ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 បើ​អ្នក​រាល់​គ្នា​កាន់​តាម​ក្រិត្យ‌វិន័យ​ដ៏​ប្រសើរ ដូច​មាន​បទ​គម្ពីរ​ថា «ចូរ​ឲ្យ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ជា​ខ្លួន​ឯង» នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​ល្អ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ប្រសិន​បើ​បង​ប្អូន​ប្រតិបត្ដិ​តាម​ហ៊ូកុំ​របស់​នគរ​នៃ​អុលឡោះ ស្រប​តាម​គីតាប ពោល​គឺ«ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» នោះ​បង​ប្អូន​ពិត​ជា​បាន​សម្រេច​កិច្ចការ​មួយ​ដ៏​ល្អ​ប្រសើរ​ហើយ។

សូមមើលជំពូក ចម្លង




យ៉ាកុប 2:8
23 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​យើង​ថា "ដែល​ឯង​មាន​ចិត្ត​ចង់​ស្អាង​វិហារ​សម្រាប់​ឈ្មោះ​យើង នោះ​បាន​ល្អ​ហើយ ដោយ​ឯង​មាន​បំណង​ចិត្ត​ដូច្នោះ


ពេល​នោះ គេ​និយាយ​គ្នា​ថា៖ «យើង​ប្រព្រឹត្ត​ដូច្នេះ​មិន​ល្អ​ទេ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ដំណឹង​ល្អ តែ​យើង​នៅ​ស្ងៀម បើ​យើង​នៅ​ចាំ​រហូត​ដល់​ព្រឹក នោះ​មុខ​ជា​នឹង​មាន​ទោស​មក​ទាន់​ជា​មិន​ខាន ដូច្នេះ ចូរ​យើង​ទៅ​ប្រាប់​ដល់​ពួក​ដំណាក់​ស្តេច​ឥឡូវ​នេះ»។


មិន​ត្រូវ​សង‌សឹក ឬ​ចង​គំនុំ​គុំ‌គួន​នឹង​ពួក​កូន​ចៅ​របស់​សាសន៍​អ្នក​ឡើយ គឺ​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​អ្នក​វិញ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។


ឯ​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ទុក​ដូច​ជា​កើត​នៅ​ស្រុក​អ្នក​វិញ ហើយ​ត្រូវ​ស្រឡាញ់​គេ​ដូច​ជា​ខ្លួន​អ្នក ដ្បិត​អ្នក​រាល់​គ្នា​ពី​ដើម​ក៏​ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរ យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។


ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​នឹង​លោក​ថា៖ «ការ​ដែល​ឯង​ខឹង​ដូច្នេះ តើ​គួរ​ឬ?»


ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូណាស​ថា៖ «ការ​ដែល​ឯង​ខឹង​ពី​ដំណើរ​ដើម​វល្លិ​នោះ តើ​គួរ​ឬ?» លោក​តប​ថា៖ «ការ​ដែល​ទូល‌បង្គំ​ខឹង​នេះ​គួរ​ហើយ ទោះ​បើ​ដល់​ស្លាប់​ក៏​ដោយ»។


ហើយ​បទ‌បញ្ជា​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នា គឺ "ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង"


ចៅហ្វាយ​ពោល​ទៅ​គាត់​ថា "ប្រសើរ​ណាស់ អ្នក​បម្រើ​ល្អ ហើយ​ស្មោះ​ត្រង់​អើយ! អ្នក​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​របស់​បន្តិច‌បន្តួច ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​របស់​ជា​ច្រើន។ ចូរ​ចូល​មក​អរ​សប្បាយ​ជា​មួយ​ចៅហ្វាយ​របស់​អ្នក​ចុះ"។


ចៅហ្វាយ​របស់​គាត់ ពោល​ទៅ​គាត់​ថា "ប្រសើរ​ណាស់ អ្នក​បម្រើ​ល្អ ហើយ​ស្មោះ​ត្រង់​អើយ! អ្នក​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​របស់​បន្តិច‌បន្តួច ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​របស់​ជា​ច្រើន។ ចូរ​ចូល​មក​អរ​សប្បាយ​ជា​មួយ​ចៅហ្វាយ​របស់​អ្នក​ចុះ"។


«ដូច្នេះ អ្នក​រាល់​គ្នា​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ចូរ​ប្រព្រឹត្ត​ចំពោះ​គេ​យ៉ាង​នោះ​ចុះ ដ្បិត​គម្ពីរ​ក្រឹត្យ‌វិន័យ និង​គម្ពីរ​ហោរា​ចែង​ទុក​មក​ដូច្នេះ។


សេចក្តី​ស្រឡាញ់​មិន​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្តី​ស្រឡាញ់​ជា​ការ​សម្រេច​តាម​ក្រឹត្យ‌វិន័យ។


ដ្បិត​ក្រឹត្យ‌វិន័យ​ទាំង​មូល​បាន​សម្រេច​ក្នុង​ពាក្យ​មួយ​ឃ្លា​នេះ​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង» ។


ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ​ទើប​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌គ្រីស្ទ។


តែ​ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ដល់​សេចក្ដី​កម្សត់​របស់​ខ្ញុំ នោះ​ប្រពៃ​ហើយ។


រីឯ​សេចក្ដី​ស្រឡាញ់​ជា​បង‌ប្អូន មិន​ចាំ​បាច់​ឲ្យអ្នក​ណា​សរសេរ​ប្រាប់​អ្នក​រាល់​គ្នា​ទេ ដ្បិត​ព្រះ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក


រីឯ​អ្នក​ដែល​ពិនិត្យ​មើល​ក្នុង​ក្រឹត្យ‌វិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​ក្រឹត្យ‌វិន័យ​ខាង​ឯ​សេរី‌ភាព ហើយ​ជាប់​ចិត្ត ឥត​មាន​ភ្លេច​នឹង​សេចក្ដី​ដែល​ស្តាប់ គឺ​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​កិច្ច​ការ​ដែល​ខ្លួន​ធ្វើ​ជាមិន​ខាន។


ដូច្នេះ ត្រូវ​និយាយ និង​ប្រព្រឹត្តទុក​ដូច​ជា​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ នៅ​ក្រោម​ក្រឹត្យ​វិន័យ​នៃ​សេរីភាព​ចុះ។


អ្នក​ជឿ​ថា​មាន​ព្រះ​តែ​មួយ នោះ​ត្រូវ​ហើយ សូម្បី​តែ​ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ព្រម​ទាំង​ព្រឺ​ខ្លាច​ទៀត​ផង។


បង‌ប្អូន​អើយ កុំ​និយាយ​មួល​បង្កាច់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ អ្នក​ណា​និយាយ​មួល​បង្កាច់​គ្នា ហើយ​ថ្កោល​ទោស​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​ក៏​និយាយ​មួល​បង្កាច់​ក្រឹត្យ​វិន័យ ហើយ​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ​ដែរ តែ​បើ​អ្នក​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ អ្នក​មិន​មែន​កាន់​តាម​ក្រឹត្យ‌វិន័យ​ទេ គឺឈ្មោះ​ថា​ជា​អ្នក​ថ្កោល​ទោស​វិញ។


ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ត្រ​មួយ​សម្រាប់​ព្រះ‌អង្គ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកាស​ពី​កិច្ច‌ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម