ប៉ុន្តែ ព្រះអង្គសុចរិតក្នុងគ្រប់ទាំងហេតុការណ៍ដែលបានកើតមានដល់យើងខ្ញុំ ដ្បិតព្រះអង្គបានប្រព្រឹត្តដោយស្មោះត្រង់ តែឯយើងខ្ញុំវិញ បានប្រព្រឹត្តយ៉ាងអាក្រក់
ហេតុការណ៍ទាំងប៉ុន្មាន ដែលកើតមានដល់យើងខ្ញុំបញ្ជាក់ថា ព្រះអង្គប្រព្រឹត្តចំពោះយើងខ្ញុំ ដោយយុត្តិធម៌ និងសុចរិតមែន ព្រោះយើងខ្ញុំបានធ្វើអំពើអាក្រក់។
ប៉ុន្តែក្នុងសេចក្ដីទាំងប៉ុន្មាន ដែលបានកើតដល់យើងខ្ញុំ នោះទ្រង់សុចរិតទេ ដ្បិតទ្រង់បានប្រព្រឹត្តដោយស្មោះត្រង់ តែយើងខ្ញុំបានប្រព្រឹត្ត ដោយលាមកអាក្រក់វិញ
ហេតុការណ៍ទាំងប៉ុន្មាន ដែលកើតមានដល់យើងខ្ញុំបញ្ជាក់ថា ទ្រង់ប្រព្រឹត្តចំពោះយើងខ្ញុំ ដោយយុត្តិធម៌ និងសុចរិតមែន ព្រោះយើងខ្ញុំបានធ្វើអំពើអាក្រក់។
ព្រះអង្គមិនគួរប្រព្រឹត្តដូច្នោះទេ សូមកុំប្រហារមនុស្សសុចរិតរួមជាមួយមនុស្សអាក្រក់ឡើយ យ៉ាងនោះឈ្មោះថា មនុស្សសុចរិតក៏ដូចជាមនុស្សអាក្រក់ដែរ សូមព្រះអង្គកុំធ្វើដូច្នោះឡើយ! ព្រះដ៏ជាចៅក្រមនៃផែនដីទាំងមូល តើព្រះអង្គនឹងមិនប្រព្រឹត្តដោយយុត្តិធម៌ទេឬ?»
ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ព្រះអង្គសុចរិត ដ្បិតមានតែយើងខ្ញុំដែលនៅសេសសល់នេះទេបានរួចជីវិត ដូចមានសព្វថ្ងៃនេះ។ មើល៍ យើងខ្ញុំនៅចំពោះព្រះអង្គ ទាំងជាប់មានបាប ដ្បិតដោយព្រោះអំពើបែបនេះ គ្មានអ្នកណាអាចឈរនៅចំពោះព្រះអង្គបានឡើយ»។
ពួកស្តេចរបស់យើងខ្ញុំ ពួកមេរបស់យើងខ្ញុំ ពួកសង្ឃរបស់យើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ មិនបានកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គទេ ក៏មិនបានយកចិត្តទុកដាក់នឹងបទបញ្ជា ព្រមទាំងការព្រមានដែលព្រះអង្គបានប្រទានដល់ពួកគេឡើយ។
ព្រះអង្គបានឃើញថា លោកមានចិត្តស្មោះត្រង់នៅចំពោះព្រះអង្គ ហើយបានតាំងសញ្ញានឹងលោក ថានឹងប្រទានស្រុករបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍យេប៊ូស និងសាសន៍គើកាស៊ី ដល់ពូជពង្សរបស់លោក ព្រះអង្គក៏បានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ ដ្បិតព្រះអង្គសុចរិត។
គេនឹងច្រៀងនៅមុខមនុស្ស ដោយពាក្យថា "ខ្ញុំបានធ្វើបាប ហើយរំលងនឹងសេចក្ដីត្រឹមត្រូវ ជាការដែលឥតមានប្រយោជន៍ដល់ខ្ញុំ។
ដ្បិតព្រះមិនបានកំណត់ ពេលវេលាណាមួយដល់អ្នកណាម្នាក់ ឲ្យចូលមកទទួលការជំនុំជម្រះ នៅចំពោះព្រះអង្គឡើយ។
៙ ទាំងយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ បានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត គឺយើងបានប្រព្រឹត្តអំពើអាក្រក់។
៙ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសុចរិត ហើយវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ។
ព្រះយេហូវ៉ាសុចរិតក្នុងគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ របស់ព្រះអង្គដែរ។
ដូច្នេះ លោកម៉ូសេត្រឡប់ទៅឯព្រះយេហូវ៉ា ហើយទូលថា៖ «ប្រជាជននេះបានប្រព្រឹត្តអំពើបាបធ្ងន់ណាស់ គឺពួកគេបានឆ្លាក់ធ្វើព្រះពីមាសសម្រាប់ខ្លួនគេ។
ឱព្រះយេហូវ៉ាអើយ កាលណាទូលបង្គំជជែកតនឹងព្រះអង្គ ព្រះអង្គសុចរិតទេ ប៉ុន្តែ ទូលបង្គំចង់តែទូលពិភាក្សានឹងព្រះអង្គ ពីដើមហេតុថា ហេតុអ្វីបានជាដំណើរ របស់មនុស្សអាក្រក់តែងតែចម្រើនឡើង? ហេតុអ្វីបានជាពួកអ្នកដែលប្រព្រឹត្តក្បត់ រស់នៅជាឥតខ្វល់ដូច្នេះ?
ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ជាការដែលនាំឲ្យយើងខឹង ដោយគេបានទៅដុតកំញានគោរពដល់ព្រះដទៃ ជាព្រះដែលគេ ឬអ្នករាល់គ្នា ឬបុព្វបុរសអ្នក មិនបានស្គាល់ផង។
ព្រះយេហូវ៉ាសុចរិតទេ ដ្បិតខ្ញុំបានបះបោរនឹងបញ្ញត្តិព្រះអង្គ ឱសាសន៍ទាំងឡាយអើយ សូមស្តាប់ ហើយ ពិចារណាមើលសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ពួកក្រមុំៗ និងពួកកំលោះៗរបស់ខ្ញុំ គេបានទៅជាឈ្លើយអស់ហើយ
នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ដ្បិតអ្នករាល់គ្នាមិនបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់យើងសោះ ក៏មិនបានសម្រេចតាមបញ្ញត្តិច្បាប់របស់យើងដែរ គឺបានប្រព្រឹត្តតាមបញ្ញត្តិច្បាប់របស់សាសន៍ដទៃទាំងប៉ុន្មាន ដែលនៅជុំវិញអ្នកវិញ»។