តាមកំណត់ដែលត្រូវការរាល់តែថ្ងៃ គឺថ្វាយឲ្យត្រូវនឹងក្រឹត្យក្រមរបស់លោកម៉ូសេ ទាំងថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងថ្ងៃបុណ្យមានកំណត់ បីដងក្នុងមួយឆ្នាំ ជាបុណ្យនំបុ័ងឥតដំបែ បុណ្យអាទិត្យទីប្រាំពីរ និងនៅបុណ្យបារាំ។
និក្ខមនំ 34:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើបុណ្យអាទិត្យទីប្រាំពីរ គឺជាបុណ្យផលដំបូងពីចម្រូតស្រូវសាលី និងបុណ្យប្រមូលផលចុងឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកត្រូវធ្វើពិធីបុណ្យថ្ងៃទីហាសិប* នៅពេលចាប់ផ្ដើមច្រូតស្រូវ ហើយធ្វើពិធីបុណ្យប្រមូលភោគផលនៅចុងឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវធ្វើបុណ្យអាទិត្យទី៧ គឺជាបុណ្យផលដំបូងពីចំរូតស្រូវសាលី នឹងបុណ្យប្រមូលផល ដល់ចុងឆ្នាំដែរ អាល់គីតាប អ្នកត្រូវធ្វើពិធីបុណ្យថ្ងៃទីហាសិប នៅពេលចាប់ផ្តើមច្រូតស្រូវ ហើយធ្វើពិធីបុណ្យប្រមូលភោគផលនៅចុងឆ្នាំ។ |
តាមកំណត់ដែលត្រូវការរាល់តែថ្ងៃ គឺថ្វាយឲ្យត្រូវនឹងក្រឹត្យក្រមរបស់លោកម៉ូសេ ទាំងថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងថ្ងៃបុណ្យមានកំណត់ បីដងក្នុងមួយឆ្នាំ ជាបុណ្យនំបុ័ងឥតដំបែ បុណ្យអាទិត្យទីប្រាំពីរ និងនៅបុណ្យបារាំ។
ត្រូវធ្វើបុណ្យចម្រូត គឺនៅពេលអ្នកចាប់ផ្ដើមច្រូតកាត់ផលដំបូងពីការនឿយហត់របស់អ្នក ពីការដែលអ្នកសាបព្រោះនៅស្រែចម្ការ។ ចុងឆ្នាំ ត្រូវធ្វើបុណ្យប្រមូលផល គឺនៅពេលអ្នកប្រមូលផលពីការនឿយហត់របស់អ្នកពីស្រែចម្ការរួចរាល់អស់។
របស់ទាំងពីរនោះ ត្រូវថ្វាយដល់ព្រះយេហូវ៉ាទុកជាផលដំបូង តែមិនត្រូវដុតនៅលើអាសនា សម្រាប់ជាក្លិនឈ្ងុយឡើយ។
«ចាប់ពីក្រោយថ្ងៃសប្ប័ទនោះ គឺពីថ្ងៃដែលអ្នករាល់គ្នាបានយកកណ្ដាប់មកថ្វាយជាតង្វាយគ្រវី នោះត្រូវរាប់ពេញជាប្រាំពីរថ្ងៃឈប់សម្រាក។
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «នៅថ្ងៃដប់ប្រាំក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យបារាំ ថ្វាយព្រះយេហូវ៉ាអស់ប្រាំពីរថ្ងៃ។
នៅថ្ងៃទីមួយក្នុងខែទីប្រាំពីរ អ្នករាល់គ្នាត្រូវមានការជួបប្រជុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីអ្វីឡើយ។ នេះជាថ្ងៃសម្រាប់ឲ្យអ្នករាល់គ្នាផ្លុំត្រែ
កាលបុណ្យថ្ងៃទីហាសិប បានមកដល់ ពួកគេទាំងអស់មានចិត្តព្រមព្រៀងប្រជុំគ្នានៅកន្លែងតែមួយ។
«ត្រូវរាប់ប្រាំពីរសប្ដាហ៍ គឺរាប់ប្រាំពីរសប្ដាហ៍នោះ ចាប់តាំងពីពេលលូកកណ្តៀវទៅច្រូតស្រូវមុនដំបូង។