មិនត្រូវធ្វើឲ្យមានថ្នាក់ជណ្តើរឡើងទៅអាសនាឡើយ ក្រែងគេឃើញកេរខ្មាសរបស់អ្នក។
និក្ខមនំ 28:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើខោស្នាប់ភ្លៅពីសំពត់ខ្លូតទេសឲ្យពួកគេ ពីត្រឹមចង្កេះដល់ពាក់កណ្ដាលភ្លៅ សម្រាប់បិទបាំងកេរខ្មាស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរធ្វើខោខ្លីពីអំបោះធ្មៃ ដើម្បីឲ្យពួកគេបិទបាំងកេរខ្មាស ចាប់ពីចង្កេះរហូតដល់ភ្លៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យធ្វើខោស្នាប់ភ្លៅពីសំពត់ខ្លូតទេសឲ្យគេ ពីត្រឹមចង្កេះ ដល់ពាក់កណ្តាលភ្លៅ សំរាប់បាំងកេរខ្មាសគេ អាល់គីតាប ចូរធ្វើខោខ្លីពីអំបោះធ្មៃ ដើម្បីឲ្យពួកគេបិទបាំងកេរខ្មាស ចាប់ពីចង្កេះរហូតដល់ភ្លៅ។ |
មិនត្រូវធ្វើឲ្យមានថ្នាក់ជណ្តើរឡើងទៅអាសនាឡើយ ក្រែងគេឃើញកេរខ្មាសរបស់អ្នក។
គេក៏ធ្វើមួកពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត និងឈ្នួតពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងខោស្នាប់ភ្លៅពីសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់
កាលណាគេចូលទៅតាមទ្វារកំផែងទីលានខាងក្នុង នោះគេនឹងត្រូវស្លៀកពាក់ដោយសំពត់ទេសឯក ឥតមានស្លៀកពាក់អ្វីធ្វើពីរោមចៀម កំពុងដែលគេធ្វើការងារនៅខាងក្នុងទ្វារទីលានខាងក្នុង និងក្នុងព្រះវិហារឡើយ។
គេត្រូវរុំឈ្នួតធ្វើពីសំពត់ទេសឯកនៅលើក្បាល ហើយស្លៀកពាក់ខោស្នាប់ភ្លៅទេសឯកដែរ គេមិនត្រូវក្រវាត់ខ្លួនដោយអ្វីដែលនាំឲ្យបែកញើសទេ។
ត្រូវពាក់អាវខ្លូតទេសបរិសុទ្ធ និងស្លៀកខោស្នាប់ភ្លៅខ្លូតទេស ព្រមទាំងក្រវាត់ខ្សែក្រវាត់ខ្លូតទេស ហើយពាក់មួកខ្លូតទេសនៅក្បាល នោះជាសម្លៀកបំពាក់បរិសុទ្ធ បានជាត្រូវងូតទឹកសិន រួចសឹមស្លៀកពាក់របស់ទាំងនោះជាក្រោយ។
សង្ឃត្រូវពាក់អាវខ្លូតទេស ហើយស្លៀកខោខ្លូតទេស ទៅកើបផេះដែលភ្លើងបានឆេះតង្វាយនៅលើអាសនា ហើយដាក់នៅក្បែរអាសនាសិន។
ឬបានរើសរបស់ដែលគេបាត់ ហើយកុហកថា មិនឃើញ ឬស្បថកុហកក្នុងសេចក្ដីណាមួយនេះ ដែលមនុស្សតែងប្រព្រឹត្តទាំងធ្វើបាបដូច្នោះ
ដូច្នេះ យើងទូន្មានឲ្យអ្នកទិញមាសដែលបន្សុទ្ធដោយភ្លើងពីយើង ដើម្បីឲ្យអ្នកបានធ្វើជាអ្នកមាន ហើយទិញសម្លៀកបំពាក់សទៅស្លៀកពាក់ កុំឲ្យគេឃើញកេរខ្មាសដែលអ្នកនៅអាក្រាត ព្រមទាំងថ្នាំលាបភ្នែកផង ដើម្បីឲ្យអ្នកមើលឃើញច្បាស់។