Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 39:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 គេ​ក៏​ធ្វើ​មួក​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​ឈ្នួត​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​ខោ​ស្នាប់​ភ្លៅ​ពី​សំពត់​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 គេ​ក៏​បាន​ធ្វើ​ឈ្នួត​ក្បាល​ពី​អំបោះ​ធ្មៃ និង​សញ្ញា​បញ្ជាក់​ពី​ភាព​ថ្លៃ‌ថ្នូរ​របស់​បូជា‌ចារ្យ ព្រម​ទាំង​ធ្វើ​ខោ​ខ្លី​ពី​អំបោះ​ធ្មៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ក៏​ធ្វើ​មួក​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត នឹង​ឈ្នួត ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត​សំរាប់​ជា​សេចក្ដី​លំអ ហើយ​នឹង​ខោ​ស្នាប់​ភ្លៅ ពី​សំពត់​ខ្លូត‌ទេស​ដែរ គឺ​សំពត់​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់

សូមមើលជំពូក ចម្លង

អាល់គីតាប

28 គេ​ក៏​បាន​ធ្វើ​ឆ្នួត​ក្បាល​ពី​អំបោះ​ធ្មៃ និង​សញ្ញា​បញ្ជាក់​ពី​ភាព​ថ្លៃ​ថ្នូរ​របស់​អ៊ីមុាំ​ព្រម​ទាំង​ធ្វើ​ខោ​ខ្លី​ពី​អំបោះ​ធ្មៃ

សូមមើលជំពូក ចម្លង




និក្ខមនំ 39:28
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ខាង​លើ​អាវ​នោះ​ត្រូវ​វៀល​ជាក ហើយ​ត្រូវ​មាន​សំពត់​ចំ​នៅ​ជុំ‌វិញ​ក​អាវ​នោះ បែប​ដូច​ជា​ក​នៃ​អាវ​សឹក ដើម្បី​កុំ​ឲ្យ​អាវ​នោះ​រហែក។


ត្រូវ​ធ្វើ​អាវ​ខ្លី​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​មួក​ពី​សំពត់​ខ្លូត‌ទេស​ដែរ ហើយ​ខ្សែ​ក្រវាត់​ប៉ាក់​ផង។


សម្លៀក‌បំពាក់​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ធ្វើ គឺ​ប្រដាប់​បាំង​ទ្រូង​មួយ អេផូឌ​មួយ អាវ​វែង​មួយ អាវ​ខ្លី​ប៉ាក់​មួយ មួក​មួយ និង​ខ្សែ​ក្រវាត់​មួយ។


ត្រូវ​ធ្វើ​អាវ​ខ្លី និង​ខ្សែ​ក្រវាត់ ព្រម​ទាំង​ឈ្នួត​សម្រាប់​កូន​ប្រុសៗ​របស់​អើរ៉ុន ដើម្បី​ជា​កិត្តិ‌យស និង​ភាព​លម្អ​របស់​គេ។


ត្រូវ​ធ្វើ​ខោ​ស្នាប់​ភ្លៅ​ពី​សំពត់​ខ្លូត‌ទេស​ឲ្យ​ពួក‌គេ ពី​ត្រឹម​ចង្កេះ​ដល់​ពាក់​កណ្ដាល​ភ្លៅ សម្រាប់​បិទ​បាំង​កេរ‌ខ្មាស


គេ​បាន​ធ្វើ​អាវ​ខ្លី ត្បាញ​ពី​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត សម្រាប់​លោក​អើរ៉ុន និង​ពួក​កូន​របស់​លោក


ហើយ​ខ្សែ​ក្រវាត់​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប៉ាក់​ជា​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


ក្បាំង​សក់ ខ្សែ​ចង្ក្រង់ ខ្សែ​ក្រវាត់ ក្លងហិត គាថា


ចូរ​ទូល​ស្ដេច និង​មាតា​របស់​ស្ដេច​ថា៖ សូម​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​មកុដ​ដ៏​‌ល្អ​របស់​ព្រះ‌ករុណា បាន​ធ្លាក់​ចុះ​ពី​សិរសា​ហើយ។


គេ​ត្រូវ​រុំ​ឈ្នួត​ធ្វើ​ពី​សំពត់​ទេស​ឯក​នៅ​លើ​ក្បាល ហើយ​ស្លៀក‌ពាក់​ខោ​ស្នាប់​ភ្លៅ​ទេស​ឯក​ដែរ គេ​មិន​ត្រូវ​ក្រវាត់​ខ្លួន​ដោយ​អ្វី​ដែល​នាំ​ឲ្យ​បែក​ញើស​ទេ។


សង្ឃ​ត្រូវ​ពាក់​អាវ​ខ្លូត​ទេស ហើយ​ស្លៀក​ខោ​ខ្លូត​ទេស ទៅ​កើប​ផេះ​ដែល​ភ្លើង​បាន​ឆេះ​តង្វាយ​នៅ​លើ​អាសនា ហើយ​ដាក់​នៅ​ក្បែរ​អាសនា​សិន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម