Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 28:42 - អាល់គីតាប

42 ចូរ​ធ្វើ​ខោ​ខ្លី​ពី​អំបោះ​ធ្មៃ ដើម្បី​ឲ្យ​ពួក​គេ​បិទ​បាំង​កេរ​ខ្មាស ចាប់​ពី​ចង្កេះ​រហូត​ដល់​ភ្លៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ត្រូវ​ធ្វើ​ខោ​ស្នាប់​ភ្លៅ​ពី​សំពត់​ខ្លូត‌ទេស​ឲ្យ​ពួក‌គេ ពី​ត្រឹម​ចង្កេះ​ដល់​ពាក់​កណ្ដាល​ភ្លៅ សម្រាប់​បិទ​បាំង​កេរ‌ខ្មាស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 ចូរ​ធ្វើ​ខោ​ខ្លី​ពី​អំបោះ​ធ្មៃ ដើម្បី​ឲ្យ​ពួក​គេ​បិទ‌បាំង​កេរ‌ខ្មាស ចាប់​ពី​ចង្កេះ​រហូត​ដល់​ភ្លៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 ត្រូវ​ឲ្យ​ធ្វើ​ខោ​ស្នាប់​ភ្លៅ​ពី​សំពត់​ខ្លូត‌ទេស​ឲ្យ​គេ ពី​ត្រឹម​ចង្កេះ ដល់​ពាក់​កណ្តាល​ភ្លៅ សំរាប់​បាំង​កេរ‌ខ្មាស​គេ

សូមមើលជំពូក ចម្លង




និក្ខមនំ 28:42
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​សង់​អាសនៈ​ដែល​មាន​កាំ​ជណ្តើរ​ឡើយ ដើម្បី​កុំ​ឲ្យ​គេ​ឃើញ​កេរ‌ខ្មាស​របស់​អ្នក នៅ​ពេល​ឡើង​កាំ​ជណ្តើរ​នោះ»។


គេ​ក៏​បាន​ធ្វើ​ឆ្នួត​ក្បាល​ពី​អំបោះ​ធ្មៃ និង​សញ្ញា​បញ្ជាក់​ពី​ភាព​ថ្លៃ​ថ្នូរ​របស់​អ៊ីមុាំ​ព្រម​ទាំង​ធ្វើ​ខោ​ខ្លី​ពី​អំបោះ​ធ្មៃ


ពេល​ចូល​មក​ដល់​ខ្លោង​ទ្វារ​នៃ​ទី‌លាន​ខាង​ក្នុង ពួក​គេ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។ ពេល​ពួក​គេ​បំពេញ​មុខ‌ងារ​នៅ​ខ្លោង​ទ្វារ​នៃ​ទី‌លាន​ខាង​ក្នុង មិន​ត្រូវ​ស្លៀក​ពាក់​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​ចៀម​ទេ។


ពួក​គេ​ត្រូវ​ពាក់​ឆ្នួត​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក​នៅ​លើ​ក្បាល ហើយ​ស្លៀក​ខោ​ខ្លី តែ​មិន​ត្រូវ​យក​អ្វី​មក​ក្រវាត់​ចង្កេះ នាំ​ឲ្យ​បែក​ញើស​ឡើយ។


គាត់​ត្រូវ​ពាក់​អាវ​វែង​សក្ការៈ​ធ្វើ​ពី​អំបោះ​ធ្មៃ និង​ស្លៀក​ខោ​ខ្លី​ខាង​ក្នុង​ធ្វើ​ពី​អំបោះ​ធ្មៃ ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​អំបោះ​ធ្មៃ ហើយ​ពាក់​ឆ្នួត​ក្បាល​ធ្វើ​ពី​អំបោះ​ធ្មៃ។ ដោយ​សម្លៀក​បំពាក់​ទាំង​នេះ​សក្ការៈ មុន​នឹង​ស្លៀក​ពាក់​គាត់​ត្រូវ​យក​ទឹក​មក​ធ្វើ​ពិធី​ជម្រះ​កាយ​ជា​មុន​សិន។


អ៊ីមុាំ​ត្រូវ​ពាក់​អាវ​វែង និង​ស្លៀក​ខោ​ខ្លី​ធ្វើ​ពី​ក្រណាត់​ទេស​ឯក ហើយ​កើប​ផេះ​ដែល​បាន​មក​ពី​ការ​ធ្វើ​គូរបាន​ដុត​នោះ​ចេញ​ពី​អាសនៈ យក​ទៅ​ដាក់​វា​នៅ​ក្បែរ​អាសនៈ។


ឬ​បាន​រើស​របស់​ដែល​គេ​បាត់ តែ​ប្រកែក​ថា​មិន​ឃើញ ឬ​ក៏​ស្បថ​បំពាន ដើម្បី​បិទ​បាំង​អំពើ​បាប​ណា​មួយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត


យើង​សុំ​ទូន្មាន​អ្នក​ឲ្យ​មក​រក​ទិញ​មាស​ពី​យើង ជា​មាស​ដែល​សម្រាំង​នៅ​ក្នុង​ភ្លើង ដើម្បី​ឲ្យ​បាន​ទៅ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀក‌បំពាក់​ពណ៌​ស មក​ស្លៀក​ពាក់​បិទ‌បាំង​កេរ្ដិ៍​ខ្មាស​របស់​អ្នក កុំ​ឲ្យ​នៅ​ខ្លួន​ទទេ​ដូច្នេះ។ ចូរ​មក​រក​ទិញ​ថ្នាំ​ដាក់​ភ្នែក​ពី​យើង​ផង​ដែរ ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ​ច្បាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម