បន្ទាប់មក គេរៀបចំអាហារជូនគាត់ពិសា តែគាត់ប្រកែកថា៖ «ខ្ញុំមិនទទួលទានទេ ដរាបទាល់តែខ្ញុំបានជម្រាបពីសេចក្ដីដែលខ្ញុំត្រូវនិយាយនេះសិន»។ ឡាបាន់តបថា៖ «សូមអញ្ជើញមានប្រសាសន៍មក!»។
ទំនុកតម្កើង 132:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងមិនព្រមឲ្យភ្នែកទូលបង្គំដេក ឬឲ្យត្របកភ្នែកទូលបង្គំលង់លក់ឡើយ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងមិនផ្ដល់ដំណេកឲ្យភ្នែករបស់ទូលបង្គំ ឬផ្ដល់ការរលីវឲ្យត្របកភ្នែករបស់ទូលបង្គំឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំមិនព្រមបិទភ្នែក ទូលបង្គំមិនព្រមទទួលទានដំណេកលង់លក់ឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មិនព្រមឲ្យភ្នែកទូលបង្គំដេកលក់ ឬឲ្យត្របកភ្នែកធ្មេចឡើយ អាល់គីតាប ខ្ញុំមិនព្រមបិទភ្នែក ខ្ញុំមិនព្រមទទួលទានដំណេកលង់លក់ឡើយ |
បន្ទាប់មក គេរៀបចំអាហារជូនគាត់ពិសា តែគាត់ប្រកែកថា៖ «ខ្ញុំមិនទទួលទានទេ ដរាបទាល់តែខ្ញុំបានជម្រាបពីសេចក្ដីដែលខ្ញុំត្រូវនិយាយនេះសិន»។ ឡាបាន់តបថា៖ «សូមអញ្ជើញមានប្រសាសន៍មក!»។
ណាអូមីប្រាប់ថា៖ «កូនអើយ ចូរនៅស្ងៀម ចាំមើលការនោះនឹងទៅជាយ៉ាងណា ដ្បិតនៅថ្ងៃនេះលោកមិននៅស្ងៀមទេ លោកនឹងបង្ហើយការនេះជាមិនខាន»។