ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរថ្ងៃទីប្រាំពីរ ហើយញែកថ្ងៃនោះជាបរិសុទ្ធ ព្រោះនៅថ្ងៃនោះ ព្រះបានឈប់សម្រាកពីគ្រប់កិច្ចការដែលព្រះអង្គបានបង្កើត។
ជនគណនា 7:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដែលលោកម៉ូសេបានដំឡើងរោងឧបោសថរួចរាល់ លោកបានលាបប្រេង ញែកចេញជាបរិសុទ្ធ រួមជាមួយប្រដាប់ប្រដាទាំងអស់ ហើយលោកក៏បានលាបប្រេងអាសនា ញែកចេញជាបរិសុទ្ធ រួមជាមួយគ្រឿងរបស់អាសនាទាំងអស់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃលោកម៉ូសេដំឡើងព្រះពន្លារួចរាល់ហើយ លោកបានចាក់ប្រេងលើព្រះពន្លា និងគ្រឿងបរិក្ខារទាំងអស់នៅក្នុងព្រះពន្លា ដើម្បីញែកជាសក្ការៈ ហើយលោកក៏បានចាក់ប្រេងលើអាសនៈ និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយអាសនៈ ដើម្បីញែកជាសក្ការៈដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅថ្ងៃដែលម៉ូសេបានដំឡើងរោងឧបោសថរួចជាស្រេច ហើយបានលាបប្រេងញែកចេញជាបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន នឹងអាសនា ហើយគ្រឿងនៃអាសនាទាំងប៉ុន្មាន ដោយលាបប្រេង ញែកចេញបរិសុទ្ធ អាល់គីតាប នៅថ្ងៃម៉ូសាដំឡើងជំរំសក្ការៈរួចរាល់ហើយ គាត់បានចាក់ប្រេងលើជំរំសក្ការៈ និងគ្រឿងបរិក្ខារទាំងអស់នៅក្នុងជំរំសក្ការៈ ដើម្បីញែកជាសក្ការៈ ហើយគាត់ក៏បានចាក់ប្រេងលើអាសនៈ និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយអាសនៈ ដើម្បីញែកជាសក្ការៈដែរ។ |
ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរថ្ងៃទីប្រាំពីរ ហើយញែកថ្ងៃនោះជាបរិសុទ្ធ ព្រោះនៅថ្ងៃនោះ ព្រះបានឈប់សម្រាកពីគ្រប់កិច្ចការដែលព្រះអង្គបានបង្កើត។
នៅថ្ងៃនោះឯង ស្តេចបានញែកទីលានកណ្ដាល ដែលនៅមុខព្រះវិហាររបស់ព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ដ្បិតនៅទីនោះ ទ្រង់បានថ្វាយទាំងតង្វាយដុត និងតង្វាយម្សៅ ហើយខ្លាញ់នៃតង្វាយមេត្រី គឺដោយព្រោះអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ានោះតូចពេក មិនល្មមដុតអស់ទាំងតង្វាយដុត និងតង្វាយម្សៅ ហើយខ្លាញ់របស់តង្វាយមេត្រីផងបានទេ។
«ក្នុងចំណោមកូនចៅអ៊ីស្រាអែល ត្រូវញែកកូនច្បងទាំងអស់សម្រាប់យើង គឺកូនដំបូងទាំងអស់ដែលកើតពីពោះម្តាយ ទោះមនុស្ស ឬសត្វក្ដី នោះជារបស់យើង»។
រាល់ថ្ងៃ ត្រូវថ្វាយគោឈ្មោលមួយជាតង្វាយលោះបាប ដើម្បីរំដោះបាប។ ត្រូវសម្អាតអាសនាឲ្យបានបរិសុទ្ធ នៅពេលអ្នកធ្វើពិធីរំដោះបាប រួចត្រូវចាក់ប្រេងពីលើ ដើម្បីញែកអាសនាចេញជាបរិសុទ្ធ។
«ចូរនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ហើយយកដំបងដប់ពីរពីពួកគេ គឺវង្សានុវង្សនីមួយៗត្រូវយកដំបងមួយ ពីគ្រប់មេដឹកនាំលើវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។ ត្រូវសរសេរឈ្មោះរបស់គេរៀងខ្លួននៅលើដំបងនីមួយៗ
ពួកអ្នកដឹកនាំក៏បានថ្វាយតង្វាយសម្រាប់ពិធីឆ្លងអាសនា នៅថ្ងៃលាបប្រេង គឺគេនាំយកតង្វាយរបស់គេមកថ្វាយនៅមុខអាសនា។
នេះជាតង្វាយរបស់ពួកមេដឹកនាំលើសាសន៍អ៊ីស្រាអែល សម្រាប់ពិធីឆ្លងអាសនា នៅថ្ងៃដែលលាបប្រេង រួមទាំងអស់មានថាសប្រាក់ដប់ពីរ ចានគោមប្រាក់ដប់ពីរ កូនចានមាសដប់ពីរ
ឯសត្វទាំងអស់សម្រាប់ជាតង្វាយមេត្រី មានគោឈ្មោលម្ភៃបួន ចៀមឈ្មោលហុកសិប ពពែឈ្មោលហុកសិប និងកូនចៀមឈ្មោលអាយុមួយខួបហុកសិប។ នេះហើយជាតង្វាយសម្រាប់ពិធីឆ្លងអាសនា ក្រោយពេលក្រោយលាបប្រេងរួច។
ឱមនុស្សកង្វាក់អើយ! តើរបស់ណាធំជាងតង្វាយ ឬអាសនាដែលធ្វើឲ្យតង្វាយនោះបរិសុទ្ធ?