Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 23:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ឱ​មនុស្ស​កង្វាក់​អើយ! តើ​របស់​ណា​ធំ​ជាង​តង្វាយ ឬ​អាសនា​ដែល​ធ្វើ​ឲ្យ​តង្វាយ​នោះ​បរិសុទ្ធ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 មនុស្សខ្វាក់ភ្នែក​អើយ តើ​មួយណា​សំខាន់ជាង តង្វាយ ឬ​អាសនា​ដែល​ធ្វើឲ្យ​តង្វាយ​ទៅជាវិសុទ្ធ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 មនុស្ស​កង្វាក់​អើយ!​ តើ​មួយ​ណា​វិសេស​ជាង​ ជា​តង្វាយ​ ឬ​កន្លែង​ថ្វាយ​តង្វាយ​ ដែល​ធ្វើ​ឲ្យ​តង្វាយ​ទៅ​ជា​បរិសុទ្ធ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 មនុស្ស​កង្វាក់​អើយ! តង្វាយ​ដែល​គេ​ថ្វាយ​លើ​អាសនៈ និង​អាសនៈ​ដែល​ធ្វើ​ឲ្យ​តង្វាយ​ទៅ​ជា​តង្វាយ​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ឱ​ពួក​មនុស្ស​ល្ងី‌ល្ងើ ហើយ​កង្វាក់​អើយ តើ​របស់​ណា​ធំ​ជាង ដង្វាយ ឬ​អាសនា​ដែល​ធ្វើ​ឲ្យ​ដង្វាយ​នោះ​បាន​បរិសុទ្ធ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 មនុស្ស​កង្វាក់​អើយ! ជំនូន​ដែល​គេ​ជូន​លើ​អាសនៈ និង​អាសនៈ​ដែល​ធ្វើ​ឲ្យ​ជំនូន​ទៅ​ជា​ជំនូន​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង?។

សូមមើលជំពូក ចម្លង




ម៉ាថាយ 23:19
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ត្រូវ​ថ្វាយ​តង្វាយ​ជម្រះ​អាស‌នា ព្រម​ទាំង​ញែក​ជា​បរិសុទ្ធ នោះ​អាស‌នា​នឹង​បាន​បរិសុទ្ធ​បំផុត ហើយ​អ្វី​ៗ​ដែល​ប៉ះ​នឹង​អាស‌នា​ក៏​នឹង​បាន​បរិសុទ្ធ​ដែរ។


ត្រូវ​ញែក​របស់​ទាំង​នោះ​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​បំផុត ឯ​អ្វីៗ​ដែល​ប៉ះ​នឹង​របស់​ទាំង​នោះ ក៏​នឹង​ទៅ​ជា​បរិសុទ្ធ​ដែរ។


"បើ​អ្នក​ណា​ដាក់​សាច់​បរិសុទ្ធ​ក្នុង​ថ្នក់​អាវ​ទៅ​ឯ​ណា រួច​អាវ​ប៉ះ​នឹង​នំបុ័ង សំឡ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ឬ​ម្ហូប​អ្វី​ក៏​ដោយ តើ​របស់​នោះ​នឹង​បាន​បរិសុទ្ធ​ដែរ​ឬ?"» ពួក​សង្ឃ​បាន​ឆ្លើយ​ថា៖ «ទេ»


ឱ​មនុស្ស​ល្ងង់​កង្វាក់​អើយ! តើ​របស់​ណា​ធំ​ជាង មាស ឬ​ព្រះ‌វិហារ​ដែល​ធ្វើ​ឲ្យ​មាស​នោះ​បរិសុទ្ធ?


ហើយ​អ្នក​រាល់​គ្នា​ថា "បើ​អ្នក​ណា​ស្បថ​នឹង​អាសនា នោះ​មិន​ជាប់​សម្បថ​អ្វី​ទេ តែ​បើ​អ្នក​ណា​ស្បថ​នឹង​តង្វាយ​នៅ​លើ​អាសនា អ្នក​នោះ​ជាប់​សម្បថ​របស់​ខ្លួន​ហើយ"។


ដូច្នេះ អ្នក​ណា​ស្បថ​នឹង​អាសនា នោះ​ឈ្មោះ​ថា​ស្បថ​នឹង​អាសនា និង​របស់​ទាំង​អស់​ដែល​នៅ​លើ​អាសនា​នោះ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម