Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 8:64 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

64 នៅ​ថ្ងៃ​នោះ​ឯង ស្តេច​បាន​ញែក​ទី‌លាន​កណ្ដាល ដែល​នៅ​មុខ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចេញ​ជា​បរិសុទ្ធ ដ្បិត​នៅ​ទី​នោះ ទ្រង់​បាន​ថ្វាយ​ទាំង​តង្វាយ​ដុត និង​តង្វាយ​ម្សៅ ហើយ​ខ្លាញ់​នៃ​តង្វាយ​មេត្រី គឺ​ដោយ​ព្រោះ​អាស‌នា​លង្ហិន​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នោះ​តូច​ពេក មិន​ល្មម​ដុត​អស់​ទាំង​តង្វាយ​ដុត និង​តង្វាយ​ម្សៅ ហើយ​ខ្លាញ់​របស់​តង្វាយ​មេត្រី​ផង​បាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

64 ថ្ងៃ​នោះ ព្រះ‌រាជា​ញែក​ទី‌លាន​នៅ​ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​សក្ការៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ខ្លាញ់​របស់​សត្វ​ដែល​ជា​យញ្ញ‌បូជា​មេត្រី‌ភាព ដ្បិត​អាសនៈ​លង្ហិន​នៅ​មុខ​ទ្វារ​ចូល​ទីសក្ការៈ​នោះ​តូច​ពេក ពុំ​អាច​ដាក់​តង្វាយ​ទាំង​អស់​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

64 នៅ​ថ្ងៃ​នោះ​ឯង ស្តេច​ទ្រង់​បាន​ញែក​ទីលាន​កណ្តាល ដែល​នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចេញ​ជា​បរិសុទ្ធ ដ្បិត​នៅ​ទី​នោះ ទ្រង់​បាន​ថ្វាយ​ទាំង​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ ហើយ​ខ្លាញ់​នៃ​ដង្វាយ​មេត្រី គឺ​ដោយ​ព្រោះ​អាសនា​លង្ហិន​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នោះ​តូច​ពេក មិន​ល្មម​នឹង​ដុត​អស់​ទាំង​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ ហើយ​ខ្លាញ់​របស់​ដង្វាយ​មេត្រី​ផង​បាន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

64 ថ្ងៃ​នោះ គាត់​ញែក​ទីលាន​នៅ​ខាង​មុខ​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​សក្ការៈ សម្រាប់​ធ្វើ​គូរបាន​ដុត ជំនូន​ម្សៅ និង​ខ្លាញ់​របស់​សត្វ​ដែល​ជា​គូរបាន​មេត្រី‌ភាព ដ្បិត​អាសនៈ​លង្ហិន នៅ​មុខ​ទ្វារ​ចូល​ទី‌សក្ការៈ​នោះ តូច​ពេក ពុំ​អាច​ដាក់​ជំនូន​ទាំង​អស់​បាន។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 8:64
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ធ្វើ​អាស‌នា​លង្ហិន បណ្តោយ​ម្ភៃ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ ហើយ​កម្ពស់​ដប់​ហត្ថ


ព្រះបាទ​សាឡូម៉ូន​បាន​ញែក​កន្លែង​កណ្ដាល​ទី‌លាន ដែល​នៅ​មុខ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ចេញ​ជា​បរិសុទ្ធ ដ្បិត​គឺ​នៅ​ទី​នោះ​ហើយ ដែល​ទ្រង់​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​ប៉ុន្មាន ព្រម​ទាំង​ខ្លាញ់​តង្វាយ​មេត្រី​ផង ព្រោះ​អាស‌នា​លង្ហិន​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ មិន​ល្មម​នឹង​ទទួល​អស់​ទាំង​តង្វាយ​ដុត តង្វាយ​ម្សៅ និង​ខ្លាញ់​ផង​បាន​ទេ។


ដ្បិត​មាន​របស់​របរ​គ្រប់‌គ្រាន់​សម្រាប់​ធ្វើ​ការ​ទាំង​នោះ​ហើយ ថែម​ទាំង​នៅ​សល់​ទៀត​ផង។


ឯ​តង្វាយ​ដុត តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច នៅ​ថ្ងៃ​បុណ្យ នៅ​ថ្ងៃ​ដើម​ខែ ហើយ​នៅ​ថ្ងៃ​ឈប់​សម្រាក គឺ​នៅ​គ្រប់​បុណ្យ​មាន​កំណត់​របស់​ពួក​វង្ស​អ៊ីស្រា‌អែល នោះ​ស្រេច​នៅ​លើ​ចៅ‌ហ្វាយ លោក​ត្រូវ​រៀបចំ​តង្វាយ​សម្រាប់​លោះ​បាប តង្វាយ​ម្សៅ តង្វាយ​ដុត និង​តង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​វង្ស​សាសន៍​អ៊ីស្រា‌អែល។


ត្រូវ​យក​មួយ​ចំណែក​អំពី​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី​នោះ ទៅ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ខ្លាញ់ និង​កន្ទុយ​ទាំង​មូល​ដែល​ត្រូវ​កាត់​ចេញ​ត្រឹម​ឆ្អឹង​ខ្នង និង​ខ្លាញ់​រុំ​អាការៈ​ខាង​ក្នុង ហើយ​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម