ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចុះទៅហាមប្រជាជន កុំឲ្យគេទម្លាយចូលមកឯព្រះយេហូវ៉ា ដើម្បីមើលនោះឡើយ ក្រែងលោមានពួកគេជាច្រើនត្រូវស្លាប់។
ជនគណនា 4:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ កូនចៅកេហាត់ មិនត្រូវចូលទៅមើលវត្ថុដ៏បរិសុទ្ធទាំងនោះឡើយ ក្រែងគេត្រូវស្លាប់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេមិនត្រូវចូលទៅមើលគ្រឿងសក្ការៈជាដាច់ខាត សូម្បីតែមួយភ្លែតក៏មិនបានដែរ ក្រែងលោបាត់បង់ជីវិត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមិនត្រូវឲ្យគេចូលទៅមើល កំពុងដែលគ្របរបស់បរិសុទ្ធទាំងប៉ុន្មានឡើយ ក្រែងត្រូវស្លាប់។ អាល់គីតាប ពួកគេមិនត្រូវចូលទៅមើលគ្រឿងសក្ការៈជាដាច់ខាត សូម្បីតែមួយភ្លែតក៏មិនបានដែរ ក្រែងលោបាត់បង់ជីវិត»។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចុះទៅហាមប្រជាជន កុំឲ្យគេទម្លាយចូលមកឯព្រះយេហូវ៉ា ដើម្បីមើលនោះឡើយ ក្រែងលោមានពួកគេជាច្រើនត្រូវស្លាប់។
ពេលនោះ ស្រាប់តែមានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះអ្នកទាំងពីរនោះ ឲ្យស្លាប់នៅចំពោះព្រះយេហូវ៉ាទៅ។
រួចរោយចុះនៅលើភ្លើងចំពោះព្រះយេហូវ៉ា ដើម្បីឲ្យផ្សែងនៃគ្រឿងក្រអូបនោះហុយឡើង ទៅបាំងទីសន្តោសប្រោសដែលនៅលើហិបនៃសេចក្ដីបន្ទាល់ ក្រែងលោត្រូវស្លាប់។
កាលណារោងឧបោសថត្រូវទៅមុខ នោះពួកលេវីត្រូវរុះរើចេញ ហើយកាលណាត្រូវដំឡើងវិញ នោះពួកលេវីក៏ត្រូវដំឡើងដែរ។ ប្រសិនបើអ្នកដទៃណាផ្សេងចូលទៅជិត នោះនឹងត្រូវស្លាប់។
ពួកគេត្រូវបំពេញការងារបម្រើឲ្យអ្នក និងត្រសាលជំនុំទាំងមូល ប៉ុន្តែ គេមិនត្រូវចូលទៅជិតប្រដាប់ប្រដារបស់ទីបរិសុទ្ធ ឬអាសនាឡើយ ក្រែងលោទាំងពួកគេ ទាំងអ្នកនឹងត្រូវស្លាប់។
ពេលអើរ៉ុន និងកូនៗរបស់គាត់បានគ្របទីបរិសុទ្ធ និងប្រដាប់ប្រដាទាំងប៉ុន្មានរួចហើយ ពេលលើកជំរំ កូនចៅកេហាត់ត្រូវមកសែងរបស់ទាំងនោះ តែគេមិនត្រូវប៉ះពាល់វត្ថុដ៏បរិសុទ្ធទាំងនោះឡើយ បើមិនដូច្នោះទេ គេនឹងត្រូវស្លាប់។ នេះហើយជារបស់ប្រើប្រាស់ក្នុងត្រសាលជំនុំដែលកូនចៅកេហាត់ត្រូវលីសែង។
ត្រូវចាត់ចែងគេយ៉ាងនេះវិញ ដើម្បីឲ្យគេរស់នៅ ហើយមិនត្រូវស្លាប់ គឺពេលណាគេចូលទៅជិតវត្ថុដ៏បរិសុទ្ធបំផុត នោះអើរ៉ុន និងកូនៗរបស់គាត់ ត្រូវចូលទៅ ហើយប្រគល់ការងារឲ្យគេទទួលបន្ទុករៀងៗខ្លួន។
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌ ក៏បើកចំហ ហើយឃើញមានហិបនៃសេចក្ដីសញ្ញារបស់ព្រះអង្គ នៅក្នុងព្រះវិហារនោះ ហើយក៏មានផ្លេកបន្ទោរ មានសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានធ្លាក់ព្រឹលយ៉ាងខ្លាំង។
ព្រះយេហូវ៉ាប្រហារពួកបេត-សេមែសដែរ ព្រោះគេបានបើកមើលទៅក្នុងហិបនៃព្រះយេហូវ៉ា ព្រះអង្គប្រហារជីវិតគេអស់ប្រាំម៉ឺនចិតសិបនាក់ ហើយគេក៏នាំគ្នាយំសោក ព្រោះព្រះយេហូវ៉ាបានប្រហារគេអស់ជាច្រើនដូច្នេះ។