ជនគណនា 26:54 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុលសម្ព័ន្ធណាដែលមានគ្នាច្រើន ត្រូវចែកមត៌កឲ្យច្រើន ហើយកុលសម្ព័ន្ធណាមានគ្នាតិច ត្រូវចែកមរតកឲ្យតិច។ គ្រប់កុលសម្ព័ន្ធត្រូវទទួលមត៌កតាមចំនួនដែលគេបានរាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺកុលសម្ព័ន្ធដែលមានគ្នាច្រើនត្រូវចែកទឹកដីឲ្យច្រើន ហើយកុលសម្ព័ន្ធដែលមានគ្នាតិចត្រូវចែកឲ្យតិច។ ត្រូវចែកទឹកដីឲ្យពួកគេ តាមចំនួនដែលបានជំរឿន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកណាដែលមានគ្នាច្រើន នោះត្រូវចែកឲ្យជាច្រើន ហើយពួកណាមានគ្នាតិច នោះក៏ត្រូវចែកឲ្យតាមតិចវិញ គ្រប់គ្នាត្រូវទទួលមរដកតាមចំនួននៃអស់អ្នកដែលបានរាប់ហើយក្នុងពួកគេ អាល់គីតាប គឺកុលសម្ព័ន្ធដែលមានគ្នាច្រើនត្រូវចែកទឹកដីឲ្យច្រើន ហើយកុលសម្ព័ន្ធដែលមានគ្នាតិចត្រូវចែកឲ្យតិច។ ត្រូវចែកទឹកដីឲ្យពួកគេតាមចំនួនដែលបានជំរឿន។ |
ពួកគេនិយាយថា៖ «ប្រសិនបើយើងខ្ញុំបានប្រកបដោយគុណនៅចំពោះលោក នោះសូមប្រគល់ស្រុកនេះឲ្យអ្នកបម្រើរបស់លោកបានជាកេរអាករផង សូមកុំនាំយើងខ្ញុំឆ្លងទន្លេយ័រដាន់ឡើយ»។
អ្នករាល់គ្នាត្រូវទទួលយកស្រុកនោះជាមត៌ក ដោយចាប់ឆ្នោតតាមពូជអំបូររបស់អ្នករាល់គ្នា។ អំបូរណាមានគ្នាច្រើន ត្រូវចែកចំណែកមត៌កឲ្យច្រើន ហើយអំបូរណាមានគ្នាតិច ត្រូវចែកចំណែកមតរកឲ្យតិច។ អ្នកណាចាប់ឆ្នោតត្រូវត្រង់កន្លែងណា អ្នកនោះត្រូវបានកន្លែងនោះ ហើយអ្នករាល់គ្នាត្រូវទទួលមត៌ក តាមកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។
រីឯទីក្រុងក្នុងកេរអាកររបស់កូនចៅអ៊ីស្រាអែល ដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី គឺកុលសម្ព័ន្ធធំ ត្រូវយកទីក្រុងច្រើន ឯកុលសម្ព័ន្ធតូច ត្រូវយកទីក្រុងតិច។ កុលសម្ព័ន្ធនីមួយៗត្រូវប្រគល់មត៌កឲ្យពួកលេវី តាមចំណែកដែលខ្លួនបានទទួល»។
ពួកកូនចៅយ៉ូសែបជម្រាបលោកយ៉ូស្វេថា៖ «ហេតុអ្វីបានជាលោកចែកទឹកដីឲ្យយើងខ្ញុំជាមត៌កតែមួយចំណែកដូច្នេះ? ដ្បិតយើងខ្ញុំមានគ្នាយ៉ាងច្រើន ព្រោះព្រះយេហូវ៉ាបានប្រទានពរមកយើងខ្ញុំ រហូតមកទល់ពេលនេះ»។
ឯមត៌ករបស់ពួកកូនចៅស៊ីម្មាន គឺបានដកយកពីចំណែករបស់ពួកកូនចៅយូដា ដ្បិតចំណែកពួកកូនចៅយូដាធំពេក គេនៅមិនអស់ ហេតុនេះហើយបានជាពួកកូនចៅស៊ីម្មាន បានមត៌កនៅកណ្ដាលមត៌ករបស់ពួកយូដា។