Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 26:54 - អាល់គីតាប

54 គឺ​កុល‌សម្ព័ន្ធ​ដែល​មាន​គ្នា​ច្រើន​ត្រូវ​ចែក​ទឹក​ដី​ឲ្យ​ច្រើន ហើយ​កុល‌សម្ព័ន្ធ​ដែល​មាន​គ្នា​តិច​ត្រូវ​ចែក​ឲ្យ​តិច។ ត្រូវ​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ​តាម​ចំនួន​ដែល​បាន​ជំរឿន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

54 កុល‌សម្ព័ន្ធ​ណា​ដែល​មាន​គ្នា​ច្រើន ត្រូវ​ចែក​មត៌ក​ឲ្យ​ច្រើន ហើយ​កុល‌សម្ព័ន្ធ​ណា​មាន​គ្នា​តិច ត្រូវ​ចែក​មរតក​ឲ្យ​តិច។ គ្រប់​កុល‌សម្ព័ន្ធ​ត្រូវ​ទទួល​មត៌ក​តាម​ចំនួន​ដែល​គេ​បាន​រាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

54 គឺ​កុល‌សម្ព័ន្ធ​ដែល​មាន​គ្នា​ច្រើន​ត្រូវ​ចែក​ទឹក​ដី​ឲ្យ​ច្រើន ហើយ​កុល‌សម្ព័ន្ធ​ដែល​មាន​គ្នា​តិច​ត្រូវ​ចែក​ឲ្យ​តិច។ ត្រូវ​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ តាម​ចំនួន​ដែល​បាន​ជំរឿន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

54 ឯ​ពួក​ណា​ដែល​មាន​គ្នា​ច្រើន នោះ​ត្រូវ​ចែក​ឲ្យ​ជា​ច្រើន ហើយ​ពួក​ណា​មាន​គ្នា​តិច នោះ​ក៏​ត្រូវ​ចែក​ឲ្យ​តាម​តិច​វិញ គ្រប់​គ្នា​ត្រូវ​ទទួល​មរដក​តាម​ចំនួន​នៃ​អស់​អ្នក​ដែល​បាន​រាប់​ហើយ​ក្នុង​ពួក​គេ

សូមមើលជំពូក ចម្លង




ជន‌គណនា 26:54
7 ការដាក់ឲ្យឆ្លើយតបគ្នា  

«ត្រូវ​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទុក​ជា​កេរមត៌ក​តាម​ចំនួន​របស់​ពួក​គេ


«ក្រុង​អាថារ៉ូត ឌីបូន យ៉ាស៊ើរ នីមរ៉ា ហែសបូន អេឡាលេ សេបាំ នេបូរ និង​បេអូន


ពួក​គេ​ពោល​ទៀត​ថា៖ «ប្រសិន​បើ​អ្នក​យល់​អធ្យា​ស្រ័យ​យើង​ខ្ញុំ សូម​មេត្តា​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ខ្ញុំ​មក គឺ​មិន​បាច់​ឲ្យ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​ឡើយ»។


ត្រូវ​បែង​ចែក​ទឹក​ដី​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត​តាម​អំបូរ​របស់​អ្នក​រាល់​គ្នា។ អំបូរ​ណា​មាន​គ្នា​ច្រើន ត្រូវ​ឲ្យ​ចំណែក​មត៌ក​ច្រើន អំបូរ​ណា​មាន​គ្នា​តិច ត្រូវ​ចែក​មត៌ក​ឲ្យ​តិច។ ម្នាក់ៗ​នឹង​ទទួល​យក​ចំណែក​របស់​ខ្លួន ដោយ​ចាប់​ឆ្នោត ហើយ​អ្នក​រាល់​គ្នា​ទទួល​ទឹក​ដី​តាម​ឈ្មោះ​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា។


កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​ប្រគល់​ក្រុង​ឲ្យ​ពួក​លេវី​ច្រើន ឬ​តិច តាម​ទំហំ​ទឹក​ដី​ដែលខ្លួន​បាន​ទទួល​ជា​ចំណែក​មត៌ក គឺ​កុល‌សម្ព័ន្ធ​ដែល​មាន​ទឹក​ដី​ធំ ត្រូវ​ប្រគល់​ឲ្យ​ច្រើន កុល‌សម្ព័ន្ធ​ដែល​មាន​ទឹក​ដី​តូច ត្រូវ​ប្រគល់​ឲ្យ​តិច»។


កូន​ចៅ​របស់​យូសុះ ជម្រាប​យ៉ូស្វេ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ចែក​ទឹក​ដី​ជា​មត៌ក ឲ្យ​យើង​ខ្ញុំ​តែ​មួយ​ចំណែក​ដូច្នេះ? យើង​ខ្ញុំ​មាន​គ្នា​ច្រើន ព្រោះអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ឲ្យ​យើង​ខ្ញុំ រហូត​មក​ទល់​ពេល​នេះ»។


ដោយ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​យូដា​ធំ​ពេក គេ​ក៏​បាន​យក​មួយ​ចំណែក មក​ចែក​ឲ្យ​កូន​ចៅ​ស៊ីម្មាន។ ហេតុ​នេះ ទើប​ទឹក​ដី​របស់​កូន​ចៅ​ស៊ីម្មាន ស្ថិត​នៅ​កណ្តាល​ទឹក​ដី​យូដា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម