បន្ទាប់មក កូនចៅអ៊ីស្រាអែលក៏ចេញដំណើរទៅបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ នៅត្រើយម្ខាងទន្លេយ័រដាន់ ត្រង់យេរីខូរ។
ជនគណនា 26:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេ និងសង្ឃអេលាសារក៏ប្រាប់គេនៅវាលទំនាបស្រុកម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេ និងលោកអេឡាសារក៏ប្រាប់ជនជាតិអ៊ីស្រាអែល នៅវាលទំនាបស្រុកម៉ូអាប់ ដែលនៅក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះម៉ូសេ នឹងអេលាសារដ៏ជាសង្ឃ ក៏ប្រាប់គេនៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូរថា អាល់គីតាប ម៉ូសា និងលោកអេឡាសារក៏ប្រាប់ជនជាតិអ៊ីស្រអែល នៅវាលទំនាបស្រុកម៉ូអាប់ ដែលនៅក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ |
បន្ទាប់មក កូនចៅអ៊ីស្រាអែលក៏ចេញដំណើរទៅបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ នៅត្រើយម្ខាងទន្លេយ័រដាន់ ត្រង់យេរីខូរ។
«ចូររាប់ចំនួនប្រជាជន ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ» ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ កូនចៅអ៊ីស្រាអែលដែលបានចេញពីស្រុកអេស៊ីព្ទមកមានដូចតទៅ៖
នេះជាអស់អ្នកដែលលោកម៉ូសេ និងសង្ឃអេលាសារបានរាប់។ លោកបានរាប់ប្រជាជនអ៊ីស្រាអែលនៅវាលទំនាបស្រុកម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ។
បន្ទាប់មក គេនាំពួកឈ្លើយ ជ័យភណ្ឌ និងអ្វីៗដែលគេរឹបយកបាននោះ ទៅជូនលោកម៉ូសេ និងសង្ឃអេលាសារ ព្រមទាំងក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល នៅជំរំដែលបោះនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ។
គេចេញពីតំបន់ភ្នំអាបារីម មកបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ ថា៖
បន្ទាប់មក លោកម៉ូសេបានឡើងពីវាលទំនាបស្រុកម៉ូអាប់ ទៅភ្នំនេបូរ ត្រង់ដល់កំពូលពីសកា ដែលទល់មុខនឹងក្រុងយេរីខូរ ហើយព្រះយេហូវ៉ាបានបង្ហាញឲ្យលោកឃើញស្រុកទាំងអស់ គឺទឹកដីស្រុកកាឡាត រហូតដល់ក្រុងដាន់
ហើយព្រះអង្គក៏បញ្ចុះសពលោកនៅជ្រលងភ្នំមួយ ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងបេត-ពេអរ តែរហូតមកដល់សព្វថ្ងៃ គ្មានអ្នកណាដឹងកន្លែងបញ្ចុះសពរបស់លោកឡើយ។
ប្រជាជនអ៊ីស្រាអែលបានយំសោកនឹងលោកម៉ូសេអស់សាមសិបថ្ងៃ នៅត្រង់វាលទំនាបស្រុកម៉ូអាប់។ បន្ទាប់មក វេលាកាន់ទុក្ខលោកម៉ូសេក៏ផុតទៅ។