Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 35:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់​ទល់​មុខ​នឹង​យេរីខូរ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អុលឡោះ‌តាអាឡាមាន​បន្ទូល​មក​កាន់​ម៉ូសា​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេយ័រ​ដាន់​ទល់​មុខ​នឹង​ក្រុង​យេរីខូ ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង




ជន‌គណនា 35:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​បាន​ឲ្យ​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំងវាលស្មៅ​នៅ​ជុំ‌វិញ ទៅ​ពួក​លេវី។


ប៉ុន្តែ ឯ​ត្រង់​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​លេវី នោះ​គេ​មាន​ច្បាប់​នឹង​លោះ​ផ្ទះ នៅ​ក្នុង​ទី​ក្រុង​របស់​គេ​ចេះ​តែ​បាន​ជា​ដរាប


បន្ទាប់​មក កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចេញ​ដំណើរ​ទៅ​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ នៅ​ត្រើយ​ម្ខាង​ទន្លេ​យ័រ‌ដាន់ ត្រង់​យេរីខូរ។


លោក​ម៉ូសេ និង​សង្ឃ​អេលាសារ​ក៏​ប្រាប់​គេ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ជិត​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ​ថា៖


នេះ​ជា​អស់​អ្នក​ដែល​លោក​ម៉ូសេ និង​សង្ឃ​អេលាសារ​បាន​រាប់។ លោក​បាន​រាប់​ប្រជាជន​អ៊ីស្រា‌អែល​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ជិត​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ។


បន្ទាប់​មក គេ​នាំ​ពួក​ឈ្លើយ ជ័យ​ភណ្ឌ និង​អ្វីៗ​ដែល​គេ​រឹប​យក​បាន​នោះ ទៅ​ជូន​លោក​ម៉ូសេ និង​សង្ឃ​អេលាសារ ព្រម​ទាំង​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ជំរំ​ដែល​បោះ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ​ថា៖


នេះ​ហើយ​ជា​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ចែក​ស្រុក​កាណាន ទុក​ជា​មត៌ក​ដល់​កូន​ចៅ​អ៊ីស្រា‌អែល។


«ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ប្រគល់​ទី​ក្រុង​ក្នុង​មត៌ក​ជា​កេរ‌អាករ​របស់​គេ ឲ្យ​ពួក​លេវី​រស់​នៅ​ផង ហើយ​ក៏​ត្រូវ​ប្រគល់​វាល​ស្មៅ​នៅ​ជុំ‌វិញ​ទី​ក្រុង​ទាំង​នោះ​ឲ្យ​ពួក​លេវី​ដែរ។


នេះ​ហើយ​ជា​បញ្ញត្តិ និង​ច្បាប់​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ដោយ‌សារ​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ។:៚


ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​បែង​ចែក​ស្រុក​នោះ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


បន្ទាប់​មក ពួក​មេ​លើ​វង្សា‌នុវង្ស​នៃ​កុល‌សម្ព័ន្ធ​លេវី​នាំ​គ្នា​ចូល​មក​ជួប​សង្ឃ​អេលា‌សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន ព្រម​ទាំង​ពួក​មេ​លើ​វង្សា‌នុវង្ស​នៃ​កុល‌សម្ព័ន្ធ​កូន​ចៅ​អ៊ីស្រា‌អែល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម