គេបានធ្វើឲ្យព្រះយេហូវ៉ាខ្ញាល់ ដោយសារអំពើរបស់គេ ហើយគ្រោះកាចក៏កើតឡើង ក្នុងចំណោមពួកគេ។
ជនគណនា 16:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកអើរ៉ុនក៏យកពានទៅតាមបង្គាប់របស់លោកម៉ូសេ ហើយរត់ទៅកណ្ដាលក្រុមជំនុំ ហើយមើល៍ គ្រោះកាចបានចាប់ផ្ដើមកើតឡើងក្នុងចំណោមប្រជាជនទៅហើយ។ លោកក៏រោយកំញាន ហើយធ្វើពិធីលោះបាបឲ្យពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអើរ៉ុនក៏យកពាន តាមពាក្យរបស់លោកម៉ូសេ រួចលោករត់ទៅក្នុងអង្គប្រជុំ។ ពេលនោះ គ្រោះកាចក៏ចាប់ផ្ដើមកើតមានក្នុងចំណោមប្រជាជន។ លោកក៏ថ្វាយគ្រឿងក្រអូប ធ្វើពិធីរំដោះបាបឲ្យប្រជាជន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះអើរ៉ុនក៏យកពានទៅតាមបង្គាប់ម៉ូសេ ហើយរត់ទៅឯកណ្តាលពួកជំនុំ នោះឃើញមនុស្សកំពុងតែដួលស្លាប់នៅក្នុងពួកគេហើយ រួចលោករោយកំញានថ្វាយឲ្យធួននឹងគេ អាល់គីតាប ហារូនក៏យកពាន តាមពាក្យរបស់ម៉ូសា រួចគាត់រត់ទៅក្នុងអង្គប្រជុំ។ ពេលនោះគ្រោះកាចក៏ចាប់ផ្តើមកើតមានក្នុងចំណោមប្រជាជន។ គាត់ក៏ជូនគ្រឿងក្រអូប ធ្វើពិធីរំដោះបាបឲ្យប្រជាជន។ |
គេបានធ្វើឲ្យព្រះយេហូវ៉ាខ្ញាល់ ដោយសារអំពើរបស់គេ ហើយគ្រោះកាចក៏កើតឡើង ក្នុងចំណោមពួកគេ។
លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ចូរយកពានរបស់បង ហើយយកភ្លើងពីអាសនាមកដាក់ក្នុងពាន រួចយកកំញានរោយពីលើ ហើយយកពាននោះជាប្រញាប់ទៅកាន់ក្រុមជំនុំ ដើម្បីរំដោះបាបឲ្យពួកគេទៅ ដ្បិតមានសេចក្ដីក្រោធចេញពីព្រះយេហូវ៉ាហើយ គ្រោះកាចក៏ចាប់ផ្ដើមដែរ»។
គឺសម្រាប់គាត់ និងពូជរបស់គាត់ ជាសេចក្ដីសញ្ញាឲ្យបានការងារជាសង្ឃរហូតតទៅ ព្រោះគាត់បានឈឺឆ្អាលជំនួសព្រះរបស់ខ្លួន ហើយបានធ្វើឲ្យកូនចៅអ៊ីស្រាអែលរួចពីបាប»។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ
មិនត្រូវឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ តែត្រូវឈ្នះសេចក្តីអាក្រក់ ដោយសេចក្តីល្អវិញ។