Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 16:47 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

47 ដូច្នេះ​អើរ៉ុន​ក៏​យក​ពាន​ទៅ​តាម​បង្គាប់​ម៉ូសេ ហើយ​រត់​ទៅ​ឯ​កណ្តាល​ពួក​ជំនុំ នោះ​ឃើញ​មនុស្ស​កំពុង​តែ​ដួល​ស្លាប់​នៅ​ក្នុង​ពួក​គេ​ហើយ រួច​លោក​រោយ​កំញាន​ថ្វាយ​ឲ្យ​ធួន​នឹង​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

47 ដូច្នេះ លោក​អើរ៉ុន​ក៏​យក​ពាន​ទៅ​តាម​បង្គាប់​របស់​លោក​ម៉ូសេ ហើយ​រត់​ទៅ​កណ្ដាល​ក្រុម​ជំនុំ ហើយ​មើល៍ គ្រោះ​កាច​បាន​ចាប់​ផ្ដើម​កើត​ឡើង​ក្នុង​ចំណោម​ប្រជាជន​ទៅ​ហើយ។ លោក​ក៏​រោយ​កំញាន ហើយ​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​ពួកគេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

47 លោក​អើរ៉ុន​ក៏​យក​ពាន តាម​ពាក្យ​របស់​លោក​ម៉ូសេ រួច​លោក​រត់​ទៅ​ក្នុង​អង្គ​ប្រជុំ។ ពេល​នោះ គ្រោះ​កាច​ក៏​ចាប់​ផ្ដើម​កើត​មាន​ក្នុង​ចំណោម​ប្រជា‌ជន។ លោក​ក៏​ថ្វាយ​គ្រឿង​ក្រអូប ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ប្រជា‌ជន។

សូមមើលជំពូក ចម្លង

អាល់គីតាប

47 ហារូន​ក៏​យក​ពាន តាម​ពាក្យ​របស់​ម៉ូសា រួច​គាត់​រត់​ទៅ​ក្នុង​អង្គ​ប្រជុំ។ ពេល​នោះ​គ្រោះ​កាច​ក៏​ចាប់​ផ្តើម​កើត​មាន​ក្នុង​ចំណោម​ប្រជា‌ជន។ គាត់​ក៏​ជូន​គ្រឿង​ក្រអូប ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ប្រជា‌ជន។

សូមមើលជំពូក ចម្លង




ជន‌គណនា 16:47
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​យ៉ាង​នោះ​ដែល​គេ​បាន​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់ ដោយ‌សារ​អំពើ​របស់​គេ ហើយ​មាន​ការ​ប្រហារ​ជីវិត​កើត​ឡើង​នៅ​ក្នុង​ពួក​គេ


ហើយ​ម៉ូសេ​ប្រាប់​ដល់​អើរ៉ុន​ថា ចូរ​យក​ពាន​របស់​បង​ទៅ ហើយ​យក​ភ្លើង​ពី​លើ​អាសនា​មក​ដាក់ រួច​រោយ​កំញាន នាំ​យក​ទៅ​ឯ​ពួក​ជំនុំ ថ្វាយ​ឲ្យ​ធួន​នឹង​គេ​ជា​ប្រញាប់​ទៅ ដ្បិត​មាន​សេចក្ដី​ក្រោធ​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​មក មាន​មនុស្ស​កំពុង​តែ​ដួល​ស្លាប់​ហើយ។


ក៏​ឈរ​នៅ​កណ្តាល​ពួក​មនុស្ស​ស្លាប់ នឹង​ពួក​មនុស្ស​រស់ ដូច្នេះ​ការ​ប្រហារ​ជីវិត​នោះ​ក៏​បាត់​ទៅ


គឺ​ជា​សេចក្ដី​សញ្ញា​ឲ្យ​បាន​ការ‌ងារ​ជា​សង្ឃ នៅ​ជា​ដរាប​ត​ទៅ សំរាប់​លោក នឹង​ពូជ​លោក​រៀង​ត​ទៅ ពី​ព្រោះ​លោក​បាន​ឈឺ‌ឆ្អាល​នឹង​ព្រះ​នៃ​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល។


ប៉ុន្តែ​ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​អ្នក​រាល់​គ្នា​វិញ


កុំ​ឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈ្នះ​សេចក្ដី​អាក្រក់ ដោយ‌សារ​សេចក្ដី​ល្អ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម