កាលគេភ្ជួរ ហើយបំបែកដីយ៉ាងណា នោះឆ្អឹងយើងខ្ញុំក៏នឹងត្រូវខ្ចាត់ខ្ចាយ នៅមាត់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ យ៉ាងនោះដែរ។
ជនគណនា 16:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកទាំងនោះ និងអ្វីទាំងអស់ដែលជារបស់គេ ក៏ចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងរស់ រួចដីបានគ្របលើពួកគេជិត ហើយគេក៏វិនាសបាត់ពីចំណោមក្រុមជំនុំទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចុះទាំងរស់ទៅស្ថានមនុស្សស្លាប់ ជាមួយអ្វីៗទាំងអស់ដែលគេមាន។ ដីបានគ្របពីលើពួកគេ ឲ្យបាត់សូន្យពីចំណោមសហគមន៍។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អ្នកទាំងនោះ នឹងពួកគេទាំងអស់ក៏ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងរស់ រួចដីភ្ជិតពីលើគេទៅវិញ ហើយគេត្រូវវិនាសបាត់អស់ពីពួកជំនុំចេញ អាល់គីតាប ពួកគេចុះទាំងរស់ទៅក្នុងផ្នូរខ្មោចជាមួយអ្វីៗទាំងអស់ដែលគេមាន។ ដីបានគ្របពីលើពួកគេ ឲ្យបាត់សូន្យពីចំណោមសហគមន៍។ |
កាលគេភ្ជួរ ហើយបំបែកដីយ៉ាងណា នោះឆ្អឹងយើងខ្ញុំក៏នឹងត្រូវខ្ចាត់ខ្ចាយ នៅមាត់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ យ៉ាងនោះដែរ។
៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំជាប្រញាប់! វិញ្ញាណទូលបង្គំអន់ថយហើយ! សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ ក្រែងទូលបង្គំត្រឡប់ដូចជាអស់អ្នក ដែលចុះទៅក្នុងរណ្តៅ។
សូមឲ្យសេចក្ដីស្លាប់ធ្លាក់លើគេ សូមឲ្យគេចុះទៅស្ថាន ឃុំព្រលឹងមនុស្សស្លាប់ទាំងរស់ ដ្បិតមានអំពើអាក្រក់នៅក្នុងទីលំនៅរបស់គេ និងនៅក្នុងចិត្តរបស់គេ។
ប៉ុន្តែ ព្រះអង្គ ឱព្រះអើយ ព្រះអង្គនឹងធ្វើឲ្យគេចុះ ទៅក្នុងរណ្តៅនៃសេចក្ដីវិនាស ពួកមនុស្សកម្ចាយឈាម និងជនបោកប្រាស់ នឹងរស់នៅមិនបានពាក់កណ្ដាលអាយុឡើយ តែទូលបង្គំវិញ ទូលបង្គំនឹងទុកចិត្ត ដល់ព្រះអង្គ។
សូមកុំឲ្យជំនន់នេះពន្លិចទូលបង្គំ ឬទីជម្រៅលេបទូលបង្គំ ឬរណ្តៅបិទមាត់ គ្របពីលើទូលបង្គំឡើយ។
សាសន៍នានាបានផុង ទៅក្នុងរណ្តៅដែលគេបានជីក ជើងរបស់គេក៏ជាប់អន្ទាក់ ដែលខ្លួនគេបានបង្កប់ទុក។
តែអ្នកបានត្រូវទម្លាក់ចុះដល់ស្ថាន ឃុំព្រលឹងមនុស្សស្លាប់វិញ គឺដល់ទីជម្រៅនៃជង្ហុកធំ។
ឯស្ថានឃុំព្រលឹងមនុស្សស្លាប់នៅខាងក្រោម មានសេចក្ដីរំជួលដោយព្រោះអ្នក ដើម្បីនឹងទទួលអ្នកក្នុងកាលដែលអ្នកទៅដល់ ក៏ដាស់ពួកមនុស្សស្លាប់ឡើង ដោយព្រោះអ្នក គឺទាំងពួកអ្នកធំនៅផែនដីផង ក៏បានឲ្យអស់ទាំងស្តេចនៃសាសន៍ទាំងប៉ុន្មាន ក្រោកពីបល្ល័ង្ករបស់គេ។
ពីព្រោះស្ថានឃុំព្រលឹងមនុស្សស្លាប់ នឹងឈោងដៃរកព្រះអង្គមិនបាន ហើយសេចក្ដីស្លាប់ក៏នឹងអួតសរសើរព្រះអង្គមិនបានដែរ ពួកអ្នកដែលចុះទៅក្នុងរណ្តៅ នឹងសង្ឃឹមដល់សេចក្ដីពិតរបស់ព្រះអង្គមិនបានឡើយ។
ប្រយោជន៍មិនឲ្យដើមឈើទាំងប៉ុន្មាន នៅក្បែរទឹកបានលូតឡើងខ្ពស់ ឬឲ្យមានចុងខ្ពស់កប់ពពក ហើយមិនឲ្យដើមណាដែលបឺតទឹក ដុះឡើងមានសណ្ឋានខ្ពស់ស្មើនឹងវា។ ដ្បិតវាត្រូវប្រគល់ដល់សេចក្ដីស្លាប់ទាំងអស់ គឺដល់ទីទាបបំផុតក្នុងផែនដី ឲ្យនៅកណ្ដាលពួកមនុស្សជាតិ ជាមួយពួកមនុស្សដែលចុះទៅក្នុងជង្ហុកធំ។
«កូនមនុស្សអើយ ចូរទ្រហោយំនឹងប្រជាជនជាច្រើន ឥតគណនារបស់ស្រុកអេស៊ីព្ទទៅ ចូររុញទម្លាក់គេ គឺទាំងគេ និងពួកកូនស្រីរបស់សាសន៍ទាំងប៉ុន្មាន ដែលមានឈ្មោះល្បី ទៅក្នុងទីទាបជាងផែនដី ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
ពួកចៅហ្វាយទាំងប៉ុន្មាននៃស្រុកខាងជើង ហើយពួកស៊ីដូនទាំងអស់ក៏នៅទីនោះដែរ ជាពួកអ្នកដែលចុះទៅជាមួយមនុស្សដែលត្រូវសម្លាប់ គេត្រូវខ្មាសដោយព្រោះសេចក្ដីស្ញែងខ្លាចដែលគេបានបង្កើតឡើង ដោយកម្លាំងរបស់គេ គេក៏ដេកដោយឥតទទួលកាត់ស្បែក គឺដេកជាមួយពួកមនុស្សដែលត្រូវស្លាប់ដោយដាវ គេរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
គឺដីហាឡើង រួចលេបពួកគេ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ និងអស់អ្នកដែលជារបស់កូរេ ព្រមទាំងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេអស់ទៅ។
កាលប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅជុំវិញឮសម្រែករបស់អ្នកទាំងនោះ គេក៏នាំគ្នារត់ចេញ ដោយពោលថា៖ «ក្រែងដីស្រូបយើងទៅដែរ»។
លារបស់លោកបានឃើញខ្ញុំ ហើយបានងាកចេញពីខ្ញុំបីដងមកហើយ។ ប្រសិនបើវាមិនបានបែរចេញពីខ្ញុំទេ នោះប្រាកដជាខ្ញុំសម្លាប់លោក ហើយទុកជីវិតឲ្យវាវិញ»។
ដ្បិតភ្លើងកំហឹងរបស់យើងបានឆួលឡើង ក៏ឆេះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏លេបត្របាក់ផែនដី និងសេចក្ដីចម្រើនរបស់ផែនដី ហើយបង្កាត់គ្រឹះភ្នំទាំងប៉ុន្មានឲ្យឆេះឡើង។
វេទនាដល់អ្នកទាំងនោះហើយ! ដ្បិតគេបានដើរតាមផ្លូវរបស់កាអ៊ីន ហើយបណ្ដោយខ្លួនឲ្យទៅរកសេចក្ដីខុសឆ្គងរបស់បាឡាម ព្រោះតែចង់បានកម្រៃ ហើយក៏ត្រូវវិនាសក្នុងការបះបោររបស់កូរេ ។