«ចូរនាំអ្នកដែលបានជេរប្រទេចនោះចេញទៅក្រៅជំរំ ហើយអស់អ្នកដែលឮ នោះត្រូវដាក់ដៃលើក្បាលវា រួចត្រូវឲ្យក្រុមជំនុំទាំងអស់គ្នាគប់វានឹងថ្មទៅ។
ចោទិយកថា 17:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យស្មរបន្ទាល់ទាំងនោះដាក់ដៃមុនគេ ដើម្បីចោលសម្លាប់អ្នកនោះ បន្ទាប់មក ទើបប្រជាជនគ្រប់គ្នាដាក់ដៃតាមក្រោយ។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាក្សីត្រូវយកដុំថ្មគប់សម្លាប់អ្នកនោះមុនគេ បន្ទាប់មក ទើបប្រជាជនគប់តាមក្រោយ។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យស្មរបន្ទាល់ទាំងនោះដាក់ដៃជាមុនគេ ដើម្បីនឹងសំឡាប់ចោល រួចសឹមឲ្យពួកបណ្តាជនគ្រប់គ្នាជាខាងក្រោយ គឺយ៉ាងដូច្នោះដែលឯងត្រូវបំបាត់សេចក្ដីអាក្រក់ពីពួកឯងចេញ។ អាល់គីតាប សាក្សីត្រូវយកដុំថ្មគប់សម្លាប់អ្នកនោះមុនគេ បន្ទាប់មក ទើបប្រជាជនគប់តាមក្រោយ។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា»។ |
«ចូរនាំអ្នកដែលបានជេរប្រទេចនោះចេញទៅក្រៅជំរំ ហើយអស់អ្នកដែលឮ នោះត្រូវដាក់ដៃលើក្បាលវា រួចត្រូវឲ្យក្រុមជំនុំទាំងអស់គ្នាគប់វានឹងថ្មទៅ។
ដោយព្រោះគេចេះតែសួរ ព្រះអង្គក៏ងើបឡើង មានព្រះបន្ទូលទៅគេថា៖ «អ្នកណាដែលគ្មានបាបសោះ សុំឲ្យអ្នកនោះយកដុំថ្មគប់នាងមុនគេចុះ»។
អស់អ្នកដែលនៅខាងក្រៅ ព្រះនឹងជំនុំជម្រះគេ។ «ត្រូវបណ្តេញមនុស្សអាក្រក់នោះ ចេញពីចំណោមអ្នករាល់គ្នាទៅ »។
ត្រូវចោលសម្លាប់នឹងថ្ម ដ្បិតអ្នកនោះរកទាញឲ្យអ្នកបែរចេញពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលព្រះអង្គបាននាំអ្នកចេញពីផ្ទះដែលអ្នកធ្វើជាទាសករ នៅស្រុកអេស៊ីព្ទ។
រីឯហោរា ឬអ្នកយល់សប្តិនោះ នឹងត្រូវសម្លាប់ចោល ព្រោះបានល្បួងឲ្យបះបោរនឹងព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលទ្រង់បាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ព្រមទាំងលោះឲ្យរួចពីផ្ទះដែលអ្នកធ្វើជាទាសករ អ្នកនោះចង់តែទាញអ្នករាល់គ្នាឲ្យបែរចេញពីផ្លូវដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានបង្គាប់ឲ្យដើរតាម។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
ប្រសិនបើបងប្អូនពោះមួយរបស់អ្នក កូនប្រុសរបស់ឪពុកអ្នក កូនប្រុសរបស់ម្ដាយអ្នក ឬកូនប្រុសកូនស្រីរបស់អ្នកផ្ទាល់ ឬប្រពន្ធជាទីស្រឡាញ់របស់អ្នក ឬមិត្តសម្លាញ់ចិត្តមួយថ្លើមមួយនឹងអ្នក បានបបួលអ្នកដោយស្ងាត់ៗថា "តោះយើង ទៅគោរពប្រតិបត្តិដល់ព្រះដទៃទៀតវិញ" ជាព្រះដែលអ្នក ឬដូនតារបស់អ្នកមិនដែលស្គាល់
ផ្ទុយទៅវិញ ត្រូវសម្លាប់អ្នកនោះចេញកុំខាន។ អ្នកត្រូវដាក់ដៃលើអ្នកនោះមុនគេ រួចសឹមបណ្ដាជនទាំងអស់គ្នាតាមក្រោយ ដើម្បីប្រហារអ្នកនោះចោល។
អ្នកណាដែលប្រព្រឹត្តតាមតែអំពើចិត្ត មិនធ្វើតាមពាក្យសង្ឃដែលឈរបម្រើនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅទីនោះ ឬតាមពាក្យចៅក្រមទេ អ្នកនោះនឹងត្រូវស្លាប់។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីសាសន៍អ៊ីស្រាអែល
នោះត្រូវប្រព្រឹត្តនឹងអ្នកនោះ ដូចជាអ្នកនោះបានគ្រោងនឹងធ្វើដល់បងប្អូនរបស់ខ្លួន។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា
នោះមនុស្សទាំងប៉ុន្មាននៅទីក្រុងនោះ ត្រូវចោលសម្លាប់កូននោះនឹងថ្មទៅ។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា ហើយអ៊ីស្រាអែលទាំងអស់នឹងឮ ហើយភ័យខ្លាច»។
នោះគេត្រូវនាំនាងចេញទៅមាត់ទ្វារផ្ទះឪពុករបស់នាង ហើយត្រូវឲ្យមនុស្សនៅក្រុងនោះចោលសម្លាប់នឹងថ្ម ដ្បិតនាងបានប្រព្រឹត្តអំពើដ៏ថោកទាបក្នុងស្រុកអ៊ីស្រាអែល ដោយបានបង្ខូចខ្លួននៅក្នុងផ្ទះរបស់ឪពុក។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
ប្រសិនបើឃើញបុរសណាកំពុងតែរួមដំណេកជាមួយប្រពន្ធរបស់អ្នកដទៃ នោះអ្នកទាំងពីរត្រូវតែស្លាប់ គឺទាំងបុរសដែលរួមដំណេកជាមួយស្រ្ដីនោះ ទាំងស្រ្ដីដែលផិតក្បត់។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីសាសន៍អ៊ីស្រាអែល។
នោះអ្នករាល់គ្នាត្រូវនាំអ្នកទាំងពីរចេញទៅទ្វារក្រុង ហើយចោលសម្លាប់នឹងថ្មទៅ នាងមានទោស ដោយព្រោះនៅក្នុងទីក្រុង ហើយមិនបានស្រែកឲ្យគេជួយ ឯបុរសនោះ ដោយព្រោះបានរំលោភប្រពន្ធរបស់អ្នកជិតខាងខ្លួន។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
ប្រសិនបើឃើញអ្នកណាចាប់អ្នកណាម្នាក់ ក្នុងចំណោមពួកបងប្អូនរបស់ខ្លួន ជាពួកកូនចៅអ៊ីស្រាអែល យកទៅប្រើដូចជាទាសករ ឬយកទៅលក់ អ្នកចាប់នោះនឹងត្រូវស្លាប់។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
ឥឡូវនេះ ចូរប្រគល់មនុស្សពាលនៅក្រុងគីបៀរទាំងនោះមក ដើម្បីឲ្យយើងបានសម្លាប់ពួកគេចោល ហើយបោសសម្អាតអំពីអាក្រក់ ចេញពីពួកកូនចៅអ៊ីស្រាអែល»។ ប៉ុន្ដែ ពួកកូនចៅបេនយ៉ាមីនមិនព្រមស្តាប់តាមពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់គេឡើយ។