ដ្បិតមនុស្សអាក្រក់តែងអួតពីបំណងចិត្ត ដែលខ្លួនប្រាថ្នា ឯមនុស្សលោភលន់ គេជេរប្រមាថ ហើយបោះបង់ព្រះយេហូវ៉ា។
កិច្ចការ 24:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានហៅលោកប៉ុលមក លោកទើទូលុសចាប់ផ្ដើមចោទប្រកាន់ថា៖ «សូមគោរពឯកឧត្តមភេលីច ដោយសារឯកឧត្តម យើងខ្ញុំបានប្រកបដោយសេចក្តីសុខសាន្តគ្រប់យ៉ាង ហើយការកែទម្រង់ផ្សេងៗដែលឯកឧត្តមបានធ្វើដល់ប្រជាជននេះ គឺដោយសារគំនិតដ៏ប៉ិនប្រសប់របស់ឯកឧត្តម។ ព្រះគម្ពីរខ្មែរសាកល នៅពេលគេហៅប៉ូលមក ទើទូលុសក៏ចាប់ផ្ដើមចោទប្រកាន់គាត់ ដោយនិយាយថា៖ “ឯកឧត្ដមភេលីចអើយ! យើងខ្ញុំមានសេចក្ដីសុខសាន្តយ៉ាងច្រើន ដោយសារតែការកែទម្រង់ផ្សេងៗរបស់លោក ដែលលោកកំពុងធ្វើដល់ប្រជាជននេះ ដោយគំនិតគិតទុកជាមុនរបស់លោក; Khmer Christian Bible កាលបានកោះហៅលោកប៉ូលមកហើយ លោកទើទូលុសក៏ចាប់ផ្ដើមចោទប្រកាន់ថា៖ «ដោយសារការយកចិត្តទុកដាក់ និងការកែទម្រង់ផ្សេងៗរបស់លោកសម្រាប់ជនជាតិនេះ ទើបយើងមានសេចក្ដីសុខសាន្ដបំផុត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេហៅលោកប៉ូលមក ហើយលោកទើទូលុសចោទប្រកាន់លោក ដូចតទៅនេះ៖ «សូមគោរពឯកឧត្ដមភេលិច សូមទានជ្រាប ដោយសារតែឯកឧត្ដម និងដោយការកែទម្រង់ផ្សេងៗ ដែលឯកឧត្ដមបានធ្វើជាប្រយោជន៍ដល់ប្រជាជាតិនេះ យើងខ្ញុំបានប្រកបដោយសេចក្ដីសុខគ្រប់យ៉ាង ក្រោមការគ្រប់គ្រងដ៏ប៉ិនប្រសប់របស់ឯកឧត្ដម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលលោកបានហៅប៉ុលមក នោះទើទូលុសចាប់ចោទប្រកាន់គាត់ថា អាល់គីតាប គេហៅលោកប៉ូលមក ហើយលោកទើទូលុសចោទប្រកាន់គាត់ ដូចតទៅនេះ៖ «សូមគោរពឯកឧត្ដមភេលិចសូមទានជ្រាបដោយសារតែឯកឧត្ដម និងដោយការកែទំរង់ផ្សេងៗ ដែលឯកឧត្ដមបានធ្វើជាប្រយោជន៍ដល់ប្រជាជាតិនេះ យើងខ្ញុំបានប្រកបដោយសេចក្ដីសុខគ្រប់យ៉ាង ក្រោមការគ្រប់គ្រងដ៏ប៉ិនប្រសប់របស់ឯកឧត្ដម។ |
ដ្បិតមនុស្សអាក្រក់តែងអួតពីបំណងចិត្ត ដែលខ្លួនប្រាថ្នា ឯមនុស្សលោភលន់ គេជេរប្រមាថ ហើយបោះបង់ព្រះយេហូវ៉ា។
ឯអណ្ដាតភូតភរ នោះរមែងស្អប់ដល់ពួកអ្នក ដែលវាបានធ្វើទុក្ខនោះ ហើយមាត់បញ្ចើចតែងតែបណ្ដាលឲ្យវិនាស។
ប្រាំថ្ងៃក្រោយមក សម្ដេចសង្ឃអាណានាស បានចុះទៅជាមួយពួកចាស់ទុំមួយចំនួន និងមេធាវីម្នាក់ ឈ្មោះទើទូលុស ដើម្បីចោទប្រកាន់លោកប៉ុលនៅចំពោះលោកទេសាភិបាល។
មនុស្សទាំងនោះជាពួកដែលចេះតែរអ៊ូរទាំ ហើយត្អូញត្អែរ ដោយដើរតាមតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន មាត់របស់គេពោលសុទ្ធតែពាក្យអួតយ៉ាងសម្បើម ទាំងបញ្ចើចបញ្ចើមនុស្សដើម្បីផលប្រយោជន៍។