ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 14:17 - អាល់គីតាប

ខ្ញុំ​នឹក​ថា សំដី​របស់​ស្តេច​ពិត​ជា​ធ្វើ​ឲ្យ​មាន​ភាព​ស្ងប់​ស្ងៀម ដ្បិត​ស្តេច​ប្រៀប​ដូច​ជា​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ ស្តេច​ស្គាល់​ល្អ​ស្គាល់​អាក្រក់។ សូមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​នៅ​ជា​មួយ​ស្តេច!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ម្ចាស់​នឹក​ថា រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​ស្ងប់ ដ្បិត​ព្រះ‌រាជា​របស់​ខ្ញុំ​ម្ចាស់ ប្រៀប​ដូច​ជា​ទេវតា​របស់​ព្រះ ដើម្បី​នឹង​ពិចា‌រណា​ឲ្យ​ជ្រាប​ខុស​ត្រូវ ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ព្រះ‌ករុណា ក៏​គង់​ជា‌មួយ​ព្រះករុណា​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ម្ចាស់​នឹក​ថា រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា​ពិត​ជា​ធ្វើ​ឲ្យ​មាន​ភាព​ស្ងប់​ស្ងៀម ដ្បិត​ព្រះ‌ករុណា​ប្រៀប​ដូច​ជា​ទេវតា​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌ករុណា​ស្គាល់​ល្អ ស្គាល់​អាក្រក់។ សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​គង់​ជា​មួយ​ព្រះ‌ករុណា!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ បាន​នឹក​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នឹង​បាន​ស្រួល ពី​ព្រោះ​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ ទ្រង់​ដូច​ជា​ទេវតា​នៃ​ព្រះ​ហើយ ដើម្បី​នឹង​ពិចារណា​ឲ្យ​ជ្រាប​ខុស​ត្រូវ ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ក៏​គង់​ជា​មួយ​នឹង​ទ្រង់​ដែរ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 14:17
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទត​ប្រាប់​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «យើង​សូម​សួរ​នាង​រឿង​មួយ ហើយ​នាង​មិន​ត្រូវ​លាក់​លៀម​អ្វី​ឡើយ»។ ស្ត្រី​នោះ​ឆ្លើយ​វិញ​ថា៖ «សូម​ស្តេច​មាន​ប្រសាសន៍​មក​ចុះ!»។


លោក​ធ្វើ​ដូច្នេះ ដើម្បី​សំរួល​សភាព​ការណ៍។ ប៉ុន្តែ ស្តេច​ជ្រាប​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​នៅ​លើ​ផែនដី ដ្បិត​ស្តេច​មាន​ប្រាជ្ញា​ដូច​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ដែរ»។


តែ​អ្នក​បម្រើ​របស់​ខ្ញុំ​បាន​ទៅ​ប្រាប់​មួល​បង្កាច់​ពី​ខ្ញុំ ជូន​ស្តេច។ ស្តេច​ប្រៀប​ដូច​ជា​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ ដូច្នេះ សូម​ស្តេច​សម្រេច​តាម​ចិត្ត​ចុះ។


ទោះ​បី​ស្តេច​យល់​ឃើញ​ថា ពូជ‌ពង្ស​ទាំង​អស់​របស់​ស្តេច​សូល ជា​ជីតា​ខ្ញុំ ត្រូវ​តែ​ស្លាប់​ក៏​ដោយ ក៏​ស្តេច​បាន​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ចូល​រួម ក្នុង​ចំណោម​អស់​អ្នក​ដែល​បរិភោគ​ជា​មួយ​ស្តេច​ដែរ។ ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​សូម​អ្វី​ពី​ស្តេច​ទៀត​ឡើយ»។


ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​បាន​ដឹង​អំពី​ការ​វិនិច្ឆ័យ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ហើយ​ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​ស្តេច ព្រោះ​ពួក​គេ​យល់​ឃើញ​ថា អុលឡោះ​ប្រទាន​ប្រាជ្ញា‌ញាណ​មក​គាត់ ដើម្បី​កាត់​ក្តី​នេះ។


ហេតុ​នេះ​សូម​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ប្រាជ្ញា​ឈ្លាស​វៃ ដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ហើយ​ឲ្យ​ខ្ញុំ​ចេះ​វិនិច្ឆ័យ ស្គាល់​ការ​ល្អ ការ​អាក្រក់ បើ​មិន​ដូច្នោះ​ទេ តើ​នរណា​អាច​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​ដ៏​ច្រើន ឥត​គណនា​របស់​ទ្រង់​បាន?»។


តើ​អណ្ដាត​ខ្ញុំ​ដែល​គ្រលាស់​ចេញ​មក​នូវ​ពាក្យ​ទុច្ចរិត ហើយ​មាត់​របស់​ខ្ញុំ​ស្រដី​ចេញ​មក នូវ​ពាក្យ​អព‌មង្គល​ឬ​ទេ?


គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ​ដុត​ក្នុង​ភ្លើង រីឯ​មនុស្ស​វិញ គេ​អាច​ស្គាល់​តម្លៃ​ដោយ‌សារ​ការ​សសើរ។


អ្នក​ណា​បញ្ជោរ​អ្នក​ជិត​ខាង អ្នក​នោះ​ដូច​ជា​ដាក់​អន្ទាក់​ខ្លួន​ឯង។


មាន​តែ​មនុស្ស​ពេញ​វ័យប៉ុណ្ណោះ ដែល​អាច​ទទួល​អាហារ​រឹង​បាន ព្រោះ​គេ​ធ្លាប់​មាន​ការ​ពិសោធន៍​ចេះ​វែក​ញែក​ស្គាល់​ល្អ ស្គាល់​អាក្រក់។


យើង​ខ្ញុំ​ធ្លាប់​ស្តាប់​បង្គាប់​ម៉ូសា​សព្វ​គ្រប់​យ៉ាង​ណា យើង​ក៏​ស្តាប់​បង្គាប់​អ្នក​យ៉ាង​នោះ​ដែរ។ សូមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​គាត់​នៅ​ជា​មួយ​អ្នក ដូច​ទ្រង់​បាន​នៅ​ជា​មួយ​ម៉ូសា​ដែរ។


ស្តេច​អគីស​និយាយ​មក​កាន់​ទត​ថា៖ «យើង​ដឹង​ហើយ យើង​ពេញ​ចិត្ត​នឹង​លោក​ដូច​ពេញ​ចិត្ត​នឹង​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ ប៉ុន្តែ ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​បាន​សម្រេច​ថា មិន​ឲ្យ​លោក​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​យើង​ឡើយ។