កាលអ៊ីមុាំ ចេញពីទីសក្ការៈមកវិញ នោះស្រាប់តែមានពពកពេញក្នុងដំណាក់របស់អុលឡោះតាអាឡា។
២ របាក្សត្រ 7:2 - អាល់គីតាប ពួកអ៊ីមុាំពុំអាចចូលទៅក្នុងដំណាក់បានទេ ដ្បិតសិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅពេញក្នុងដំណាក់របស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសង្ឃពុំអាចចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាបានឡើយ ដោយព្រោះសិរីល្អនៃព្រះយេហូវ៉ា នៅពេញក្នុងព្រះវិហារនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកបូជាចារ្យ*ពុំអាចចូលទៅក្នុងព្រះដំណាក់បានទេ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសង្ឃចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាមិនបាន ដោយព្រោះសិរីល្អនៃព្រះយេហូវ៉ា នៅពេញក្នុងព្រះវិហារនោះ |
កាលអ៊ីមុាំ ចេញពីទីសក្ការៈមកវិញ នោះស្រាប់តែមានពពកពេញក្នុងដំណាក់របស់អុលឡោះតាអាឡា។
ក្រុមអ្នកផ្លុំត្រែ និងក្រុមចំរៀងនាំគ្នាប្រគំជាបទភ្លេង និងបន្លឺសំឡេងច្រៀងព្រមគ្នា ដើម្បីសរសើរ និងលើកតម្កើងអុលឡោះតាអាឡា។ កាលសំឡេងត្រែ ស្គរ និងឧបករណ៍តន្ត្រីឯទៀតៗប្រគំឡើង ក្រុមចំរៀងនាំគ្នាច្រៀងសរសើរអុលឡោះតាអាឡា ដោយពាក្យថា «ទ្រង់ជាម្ចាស់ដ៏ល្អសប្បុរស ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់នៅស្ថិតស្ថេររហូតតទៅ!» ស្រាប់តែមានពពកពេញក្នុងដំណាក់របស់អុលឡោះតាអាឡា។
ដោយសារពពក ក្រុមអ៊ីមុាំពុំអាចបំពេញមុខងាររបស់ខ្លួនបានឡើយ ដ្បិតសិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅពេញក្នុងដំណាក់របស់ទ្រង់។
ឱអុលឡោះតាអាឡាអើយ! ខ្ញុំចូលចិត្តស្នាក់នៅក្នុង ដំណាក់របស់ទ្រង់ណាស់ គឺនៅក្នុងកន្លែងដែលមានសិរីរុងរឿង របស់ទ្រង់ស្ថិតនៅ។
ជនជាតិអ៊ីស្រអែលឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡា ដូចជាភ្លើងឆេះសន្ធោសន្ធៅនៅលើកំពូលភ្នំ។
ពេលនោះ ខ្ញុំលាន់មាត់ថា៖ «ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ ហើយខ្ញុំក៏រស់នៅកណ្ដាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបានឃើញស្តេច ជាអុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល»។
ម៉ាស្ជិទក៏ពោរពេញទៅដោយផ្សែង ដែលចេញពីសិរីរុងរឿងរបស់អុលឡោះ និងពីអំណាចរបស់ទ្រង់ ហើយគ្មាននរណាអាចចូលទៅក្នុងម៉ាស្ជិទបានឡើយ ទាល់តែគ្រោះកាចទាំងប្រាំពីររបស់ម៉ាឡាអ៊ីកាត់ទាំងប្រាំពីរបានចប់សព្វគ្រប់ជាមុនសិន។