គាត់ជម្រាបស្តេចថា៖ «សូមកុំប្រហារជីវិតពួកគេធ្វើអ្វី តើស្តេចគួរប្រហារជីវិតឈ្លើយសឹកដោយមុខដាវឬដោយព្រួញ? សូមស្តេចប្រទាននំបុ័ង និងទឹកឲ្យពួកគេបរិភោគ រួចលែងពួកគេឲ្យវិលទៅជួបចៅហ្វាយរបស់ខ្លួនវិញចុះ»។
២ របាក្សត្រ 28:8 - អាល់គីតាប ជនជាតិអ៊ីស្រអែលចាប់ជនជាតិយូដា ជាបងប្អូនរបស់ខ្លួនទៅជាឈ្លើយចំនួន ២០០ ០០០នាក់ គឺមានស្ត្រី និងក្មេងប្រុសស្រី ព្រមទាំងនាំយកជយភ័ណ្ឌជាច្រើន ទៅក្រុងសាម៉ារី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនចៅអ៊ីស្រាអែលក៏ដឹកនាំពួកបងប្អូនគេទៅជាឈ្លើយអស់ពីរសែននាក់ មានទាំងស្រីៗ និងកូនប្រុសកូនស្រីរបស់គេ និងជ័យភណ្ឌជាច្រើនផង ទៅក្រុងសាម៉ារី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលចាប់ជនជាតិយូដា ជាបងប្អូនរបស់ខ្លួន ទៅជាឈ្លើយចំនួន ២០០ ០០០នាក់ គឺមានស្ត្រី និងក្មេងប្រុសស្រី ព្រមទាំងនាំយកជយភណ្ឌជាច្រើន ទៅក្រុងសាម៉ារី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនចៅអ៊ីស្រាអែល ក៏ដឹកនាំពួកបងប្អូនគេទៅជាឈ្លើយអស់២សែននាក់ មានទាំងស្រីៗ នឹងកូនប្រុសកូនស្រីរបស់គេ នឹងរបឹបជាច្រើនផង ទៅឯក្រុងសាម៉ារី |
គាត់ជម្រាបស្តេចថា៖ «សូមកុំប្រហារជីវិតពួកគេធ្វើអ្វី តើស្តេចគួរប្រហារជីវិតឈ្លើយសឹកដោយមុខដាវឬដោយព្រួញ? សូមស្តេចប្រទាននំបុ័ង និងទឹកឲ្យពួកគេបរិភោគ រួចលែងពួកគេឲ្យវិលទៅជួបចៅហ្វាយរបស់ខ្លួនវិញចុះ»។
អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: កុំចេញទៅច្បាំងនឹងបងប្អូនរបស់អ្នករាល់គ្នាឡើយ! ចូរវិលទៅកាន់ទីលំនៅរៀងៗខ្លួនចុះ ដ្បិតយើងទេដែលធ្វើឲ្យសភាពការណ៍នេះកើតមាន»។ ពួកគេក៏ស្តាប់តាមបន្ទូលរបស់អុលឡោះតាអាឡា ហើយនាំគ្នាវិលត្រឡប់ទៅវិញ ដោយមិនវាយលុកស្តេចយេរ៉ូបោមទេ។
ដូច្នេះសូមស្តាប់ខ្ញុំ សូមដោះលែងបងប្អូនរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាបានចាប់មកជាឈ្លើយនៅពេលនេះចុះ ដ្បិតអុលឡោះតាអាឡាកំពុងតែខឹង ទាស់នឹងអ្នករាល់គ្នាហើយ»។
លោកស៊ីកគ្រីជាអ្នកចំបាំងដ៏ពូកែ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម បានប្រហារជីវិតសម្តេចម៉ាសេយ៉ា ជាបុត្ររបស់ស្តេចអហាស ព្រមទាំងលោកអាសរីកាំជាអ្នកគ្រប់គ្រងរាជវាំង និងលោកអែលកាណា ជាមន្ត្រីជំនិតរបស់ស្តេច។
គឺម៉ាណាសេស៊ីសាច់អេប្រាអ៊ីម អេប្រាអ៊ីមស៊ីសាច់ម៉ាណាសេ ហើយអ្នកទាំងពីរព្រួតគ្នាស៊ីសាច់យូដា ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។
បងប្អូនជាពូជពង្សអ៊ីព្រហ៊ីម និងបងប្អូនដែលគោរពកោតខ្លាចអុលឡោះអើយ! ទ្រង់បានចាត់បន្ទូល ស្ដីអំពីការសង្គ្រោះ មកឲ្យយើងទាំងអស់គ្នានេះហើយ
នៅថ្ងៃបន្ទាប់ម៉ូសាបានប្រទះឃើញជនជាតិអ៊ីស្រអែលខ្លះកំពុងវាយគ្នា គាត់ក៏មានប្រសាសន៍សំរុះសំរួលគេថាៈ “អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុដូចម្ដេចបានជាធ្វើបាបគ្នាឯងដូច្នេះ?”។
អុលឡោះតាអាឡានឹងធ្វើឲ្យអ្នកបាក់ទ័ព រត់នៅមុខខ្មាំងសត្រូវ។ អ្នកចេញទៅវាយពួកគេ ដោយដើរតាមផ្លូវតែមួយ តែអ្នកនឹងរត់នៅមុខពួកគេ តាមផ្លូវប្រាំពីរ។ នគរទាំងប៉ុន្មាននៅលើផែនដីឮដំណឹងនេះ គេនឹងនាំគ្នាព្រឺខ្លាច។
អ្នកមានកូនប្រុសកូនស្រី តែពួកគេនឹងមិននៅជាមួយអ្នកឡើយ ព្រោះពួកគេនឹងត្រូវខ្មាំងចាប់ទៅជាឈ្លើយ។