Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 28:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ពួក​កូន​ចៅ​អ៊ីស្រាអែល ក៏​ដឹក‌នាំ​ពួក​បង​ប្អូន​គេ​ទៅ​ជា​ឈ្លើយ​អស់​២​សែន​នាក់ មាន​ទាំង​ស្រីៗ នឹង​កូន​ប្រុស​កូន​ស្រី​របស់​គេ នឹង​របឹប​ជា​ច្រើន​ផង ទៅ​ឯ​ក្រុង​សា‌ម៉ា‌រី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ដឹក‌នាំ​ពួក​បង‌ប្អូន​គេ​ទៅ​ជា​ឈ្លើយ​អស់​ពីរ​សែន​នាក់ មាន​ទាំង​ស្រីៗ និង​កូន​ប្រុស​កូន​ស្រី​របស់​គេ និងជ័យ‌ភណ្ឌ​ជា​ច្រើន​ផង ទៅ​ក្រុង​សា‌ម៉ា‌រី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ជន‌ជាតិ​អ៊ីស្រា‌អែល​ចាប់​ជន‌ជាតិ​យូដា ជា​បងប្អូន​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​ចំនួន ២០០ ០០០​នាក់ គឺ​មាន​ស្ត្រី និង​ក្មេង​ប្រុស​ស្រី ព្រម​ទាំង​នាំ​យក​ជយ‌ភណ្ឌ​ជា​ច្រើន ទៅ​ក្រុង​សាម៉ារី។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ជន‌ជាតិ​អ៊ីស្រ‌អែល​ចាប់​ជន‌ជាតិ​យូដា ជា​បង​ប្អូន​របស់​ខ្លួន​ទៅ​ជា​ឈ្លើយ​ចំនួន ២០០ ០០០​នាក់ គឺ​មាន​ស្ត្រី និង​ក្មេង​ប្រុស​ស្រី ព្រម​ទាំង​នាំ​យក​ជយ‌ភ័ណ្ឌ​ជា​ច្រើន ទៅ​ក្រុង​សាម៉ា‌រី។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 28:8
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ទូល​ឆ្លើយ​ថា មិន​ត្រូវ​ប្រហារ​គេ​ទេ តើ​នឹង​វាយ​សំឡាប់​ពួក​ឈ្លើយ ដែល​ចាប់​ក្នុង​ការ​សង្គ្រាម​ឬ​អី សូម​ដាក់​នំបុ័ង នឹង​ទឹក​មក នៅ​មុខ​គេ​ឲ្យ​បរិភោគ​វិញ រួច​ឲ្យ​ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​គេ​ទៅ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ កុំ​ឲ្យ​ឯង​រាល់​គ្នា​ឡើង​ទៅ​ច្បាំង​នឹង​ពួក​បង​ប្អូន​ឯង​ឡើយ ចូរ​វិល​ទៅ​ឯ​ទី​លំនៅ​ឯង​រៀង​ខ្លួន​ទៅ ដ្បិត​ការ​នេះ គឺ​អញ​បាន​បង្កើត​ឡើង​ទេ គេ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា គឺ​គេ​វិល​ត្រឡប់​ពី​ផ្លូវ ដែល​គេ​ឡើង​ទៅ​ទាស់​នឹង​យេរ៉ូ‌បោម​នោះ​ទៅ​វិញ។


ដូច្នេះ ចូរ​ស្តាប់​ខ្ញុំ​ឥឡូវ​ចុះ ត្រូវ​បើក​ឲ្យ​ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​មក​ជា​ឈ្លើយ​នេះ ត្រឡប់​ទៅ​វិញ​ទៅ ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​ផង​ព្រះ‌យេហូវ៉ា បាន​គ្រប​លើ​អ្នក​រាល់​គ្នា​ហើយ


ហើយ​ស៊ីកគ្រី ជា​មនុស្ស​ខ្លាំង​ពូកែ ពី​ស្រុក​អេប្រា‌អិម ក៏​សំឡាប់​ម្អាសេយ៉ា ជា​បុត្រា​ស្តេច ហើយ​នឹង​អាស‌រី‌កាម ជា​ឧកញ៉ា​វាំង ព្រម​ទាំង​អែល‌កាណា ជា​ឧបរាជ​ស្តេច​ទៅ​ផង។


គឺ​ម៉ាន៉ាសេ​នឹង​ស៊ី​សាច់​អេប្រា‌អិម ហើយ​អេប្រា‌អិម​នឹង​ស៊ី​សាច់​ម៉ាន៉ាសេ ហើយ​ទាំង​២​ពួក​នោះ​នឹង​ទាស់​ទទឹង​នឹង​ពួក​យូដា ប៉ុន្តែទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។


ឱ​បង​ប្អូន ជា​កូន​ចៅ​ពូជ​អ័ប្រា‌ហាំ នឹង​អស់​អ្នក​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ ទ្រង់​បាន​ផ្ញើ​ព្រះ‌បន្ទូល​ពី​សេចក្ដី​សង្គ្រោះ​នេះ មក​ដល់​អ្នក​រាល់​គ្នា


លុះ​ថ្ងៃ​ក្រោយ​មក កំពុង​ដែល​មាន​គេ​ប្រឈ្លោះ​គ្នា នោះ​លោក​មក​ដល់ ក៏​ទូន្មាន​ឲ្យ​ស្រុះ​ស្រួល​នឹង​គ្នា​វិញ ដោយ​ថា អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា ហេតុ​អ្វី​បាន​ជា​ធ្វើ​បាប​គ្នា​ដូច្នេះ


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​ចុះ​ចាញ់​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ ឯង​នឹង​ចេញ​ទៅ​ទាស់​នឹង​គេ​តាម​ផ្លូវ​១ តែ​នឹង​រត់​ទៅ​តាម​ផ្លូវ​៧​វិញ ដើម្បី​ឲ្យ​រួច​ពី​មុខ​គេ​ចេញ ហើយ​ឯង​នឹង​ត្រូវ​ខ្ចាត់​ចុះ​ឡើង ក្នុង​គ្រប់​ទាំង​នគរ​នៅ​ផែនដី


ឯង​នឹង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី តែ​មិន​បាន​ជា​របស់​ផង​ឯង​ទេ ដ្បិត​គេ​នឹង​នាំ​វា​ទៅ​ជា​ឈ្លើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម