Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 28:7 - អាល់គីតាប

7 លោក​ស៊ីក‌គ្រី​ជា​អ្នក​ចំបាំង​ដ៏​ពូកែ ក្នុង​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម បាន​ប្រហារ​ជីវិត​សម្តេច​ម៉ាសេ‌យ៉ា ជា​បុត្រ​របស់​ស្តេច​អហាស ព្រម​ទាំង​លោក​អាស‌រីកាំ​ជា​អ្នក​គ្រប់‌គ្រង​រាជ‌វាំង និង​លោក​អែល‌កាណា ជា​មន្ត្រី​ជំនិត​របស់​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ឯ​ស៊ីកគ្រី ជា​មនុស្ស​ខ្លាំង​ពូកែ​ពី​ស្រុក​អេប្រាអិម ក៏​សម្លាប់​ម្អា‌សេ‌យ៉ា ជា​បុត្រា​ស្តេច ហើយ​អាស‌រីកាម ជា​ឧកញ៉ា​វាំង ព្រម​ទាំង​អែល​កាណា ជា​ឧបរាជ​ស្តេច​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​ស៊ីក‌គ្រី ជា​អ្នក​ចម្បាំង​ដ៏​ពូកែ ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម បាន​ប្រហារ​ជីវិត​សម្ដេច​ម៉ាសេ‌យ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អហាស ព្រម​ទាំង​លោក​អាស‌រីកាំ ជា​អ្នក​គ្រប់‌គ្រង​ព្រះ‌រាជ‌វាំង និង​លោក​អែល‌កាណា ជា​មន្ត្រី​ជំនិត​របស់​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ហើយ​ស៊ីកគ្រី ជា​មនុស្ស​ខ្លាំង​ពូកែ ពី​ស្រុក​អេប្រា‌អិម ក៏​សំឡាប់​ម្អាសេយ៉ា ជា​បុត្រា​ស្តេច ហើយ​នឹង​អាស‌រី‌កាម ជា​ឧកញ៉ា​វាំង ព្រម​ទាំង​អែល‌កាណា ជា​ឧបរាជ​ស្តេច​ទៅ​ផង។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 28:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ឲ្យ​យូសុះ​ឡើង​ជិះ​រទេះ​ដែល​នៅ​បន្ទាប់​ពី​ស្តេច ហើយ​ឲ្យ​គេ​រត់​ពី​មុខ​គាត់​ទាំង​ស្រែក​ថា៖ «ក្រាប​ចុះ!»។ ស្តេច​ហ្វៀរ៉អ៊ូន​បាន​តែង​តាំង​យូសុះ​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល របៀប​នេះ​ឯង។


ចូរ​យក​ប្រាក់​ទៅ​ជា​មួយ​ពីរ​ដង​ច្រើន​ជាង​មុន គឺ​យក​ប្រាក់​ដែល​ពួក​កូន​បាន​ឃើញ​នៅ​ក្នុង​បាវ​ស្រូវ​នោះ​ទៅ​ផង ប្រហែល​មក​ពី​គេ​ដាក់​ច្រឡំ។


កូនៗ​របស់​យ៉ាកកូប​បាន​នាំ​គ្នា​យក​ជំនូន យក​ប្រាក់​មួយ​ទ្វេ​ជា​ពីរ ព្រម​ទាំង​យក​ពុន‌យ៉ាម៉ីន ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អេស៊ីប ហើយ​ចូល​ជួប​យូសុះ។


គឺ​ក្នុង​ថ្ងៃ​តែ​មួយ ស្តេច​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា ប្រហារ​ជន‌ជាតិ​យូដា​អស់ ១២០ ០០០​នាក់ ដែល​សុទ្ធ​សឹង​ជា​ទាហាន​ដ៏​អង់‌អាច ដ្បិត​អ្នក​ទាំង​នោះ​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ខ្លួន។


ជន‌ជាតិ​អ៊ីស្រ‌អែល​ចាប់​ជន‌ជាតិ​យូដា ជា​បង​ប្អូន​របស់​ខ្លួន​ទៅ​ជា​ឈ្លើយ​ចំនួន ២០០ ០០០​នាក់ គឺ​មាន​ស្ត្រី និង​ក្មេង​ប្រុស​ស្រី ព្រម​ទាំង​នាំ​យក​ជយ‌ភ័ណ្ឌ​ជា​ច្រើន ទៅ​ក្រុង​សាម៉ា‌រី។


លោក​ម៉ាដេ‌កាយ ដែល​ជា​ជន‌ជាតិ​យូដា បាន​ទទួល​តំណែង​ធំ​ជាង​គេ បន្ទាប់​ពី​ស្តេច​អហា‌ស៊ូរុស។ គាត់​ជា​វរ‌ជន​មួយ​នាក់​របស់​ជន‌ជាតិ​យូដា ដែល​ជន​រួម​ជាតិ​របស់​គាត់​គោរព​ស្រឡាញ់​គ្រប់ៗ​គ្នា។ គាត់​តែងតែ​ផ្តល់​ផល​ប្រយោជន៍ និង​សេចក្ដី​សុខ​ជូន​ប្រជា‌ជន​របស់​គាត់​ជា‌និច្ច៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម