រួចស្តេចទិញភ្នំសាម៉ារីពីលោកសេមើរ តម្លៃប្រាក់មួយពាន់ប្រាំបីរយតម្លឹង។ ស្តេចសង់ក្រុងមួយនៅលើភ្នំនោះ ហើយដាក់ឈ្មោះថា ក្រុងសាម៉ារី តាមឈ្មោះរបស់លោកសេមើរជាម្ចាស់ភ្នំនេះ។
២ របាក្សត្រ 25:13 - អាល់គីតាប រីឯទាហានអ៊ីស្រអែលដែលស្តេចអម៉ាស៊ីយ៉ាបណ្តេញឲ្យវិលទៅផ្ទះវិញ ដើម្បីកុំឲ្យទៅច្បាំងជាមួយនោះ បាននាំគ្នារាតត្បាតក្រុងនានា ក្នុងស្រុកយូដា ដែលនៅចន្លោះក្រុងសាម៉ារី និងក្រុងបេតហូរ៉ូន ហើយសម្លាប់ប្រជាជនអស់បីពាន់នាក់ ព្រមទាំងរឹបអូសយកជយភ័ណ្ឌជាច្រើនទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកដែលព្រះបាទអ័ម៉ាស៊ីយ៉ាបានឲ្យទៅវិញ មិនឲ្យទៅច្បាំងជាមួយនោះ គេក៏ចូលទៅវាយទីក្រុងស្រុកយូដាទាំងប៉ុន្មាន ចាប់តាំងពីស្រុកសាម៉ារីរហូតដល់ក្រុងបេត-ហូរ៉ុន ប្រហារសម្លាប់មនុស្សអស់បីពាន់នាក់ ហើយរឹបយកបានរបស់ជាច្រើនដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯទាហានអ៊ីស្រាអែលដែលព្រះបាទអម៉ាស៊ីយ៉ាបណ្ដេញឲ្យវិលទៅផ្ទះវិញ ដើម្បីកុំឲ្យទៅច្បាំងជាមួយនោះ បាននាំគ្នារាតត្បាតក្រុងនានាក្នុងស្រុកយូដា ដែលនៅចន្លោះក្រុងសាម៉ារី និងក្រុងបេតហូរ៉ូន ហើយសម្លាប់ប្រជាជនអស់បីពាន់នាក់ ព្រមទាំងរឹបអូសយកជយភណ្ឌជាច្រើនទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯពួកទ័ពដែលអ័ម៉ាស៊ីយ៉ាបានឲ្យទៅវិញ មិនឲ្យទៅច្បាំងជាមួយនោះ គេក៏ចូលទៅវាយទីក្រុងស្រុកយូដាទាំងប៉ុន្មាន ចាប់តាំងពីស្រុកសាម៉ារីរហូតដល់ក្រុងបេត-ហូរ៉ុន ប្រហារសំឡាប់មនុស្សអស់៣ពាន់នាក់ ហើយចាប់យករបឹបបានជាច្រើនដែរ។ |
រួចស្តេចទិញភ្នំសាម៉ារីពីលោកសេមើរ តម្លៃប្រាក់មួយពាន់ប្រាំបីរយតម្លឹង។ ស្តេចសង់ក្រុងមួយនៅលើភ្នំនោះ ហើយដាក់ឈ្មោះថា ក្រុងសាម៉ារី តាមឈ្មោះរបស់លោកសេមើរជាម្ចាស់ភ្នំនេះ។
នៅឆ្នាំទីសាមសិបប្រាំបី នៃរជ្ជកាលស្តេចអេសា ជាស្តេចស្រុកយូដា ស្តេចអហាប់ ជាបុត្ររបស់ស្តេចអូមរី ឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារី អស់រយៈពេលម្ភៃពីរឆ្នាំ។
ស្តេចស៊ូឡៃម៉ានសង់ក្រុងកេស៊ើរឡើងវិញ ព្រមទាំងសង់ក្រុងបេតហូរ៉ូន ផ្នែកខាងក្រោម
ទាហានយូដាចាប់បានខ្មាំងមួយម៉ឺននាក់ទៀត ហើយនាំឡើងទៅលើចំណោតថ្មមួយ រួចច្រានទម្លាក់ចុះមក ធ្វើឲ្យពួកគេស្លាប់ទាំងអស់គ្នា។
ក្រោយពេលវាយឈ្នះជនជាតិអេដុមហើយ ស្តេចអម៉ាស៊ីយ៉ាវិលត្រឡប់មកវិញ ទាំងនាំយកព្រះរបស់ជនជាតិអេដុមមកជាមួយ។ ស្តេចយកព្រះទាំងនោះធ្វើជាព្រះរបស់ខ្លួនដោយក្រាបថ្វាយបង្គំ និងដុតគ្រឿងក្រអូបជូនព្រះទាំងនោះទៀតផង។
គាត់បានសង់ក្រុងបេតហូរ៉ូនខាងលើ និងបេតហូរ៉ូន ខាងក្រោម ជាក្រុងដែលមានបន្ទាយ និងកំពែងព័ទ្ធជុំវិញ ហើយមានទ្វារ និងរនុកផង។
អុលឡោះតាអាឡាធ្វើឲ្យជនជាតិអាម៉ូរីបាក់ទ័ព នៅចំពោះមុខជនជាតិអ៊ីស្រអែល។ ពួកគេបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្រុងគីបៀន ហើយជនជាតិអ៊ីស្រអែលដេញពីក្រោយពួកគេតាមផ្លូវឡើងទៅភូមិបេតហូរ៉ូន ព្រមទាំងវាយប្រហារពួកគេ រហូតទៅដល់ភូមិអាសេកា និងភូមិម៉ាកេដា។