ពេលនោះ ជនជាតិស៊ីរី នៅក្រុងដាម៉ាស់ លើកគ្នាមកជួយស្តេចហាដារេស៊ើរ ជាស្តេចស្រុកសូបា ស្តេចទតក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួនពីរម៉ឺនពីរពាន់នាក់។
២ របាក្សត្រ 24:23 - អាល់គីតាប មួយឆ្នាំកន្លងមកទៀត កងទ័ពស៊ីរីបានឡើងមកវាយស្តេចយ៉ូអាស។ ពួកគេមកដល់ស្រុកយូដា និងក្រុងយេរូសាឡឹម។ ពួកគេកាប់សម្លាប់មេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជន ហើយបញ្ជូនជយភ័ណ្ឌទាំងអស់ ទៅជូនស្តេចនៅក្រុងដាម៉ាស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅចុងឆ្នាំនោះ កងទ័ពសាសន៍ស៊ីរីឡើងមកច្បាំងនឹងទ្រង់ គេចូលមកក្នុងស្រុកយូដា និងក្រុងយេរូសាឡិម បំផ្លាញពួកដែលជាប្រធានក្នុងបណ្ដាជនទាំងអស់ ហើយរឹបយករបស់ទាំងប៉ុន្មាននោះ ផ្ញើទៅថ្វាយដល់ស្តេចក្រុងដាម៉ាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មួយឆ្នាំកន្លងមកទៀត កងទ័ពស៊ីរីបានឡើងមកវាយព្រះបាទយ៉ូអាស។ ពួកគេមកដល់ស្រុកយូដា និងក្រុងយេរូសាឡឹម។ ពួកគេកាប់សម្លាប់មេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជន ហើយបញ្ជូនជយភណ្ឌទាំងអស់ទៅថ្វាយស្ដេចនៅក្រុងដាម៉ាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ចុងឆ្នាំនោះឯង នោះកងទ័ពសាសន៍ស៊ីរី គេឡើងមកច្បាំងនឹងទ្រង់ គេលុកចូលមកក្នុងស្រុកយូដា នឹងក្រុងយេរូសាឡិម ក៏បំផ្លាញពួកដែលជាប្រធាន ក្នុងបណ្តាជនទាំងអស់ទៅ ហើយអស់ទាំងរបឹបដែលគេចាប់បាននោះគេផ្ញើទៅថ្វាយដល់ស្តេចក្រុងដាម៉ាស |
ពេលនោះ ជនជាតិស៊ីរី នៅក្រុងដាម៉ាស់ លើកគ្នាមកជួយស្តេចហាដារេស៊ើរ ជាស្តេចស្រុកសូបា ស្តេចទតក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួនពីរម៉ឺនពីរពាន់នាក់។
ពេលនោះណាពីចូលទៅជួបស្តេចអ៊ីស្រអែល ហើយជម្រាបថា៖ «សូមស្តេចក្លាហានឡើង ហើយសូមទ្រង់បង្ហាញមើលថា តើស្តេចត្រូវធ្វើយ៉ាងណា ដ្បិតឆ្នាំក្រោយស្តេចស្រុកស៊ីរីមុខជាលើកទ័ពមកច្បាំងនឹងស្តេចទៀតមិនខាន»។
មួយឆ្នាំក្រោយមក ស្តេចបេនហាដាដដើរត្រួតពលទាហានស៊ីរី ហើយលើកទ័ពឆ្ពោះទៅក្រុងអាផែក ដើម្បីច្បាំងនឹងអ៊ីស្រអែល។
ការសងសឹកស្រេចតែលើយើង យើងនឹងតបទៅពួកគេវិញ នៅពេលដែលពួកគេជំពប់ដួល! ដ្បិតថ្ងៃវេទនាជិតមកដល់ហើយ ថ្ងៃអន្សារបស់ពួកគេនៅជិតបង្កើយ។