លោកយេរ៉ូបោមជាកូនរបស់លោកនេបាត ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីមនៅស្រុកសេរេដា ម្តាយរបស់លោកឈ្មោះសេរូអា ជាស្ត្រីមេម៉ាយ។ លោកយេរ៉ូបោមជាអ្នកបម្រើរបស់ស្តេចស៊ូឡៃម៉ាន តែគាត់បានបះបោរប្រឆាំងនឹងស្តេច។
២ របាក្សត្រ 13:6 - អាល់គីតាប ប៉ុន្តែ យេរ៉ូបោមកូនរបស់លោកនេបាត ជាអ្នកបម្រើរបស់ស្តេចស៊ូឡៃម៉ាន ដែលជាបុត្ររបស់ស្តេចទត បានក្រោកឡើងបះបោរប្រឆាំងនឹងម្ចាស់របស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ យេរ៉ូបោម ជាកូននេបាត ដែលជាអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន បុត្រាព្រះបាទដាវីឌ បានក្រោកឡើងបះបោរនឹងចៅហ្វាយរបស់ខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ យេរ៉ូបោម កូនរបស់លោកនេបាត ជាអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន ដែលជាបុត្ររបស់ព្រះបាទដាវីឌ បានក្រោកឡើងបះបោរប្រឆាំងនឹងម្ចាស់របស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែយេរ៉ូបោម ជាកូននេបាត ដែលជាអ្នកបំរើរបស់សាឡូម៉ូន បុត្រាដាវីឌ វាបានលើកខ្លួនឡើងបះបោរនឹងចៅហ្វាយរបស់ខ្លួន |
លោកយេរ៉ូបោមជាកូនរបស់លោកនេបាត ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីមនៅស្រុកសេរេដា ម្តាយរបស់លោកឈ្មោះសេរូអា ជាស្ត្រីមេម៉ាយ។ លោកយេរ៉ូបោមជាអ្នកបម្រើរបស់ស្តេចស៊ូឡៃម៉ាន តែគាត់បានបះបោរប្រឆាំងនឹងស្តេច។
កាលប្រជាជនអ៊ីស្រអែលទាំងមូលដឹងថា លោកយេរ៉ូបោមវិលត្រឡប់មកវិញ គេក៏ជួបជុំគ្នា ហើយចាត់មនុស្សឲ្យទៅអញ្ជើញគាត់មក។ គេតែងតាំងគាត់ជាស្តេចលើប្រជាជនអ៊ីស្រអែលទាំងមូល។ មានតែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជវង្សស្តេចទត។
ប្រសិនបើប្រជាជនរបស់ខ្ញុំនៅតែទៅធ្វើគូរបានក្នុងដំណាក់របស់អុលឡោះតាអាឡានៅក្រុងយេរូសាឡឹមដូច្នេះ ចិត្តគំនិតរបស់ពួកគេនឹងវិលទៅរករេហូបោម ជាស្តេចស្រុកយូដា និងជាម្ចាស់ដើមរបស់ពួកគេវិញ។ ពេលនោះ ពួកគេមុខជាសម្លាប់ខ្ញុំ រួចវិលទៅរករេហូបោម ជាស្តេចស្រុកយូដាមិនខាន»។
អុលឡោះតាអាឡានៅជាមួយស្តេច ដូច្នេះ ស្តេចទទួលជោគជ័យក្នុងគ្រប់កិច្ចការដែលស្តេចធ្វើ។ ស្តេចហេសេគាបានបះបោរប្រឆាំងនឹងស្តេចស្រុកអាស្ស៊ីរី ហើយរំដោះខ្លួនរួចផុតពីនឹមរបស់ស្តេចនោះ។
គឺយ៉ាងនេះហើយដែលប្រជាជនអ៊ីស្រអែល បះបោរប្រឆាំងនឹងរាជវង្សស្តេចទតរហូតដល់សព្វថ្ងៃ។