គេយកសពស្តេចអាប់សាឡុម ទៅបោះចោលក្នុងរណ្តៅមួយដ៏ធំ នៅកណ្តាលព្រៃ ហើយយកថ្មយ៉ាងច្រើនមកគរពីលើផង។ ពេលនោះ ពលទាហានអ៊ីស្រអែលរត់ទៅជំរំរបស់គេរៀងៗខ្លួនវិញ។
២ ពង្សាវតារក្សត្រ 8:21 - អាល់គីតាប ពេលនោះស្តេចយ៉ូរ៉ាម ចេញទៅក្រុងសាអ៊ារ ដោយនាំរទេះចំបាំងទាំងអស់ទៅជាមួយផង។ កងទ័ពអេដុមបានឡោមព័ទ្ធស្តេច និងពួកមេបញ្ជាការកងរទេះចំបាំង។ ស្តេចក៏ក្រោកឡើងនៅពេលយប់ ហើយវាយបើកផ្លូវ រីឯពលទាហានយូដាបាក់ទ័ព រត់ទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ព្រះបាទយ៉ូរ៉ាមយាងទៅក្រុងសាអ៊ារ នាំទាំងរទេះចម្បាំងទាំងអស់ទៅជាមួយផង ក៏លើកគ្នាទៅវាយពួកអេដុមទាំងយប់ ដែលឡោមព័ទ្ធទ្រង់ ព្រមទាំងពួកមេទ័ពរបស់រទេះចម្បាំង ហើយបណ្ដាទ័ពទាំងឡាយ ក៏រត់ទៅឯទីលំនៅរបស់គេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះបាទយ៉ូរ៉ាមយាងចេញទៅក្រុងសាអ៊ារ ដោយនាំរទេះចម្បាំងទាំងអស់ទៅជាមួយផង។ កងទ័ពអេដុមបានឡោមព័ទ្ធស្ដេច និងពួកមេបញ្ជាការកងរទេះចម្បាំង។ ស្ដេចក៏តើនឡើងនៅពេលយប់ ហើយវាយបើកផ្លូវ រីឯពលទាហានយូដាបាក់ទ័ព រត់ទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ យ៉ូរ៉ាមទ្រង់យាងទៅឯក្រុងសាអ៊ារ នាំទាំងរទេះចំបាំងទាំងអស់ទៅជាមួយផង ក៏លើកគ្នាទាំងយប់ទៅវាយពួកអេដំម ដែលឡោមព័ទ្ធទ្រង់ ព្រមទាំងពួកមេទ័ពរបស់រទេះចំបាំងផង ហើយបណ្តាទ័ពទាំងឡាយក៏រត់ទៅឯទីលំនៅរបស់គេវិញ |
គេយកសពស្តេចអាប់សាឡុម ទៅបោះចោលក្នុងរណ្តៅមួយដ៏ធំ នៅកណ្តាលព្រៃ ហើយយកថ្មយ៉ាងច្រើនមកគរពីលើផង។ ពេលនោះ ពលទាហានអ៊ីស្រអែលរត់ទៅជំរំរបស់គេរៀងៗខ្លួនវិញ។
ទតក៏ក្រោកឡើង ចេញមកនៅមាត់ទ្វារក្រុង។ គេប្រកាសប្រាប់ពលទាហានទាំងមូលថា ស្តេចនៅមាត់ទ្វារក្រុង។ ពលទាហានទាំងអស់ ក៏នាំគ្នាមកជួប។ ពលទាហានអ៊ីស្រអែលបានបាក់ទ័ព រត់ចូលជំរំរបស់គេរៀងៗខ្លួនវិញ។
ស្តេចអម៉ាស៊ីយ៉ាបានប្រហារកងទ័ពអេដុមមួយម៉ឺននាក់នៅជ្រលងភ្នំអំបិល ហើយនៅពេលច្បាំងគ្នានោះ ស្តេចដណ្តើមយកបានក្រុងសេឡា ដែលស្តេចដាក់ឈ្មោះថាក្រុងយុគធាល គឺឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។
«កាលណាអ្នករាល់គ្នាឃើញមានកងទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម ចូរដឹងថា ក្រុងនេះជិតវិនាសហើយ។