ស្តេចនេប៊ូក្នេសារកៀរប្រជាជន ដែលនៅសេសសល់ពីសង្គ្រាម យកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ អ្នកទាំងនោះធ្វើជាទាសកររបស់ស្តេចនេក្នេនេសារ និងបុត្ររបស់ស្តេច រហូតដល់អាណាចក្រពែរ្សគ្រប់គ្រងស្រុក។
២ ពង្សាវតារក្សត្រ 25:11 - អាល់គីតាប លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ កៀរប្រជាជននៅសេសសល់ក្នុងទីក្រុង អស់អ្នកដែលបានរត់ទៅចុះចូលនឹងស្តេចស្រុកបាប៊ីឡូន ព្រមទាំងបណ្តាជនដែលនៅសេសសល់យកទៅជាឈ្លើយសឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយប្រជាជនដែលនៅសល់ក្នុងទីក្រុង និងពួកអ្នកដែលបានរត់ទៅពឹងស្តេចបាប៊ីឡូន និងអ្នកឯទៀតដែលនៅសល់ នេប៊ូសារ៉ាដាននាំទៅជាឈ្លើយទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ កៀរប្រជាជននៅសេសសល់ក្នុងទីក្រុង អស់អ្នកដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងបណ្ដាជនដែលនៅសេសសល់យកទៅជាឈ្លើយសឹក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយសំណល់ជនដែលនៅសល់ក្នុងទីក្រុង នឹងពួកអ្នកដែលបានរត់ទៅពឹងស្តេចបាប៊ីឡូន នឹងមនុស្សឯទៀតដែលនៅៗឡើយ នោះនេប៊ូសារ៉ាដាន ក៏ដឹកនាំទៅជាឈ្លើយទាំងអស់ |
ស្តេចនេប៊ូក្នេសារកៀរប្រជាជន ដែលនៅសេសសល់ពីសង្គ្រាម យកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ អ្នកទាំងនោះធ្វើជាទាសកររបស់ស្តេចនេក្នេនេសារ និងបុត្ររបស់ស្តេច រហូតដល់អាណាចក្រពែរ្សគ្រប់គ្រងស្រុក។
ក្នុងចំណោមអស់អ្នកដែលស្តេចនេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូនចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលមកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។
សូមឲ្យហ្វូងគោរបស់យើង បានកើនចំនួនជាច្រើន គ្មានបាត់ គ្មាននរណាលួចចាប់យកទៅឡើយ ហើយសូមកុំឲ្យមានសំរែកភ័យអាសន្ន នៅតាមទីសាធារណៈរបស់យើងដែរ។
ហេតុនេះហើយបានជាយើងប្រាប់អ្នកថា: យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ និងក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន។ នេប៊ូក្នេសានឹងដណ្ដើមយកក្រុងនេះ។
រីឯប្រជាជនដែលនៅសេសសល់ ហើយរស់នៅក្នុងទីក្រុង និងទាហានដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងពួកជាងដែលនៅសេសសល់ លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូនាំយកទៅជាឈ្លើយ។
នៅថ្ងៃទីដប់ខែទីប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរជ្ជកាលស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូដែលបម្រើស្ដេចស្រុកបាប៊ីឡូនមកដល់ក្រុងយេរូសាឡឹម។
លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ កៀរប្រជាជនដែលនៅសេសសល់ក្នុងទីក្រុង គឺជនក្រីក្រមួយចំនួន ទាហានដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងពួកជាងដែលនៅសេសសល់យកទៅជាឈ្លើយសឹក។
ក្នុងឆ្នាំទីម្ភៃបីនៃរជ្ជកាលស្តេចនេប៊ូក្នេសា លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូកៀរជនជាតិយូដាយកទៅជាឈ្លើយចំនួន ៧៤៥នាក់។ សរុបទាំងអស់ មានចំនួន ៤៦០០ នាក់។
ចូរប្រាប់ពួកគេថា “ខ្ញុំធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់អ្នករាល់គ្នា។ ខ្ញុំធ្វើយ៉ាងណា អ្នករាល់គ្នាក៏ធ្វើយ៉ាងនោះដែរ គឺអ្នករាល់គ្នានឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។
ទាហានដ៏ចំណានរបស់គេនឹងស្លាប់ដោយមុខដាវ រីឯអ្នកដែលរួចពីស្លាប់ នឹងត្រូវខ្ចាត់ខ្ចាយរត់ទៅគ្រប់ទិសទី។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា នេះពិតជាពាក្យរបស់យើង ដែលជាអុលឡោះតាអាឡាមែន»។
ចូរយកមួយភាគបីទៅដុតកណ្ដាលទីក្រុង នៅពេលផុតកំណត់ថ្ងៃដែលអ្នកត្រូវឡោមព័ទ្ធទីក្រុងនោះ ចូរយកមួយភាគបីទៀតទៅកាប់នឹងដាវជុំវិញទីក្រុង ហើយបាចមួយភាគបីឲ្យប៉ើងទៅតាមខ្យល់។ យើងនឹងយកដាវដេញវាយពីក្រោយ។
អុលឡោះតាអាឡានឹងឲ្យគេកៀរអ្នក ព្រមទាំងស្តេចដែលអ្នកនឹងជ្រើសរើសឲ្យសោយរាជ្យលើអ្នក ធ្វើដំណើរទៅកាន់ស្រុកមួយ ដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់។ នៅទីនោះ អ្នកនឹងគោរពបម្រើព្រះដទៃ ជាព្រះដែលគេធ្វើពីឈើ និងពីថ្ម។