Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 144:14 - អាល់គីតាប

14 សូម​ឲ្យ​ហ្វូង​គោ​របស់​យើង បាន​កើន​ចំនួន​ជា​ច្រើន គ្មាន​បាត់ គ្មាន​នរណា​លួច​ចាប់​យក​ទៅ​ឡើយ ហើយ​សូម​កុំ​ឲ្យ​មាន​សំរែក​ភ័យ​អាសន្ន នៅ​តាម​ទី​សាធារណៈ​របស់​យើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ហ្វូងគោ​របស់យើង​នឹង​ផ្ទុក​ភោគផលជាច្រើន​; គ្មាន​ចន្លោះបាក់បែក គ្មាន​ការជម្លៀស ហើយក៏​គ្មាន​សម្រែកទ្រហោយំ​នៅ​កន្លែងសាធារណៈ​របស់យើង​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 សូម​ឲ្យ​គោ​ស្ទាវ​របស់​យើង​មាន​កម្លាំង​ខ្លាំង គ្មាន​សត្រូវ​ចូល​រុក​រាន ឬ​លួច​ចាប់​យក​ទៅ​ឡើយ ហើយ​សូម​កុំ​ឲ្យ​មាន​សម្រែក​ភ័យ​អាសន្ន នៅ​តាម​ផ្លូវ​របស់​យើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 សូម​ឲ្យ​ហ្វូង​គោ​របស់​យើង បាន​កើន​ចំនួន​ជា​ច្រើន គ្មាន​បាត់ គ្មាន​នរណា​លួច​ចាប់​យក​ទៅ​ឡើយ ហើយ​សូម​កុំ​ឲ្យ​មាន​សម្រែក​ភ័យ​អាសន្ន នៅ​តាម​ទី​សាធារណៈ​របស់​យើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គោ​របស់​យើង​ខ្ញុំ​នឹង​មាន​កំឡាំង​ធ្វើ​ការ​យ៉ាង​ធ្ងន់ នឹង​គ្មាន​ខ្មាំង​រុក‌រាន​ចូល ឬ​នាំ​យើង​ខ្ញុំ​ចេញ​ទៅ​ជា​ឈ្លើយ​ឡើយ ក៏​នឹង​គ្មាន​ឮ​សំរែក​ដោយ​ភ័យ​នៅ​ក្នុង​ផ្លូវ​យើង​ខ្ញុំ​ដែរ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 144:14
16 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​អាច​ទុក​ចិត្ត​វា ព្រោះ​តែ​វា​មាន​កម្លាំង​ដ៏​ខ្លាំង‌ក្លា ហើយ​ចង់​ឲ្យ​វា​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន របស់​អ្នក​ឬ​ទេ?


នៅ​តាម​ផ្លូវ មនុស្ស‌ម្នា​នាំ​គ្នា​ត្អូញ‌ត្អែរ ព្រោះ​រក​ស្រា​ផឹក​មិន​បាន ការ​រីក‌រាយ​ក៏​លែង​មាន ហើយ​ក៏​គ្មាន​អំណរ​សប្បាយ នៅ​ក្នុង​ស្រុក​ទៀត​ដែរ។


ក្រុង​យេរូ‌សាឡឹម​នឹង​ធ្វើ​ឲ្យ​យើង សប្បាយ​រីក‌រាយ ប្រជា‌ជន​របស់​យើង​ក៏​ធ្វើ​ឲ្យ​យើង​រីក‌រាយ ក្នុង​ទីក្រុង គេ​លែង​ឮ​សូរ​សំរែក​យំ​សោក​ទៀត​ហើយ


ពេល​ចេញ​ទៅ​ស្រុក​ស្រែ យើង​ឃើញ​សុទ្ធ​តែ​សាក‌សព ដែល​ស្លាប់​ដោយ​មុខ​ដាវ ពេល​ចូល​ក្នុង​ទីក្រុង យើង​ឃើញ​សុទ្ធ​តែ​អ្នក​រង​ទុក្ខ​ដោយ​ទុរ្ភិក្ស។ ណាពី និង​អ៊ីមុាំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក តែ​ពុំ​យល់​អ្វី​ឡើយ”»។


ប្រជា‌ជន​នៅ​ស្រុក​យូដា​នាំ​គ្នា​កាន់​ទុក្ខ ទីក្រុង​របស់​គេ​ធ្លាក់​ដុន‌ដាប ហើយ​កាន់​តែ​ទ្រុឌ‌ទ្រោម​ទៅៗ។ សំរែក​ថ្ងូរ​របស់​អ្នក​ក្រុង​យេរូ‌សាឡឹម លាន់​ឮ​ឡើង។


យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​សុខ​សន្តិភាព អ្នក​រាល់​គ្នា​នឹង​សម្រាក​យ៉ាង​សុខ​ស្រួល គ្មាន​នរណា​មក​ធ្វើ​ឲ្យ​ភ័យ​ខ្លាច​ឡើយ។ យើង​កំចាត់​សត្វ​សាហាវ​ឲ្យ​អស់​ពី​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ហើយ​ក៏​គ្មាន​សង្គ្រាម​កើត​មាន​នៅ​ស្រុក​របស់​អ្នក​រាល់​គ្នា​ដែរ។


អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​អ្នក​បាក់​ទ័ព រត់​នៅ​មុខ​ខ្មាំង​សត្រូវ។ អ្នក​ចេញ​ទៅ​វាយ​ពួក​គេ ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​អ្នក​នឹង​រត់​នៅ​មុខ​ពួក​គេ តាម​ផ្លូវ​ប្រាំ​ពីរ។ នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ឮ​ដំណឹង​នេះ គេ​នឹង​នាំ​គ្នា​ព្រឺ​ខ្លាច។


អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​បច្ចា‌មិត្ត​បាក់​ទ័ព រត់​នៅ​ពី​មុខ​អ្នក។ ពួក​គេ​ចេញ​មក​វាយ​អ្នក ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​ពួក​គេ​នឹង​រត់​នៅ​មុខ​អ្នក ទៅ​តាម​ផ្លូវ​ប្រាំ​ពីរ។


ប្រជា‌ជន​បាន​ជ្រើស​រើស​ព្រះ​ថ្មីៗ​ទៀត ពេល​នោះ សង្គ្រាម​ក៏​ផ្ទុះ​ឡើង។ ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រ‌អែល​បួន​ម៉ឺន​នាក់ គេ​រក​តែ​ខែល ឬ​លំពែង​មួយ​មិន​បាន​ផង។


រាល់​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​សាប​ព្រោះ ជន‌ជាតិ​ម៉ាឌាន និង​ជន‌ជាតិ​អាម៉ាឡេក ព្រម​ទាំង​ពួក​ពនេចរ មក​ពី​ស្រុក​ខាង​កើត បាន​ឡើង​មក​លុក​លុយ។


ព្រោះ​តែ​ជន‌ជាតិ​ម៉ាឌាន ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ធ្លាក់​ខ្លួន​ក្រ​ខ្សត់​យ៉ាង​ខ្លាំង គេ​ក៏​ស្រែក​អង្វរអុលឡោះ‌តាអាឡា​ឲ្យ​ជួយ​សង្គ្រោះ​គេ។


កាល​ទ័ព​អ៊ីស្រ‌អែល​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត និង​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់​ដឹង​ថា អ៊ីស្រ‌អែល​បាក់​ទ័ព ហើយ​ស្តេច​សូល ព្រម​ទាំង​បុត្រា ស្លាប់​អស់​នោះ ពួក​គេ​ក៏​បោះ​បង់​ទី‌ក្រុង​ចោល រត់​ភៀស​ខ្លួន​អស់។ កង‌ទ័ព​ភីលី‌ស្ទីន​ចូល​មក​កាន់​កាប់​ក្រុង​ទាំង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម