ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 17:42 - អាល់គីតាប

ពេល​ជន​ភីលី‌ស្ទីន​ក្រឡេក​មើល​មក​ទត​វា​មើល​ងាយ ព្រោះ​ឃើញ​គាត់​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម និង​មាន​ទឹក​មុខ​ស្រស់​ល្អ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​សាសន៍​ភីលីស្ទីន​នោះ​ក្រឡេក​ឃើញ​ដាវីឌ ក៏​តាំង​មើល​ងាយ ដោយ​ព្រោះ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម ហើយ​មាន​រូប‌ឆោម​ស្រស់​ល្អ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ជន​ភីលីស្ទីន​ក្រឡេក​មើល​មក​ដាវីឌ វា​មើល‌ងាយ ព្រោះ​ឃើញ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម និង​មាន​ទឹក​មុខ​ស្រស់​ល្អ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​វា​ក្រឡេក​ឃើញ​ដាវីឌ នោះ​ក៏​តាំង​ចិត្ត​មើល‌ងាយ ដោយ​ព្រោះ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម ហើយ​មាន​រូប‌ឆោម​ស្រស់​ល្អ

សូមមើលជំពូក



១ សាំ‌យូ‌អែល 17:42
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​មាន​ប្រសាសន៍​ថា៖ «ទោះ​បី​ពួក​គេ​ចេញ​មក​សុំ​ចុះ​ចូល​ក្តី ឬ​ចេញ​មក​ច្បាំង​ក្តី ត្រូវ​ចាប់​ពួក​គេ​ទាំង​រស់»។


អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​ឲ្យ​វិនាស។


លោក​អ៊ីសាយ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​កូន​នោះ​មក។ កូន​នោះ​មាន​ថ្ពាល់​ក្រហម មាន​ភ្នែក​ភ្លឺ​ថ្លា និង​មាន​ទឹក​មុខ​ស្រស់​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «គឺ​ម្នាក់​នេះ​ហើយ! ចូរ​តែង​តាំង​គេ​ចុះ!»។


ស្តេច​សូល​និយាយ​ទៅ​កាន់​ទត​ថា៖ «អ្នក​មិន​អាច​វាយ​ឈ្នះ​ជន​ភីលី‌ស្ទីន​នេះ​បាន​ទេ អ្នក​នៅ​ក្មេង​ណាស់ ហើយ​វា​ជា​អ្នក​ចំបាំង​តាំង​ពី​ក្មេង​ម៉្លេះ»។


រីឯ​ជន​ភីលី‌ស្ទីន​នោះ​វិញ ក៏​ដើរ​ចូល​មក​រក​ទត​ដែរ ដោយ​មាន​ម្នាក់​កាន់​ខែល​ដើរ​ពី​មុខ។