១ របាក្សត្រ 3:4 - អាល់គីតាប កូនទាំងប្រាំមួយនេះប្រសូតនៅក្រុងហេប្រូន។ ស្តេចទតសោយរាជ្យនៅក្រុងហេប្រូន អស់រយៈពេលប្រាំពីរឆ្នាំកន្លះ ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម អស់រយៈពេលសាមសិបបីឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់បង្កើតបុត្រទាំងប្រាំមួយនេះ នៅក្រុងហេប្រុន ហើយទ្រង់បានសោយរាជ្យនៅក្រុងនោះអស់រយៈពេលប្រាំបីរឆ្នាំប្រាំមួយខែ រួចសោយរាជ្យនៅក្រុងយេរូសាឡិមបានសាមសិបបីឆ្នាំទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុត្រទាំងប្រាំមួយអង្គនេះប្រសូតនៅក្រុងហេប្រូន។ ព្រះបាទដាវីឌសោយរាជ្យនៅក្រុងហេប្រូន អស់រយៈពេលប្រាំពីរឆ្នាំកន្លះ ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម អស់រយៈពេលសាមសិបបីឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បង្កើតបុត្រទាំង៦នេះ នៅក្រុងហេប្រុន ហើយទ្រង់ក៏សោយរាជ្យនៅក្រុងនោះអស់៧ឆ្នាំ៦ខែ រួចសោយរាជ្យនៅក្រុងយេរូសាឡិម អស់៣៣ឆ្នាំទៀត |
ស្តេចទតគ្រងរាជ្យលើស្រុកអ៊ីស្រអែល អស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។
ស្តេចសោយរាជ្យលើស្រុកអ៊ីស្រអែលអស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។
កូនទីប្រាំនាមសេផាធា ប្រសូតពីនាងអប៊ីថាល កូនទីប្រាំមួយនាមយីតរាម ប្រសូតពីនាងអេកឡា។