Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 3:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ទ្រង់​បង្កើត​បុត្រ​ទាំង​៦​នេះ នៅ​ក្រុង​ហេប្រុន ហើយ​ទ្រង់​ក៏​សោយ‌រាជ្យ​នៅ​ក្រុង​នោះ​អស់​៧​ឆ្នាំ​៦​ខែ រួច​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម អស់​៣៣​ឆ្នាំ​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ទ្រង់​បង្កើត​បុត្រ​ទាំង​ប្រាំមួយ​នេះ នៅ​ក្រុង​ហេប្រុន ហើយ​ទ្រង់​បាន​សោយ‌រាជ្យ​នៅ​ក្រុង​នោះ​អស់​រយៈ​ពេល​ប្រាំបីរ​ឆ្នាំ​ប្រាំមួយ​ខែ រួច​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សាមសិបបី​ឆ្នាំ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 បុត្រ​ទាំង​ប្រាំ​មួយ​អង្គ​នេះ​ប្រសូត​នៅ​ក្រុង​ហេប្រូន។ ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រូន អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​កន្លះ ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម អស់​រយៈ​ពេល​សាម‌សិប​បី​ឆ្នាំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 កូន​ទាំង​ប្រាំ​មួយ​នេះ​ប្រសូត​នៅ​ក្រុង​ហេប្រូន។ ស្តេច​ទត​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រូន អស់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​កន្លះ ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម អស់​រយៈ​ពេល​សាម‌សិប​បី​ឆ្នាំ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 3:4
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​គ្រា​ដែល​ដាវីឌ​សោយ‌រាជ្យ​លើ​ជន‌ជាតិ​យូដា នៅ​ក្រុង​ហេប្រុន នោះ​ទាំង​អស់​បាន​៧​ឆ្នាំ​៦​ខែ។


ឯ​ពេល​វេលា​ដែល​ស្តេច​ដាវីឌ​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល ទាំង​អស់​បាន​៤០​ឆ្នាំ គឺ​សោយ‌រាជ្យ​នៅ​ក្រុង​ហេប្រុន​បាន​៧​ឆ្នាំ ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣៣​ឆ្នាំ


ហើយ​ពេល​វេលា​ដែល​ទ្រង់​សោយ‌រាជ្យ​លើ​គេ នោះ​រួម​ទាំង​អស់​បាន​៤០​ឆ្នាំ គឺ​ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​ហេប្រុន​បាន​៧​ឆ្នាំ ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣៣​ឆ្នាំ


ទី​៥ គឺ​សេផាធា ជា​បុត្រ​នាង​អ័ប៊ី‌ថាល ទី​៦ គឺ​យីតរាម ដែល​កើត​ពី​នាង​អេកឡាជា​ទេពី​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម