ស្តេចទតបានផ្តាំមន្ត្រីអ៊ីស្រអែលទាំងអស់ ឲ្យជួយជ្រោមជ្រែងស៊ូឡៃម៉ានជាកូន ដោយមានប្រសាសន៍ថា៖
១ របាក្សត្រ 28:1 - អាល់គីតាប ស្តេចទតបានកោះហៅមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រអែល មេដឹកនាំកុលសម្ព័ន្ធ មេបញ្ជាការកងពលនានាដែលបម្រើស្តេច មេកង មេក្រុម អស់អ្នកដែលគ្រប់គ្រងលើរាជ្យទ្រព្យ និងហ្វូងសត្វរបស់ស្តេច ព្រមទាំងពួកកូនច្បង ពួកមហាតលិក ពួកវីរជន និងពួកអ្នកមុខអ្នកការទាំងអស់ ឲ្យមកជួបជុំគ្នានៅក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ព្រះបាទដាវីឌប្រមូលពួកអ្នកដែលជាប្រធានក្នុងសាសន៍អ៊ីស្រាអែល ពួកចៅហ្វាយនៃកុលសម្ព័ន្ធទាំងប៉ុន្មាន ពួកនាយដែលត្រួតលើពួកអ្នកផ្គត់ផ្គង់ស្បៀងថ្វាយស្តេចតាមវេន ពួកមេទ័ពធំតូច ពួកអ្នកដែលត្រួតលើព្រះរាជ្យទ្រព្យរបស់ស្តេច និងពួកបុត្រាទ្រង់ទាំងប៉ុន្មាន និងពួកឧកញ៉ា គឺជាពួកខ្លាំងពូកែ មានចិត្តក្លាហានទាំងអស់មកប្រជុំគ្នានៅក្រុងយេរូសាឡិម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌបានកោះហៅមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រាអែល មេដឹកនាំកុលសម្ព័ន្ធ មេបញ្ជាការកងពលនានាដែលបម្រើស្ដេច មេកង មេក្រុម អស់អ្នកដែលគ្រប់គ្រងលើរាជ្យទ្រព្យ និងហ្វូងសត្វរបស់ស្ដេច ព្រមទាំងពួករាជបុត្រ ពួកមហាតលិក ពួកវីរជន និងពួកអ្នកមុខអ្នកការទាំងអស់ ឲ្យមកជួបជុំគ្នានៅក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ដាវីឌទ្រង់ប្រមូលពួកអ្នក ដែលជាប្រធានក្នុងសាសន៍អ៊ីស្រាអែល ពួកចៅហ្វាយនៃពូជអំបូរទាំងប៉ុន្មាន ពួកនាយដែលត្រួតលើពួកអ្នកផ្គត់ផ្គង់ស្បៀងថ្វាយស្តេចតាមវេន ពួកមេទ័ពធំតូច ពួកអ្នកដែលត្រួតលើព្រះរាជទ្រព្យរបស់ស្តេច នឹងពួកបុត្រាទ្រង់ទាំងប៉ុន្មាន នឹងពួកឧកញ៉ា គឺជាពួកខ្លាំងពូកែ មានចិត្តក្លាហានទាំងអស់មកប្រជុំគ្នានៅក្រុងយេរូសាឡិម |
ស្តេចទតបានផ្តាំមន្ត្រីអ៊ីស្រអែលទាំងអស់ ឲ្យជួយជ្រោមជ្រែងស៊ូឡៃម៉ានជាកូន ដោយមានប្រសាសន៍ថា៖
ស្តេចទតហៅមន្ត្រីទាំងអស់របស់អ៊ីស្រអែល ព្រមទាំងក្រុមអ៊ីមុាំ និងក្រុមលេវី ឲ្យចូលមកជួប។
ស្តេចទតមានប្រសាសន៍ទៅកាន់អង្គប្រជុំទាំងមូលថា៖ «អុលឡោះបានជ្រើសរើសស៊ូឡៃម៉ាន ជាកូនរបស់ខ្ញុំតែម្នាក់គត់ដែលនៅក្មេងខ្ចី។ រីឯការងារដែលត្រូវបំពេញធំធេងណាស់ ដ្បិតដំណាក់ដែលយើងសង់នេះ មិនមែនសម្រាប់មនុស្សទេ គឺជូនអុលឡោះតាអាឡាជាម្ចាស់។
ពេលនោះមេដឹកនាំក្រុមគ្រួសារ មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល មេកង មេក្រុម ព្រមទាំងអ្នកដឹកនាំការងាររបស់ស្តេច នាំគ្នាស្ម័គ្រចិត្ត
ស្តេចស៊ូឡៃម៉ានកោះហៅជនជាតិអ៊ីស្រអែលទាំងមូល ពួកមេកង មេក្រុម ចៅក្រម អ្នកដឹកនាំជនជាតិអ៊ីស្រអែលទាំងអស់ និងមេក្រុមគ្រួសារ។
លោកបានកោះហៅជនជាតិអ៊ីស្រអែលទាំងអស់ គឺទាំងក្រុមអះលីជំអះទាំងក្រុមអ្នកដឹកនាំទាំងក្រុមចៅក្រម និងនាយក្រុមមកផ្តែផ្តាំថា៖ «ឥឡូវនេះខ្ញុំមានវ័យចាស់ជរាហើយ
យ៉ូស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រអែលឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយគាត់ក៏បានកោះហៅក្រុមអះលីជំអះ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រអែលឲ្យអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះអុលឡោះ។