លោកអាំមាលជាកូនទីប្រាំមួយ លោកអ៊ីសាខារជាកូនទីប្រាំពីរ លោកពេអ៊ូលថាយជាកូនទីប្រាំបី ដ្បិតអុលឡោះប្រទានពរដល់គាត់។
អាំមាលទីប្រាំមួយ អ៊ីសាខារទីប្រាំពីរ និងពេអ៊ូលថាយទីប្រាំបី ដ្បិតព្រះបានប្រទានពរដល់លោក។
លោកអាំមាលជាកូនទីប្រាំមួយ លោកអ៊ីសាខារជាកូនទីប្រាំពីរ លោកពេអ៊ូលថាយជាកូនទីប្រាំបី ដ្បិតព្រះជាម្ចាស់ប្រទានពរដល់លោក។
អាំមាល ទី៦ អ៊ីសាខារ ទី៧ នឹងពេអ៊ូលថាយ ទី៨ ដ្បិតព្រះបានប្រទានពរដល់លោក
មានគេប្រាប់ស្តេចទតថា៖ «អុលឡោះតាអាឡាប្រទានពរដល់ក្រុមគ្រួសារលោកអូបេដ-អេដុម ព្រមទាំងអ្វីៗដែលគាត់មាន ដោយសារតែហិបរបស់អុលឡោះ»។ ពេលនោះ ស្តេចទតក៏ទៅផ្ទះលោកអូបេដ-អេដុម ដើម្បីនាំយកហិបចូលមកបុរីរបស់ស្តេចទត ដោយមានក្បួនដង្ហែយ៉ាងសប្បាយរីករាយផង។
ហិបរបស់អុលឡោះតាអាឡាស្ថិតនៅផ្ទះរបស់លោកអូបេឌ-អេដុម គឺនៅជាមួយគ្រួសាររបស់គាត់ចំនួនបីខែ។ អុលឡោះតាអាឡាប្រទានពរដល់ក្រុមគ្រួសាររបស់លោកអូបេដ-អេដុម និងអ្វីៗទាំងអស់ដែលគាត់មាន។
កូនរបស់លោកអូបេឌ-អេដុម មានលោកសេម៉ាយ៉ាជាកូនច្បង លោកយ៉ូសាបាឌជាកូនបន្ទាប់ លោកយ៉ូអាជាកូនទីបី លោកសាកើរជាកូនទីបួន លោកនេថានេលជាកូនទីប្រាំ
លោកសេម៉ាយ៉ាជាកូនរបស់លោកអូបេដ-អេដុម បង្កើតបានកូនប្រុសៗ ដែលមានសិទ្ធិគ្រប់គ្រងលើក្រុមគ្រួសារបស់ពួកគេ ដ្បិតពួកគេជាវីរបុរសដ៏អង់អាច។
អ្នកណាគោរព កោតខ្លាចអុលឡោះតាអាឡា ហើយដើរតាមមាគ៌ារបស់ទ្រង់ អ្នកនោះមានសុភមង្គលហើយ!