Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 6:12 - អាល់គីតាប

12 មាន​គេ​ប្រាប់​ស្តេច​ទត​ថា៖ «អុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​លោក​អូបេដ-អេដុម ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន ដោយ‌សារ​តែ​ហិប​របស់​អុលឡោះ»។ ពេល​នោះ ស្តេច​ទត​ក៏​ទៅ​ផ្ទះ​លោក​អូបេដ-អេដុម ដើម្បី​នាំ​យក​ហិប​ចូល​មក​បុរី​របស់​ស្តេច​ទត ដោយ​មាន​ក្បួន​ដង្ហែ​យ៉ាង​សប្បាយ​រីក‌រាយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 មាន​គេ​ក្រាប​ទូល​ដល់​ព្រះបាទ​ដាវីឌ​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​គ្រួសារ​អូបិឌ-អេដុម និង​អ្វីៗ​ទាំងអស់​របស់​គាត់ ដោយ​ព្រោះ​ហិបរបស់​ព្រះ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​យាង​ទៅ​យក​ហិប​របស់​ព្រះ​ពី​ផ្ទះ​អូបិឌ-អេដុម ចូល​មក​ក្នុង​ក្រុង​របស់​ព្រះករុណា​វិញ​ដោយ​អំណរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 មាន​គេ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​លោក​អូបេដ‌អេដុម ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន ដោយ‌សារ​តែ​ហិប​របស់​ព្រះ‌ជាម្ចាស់»។ ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ​ផ្ទះ​លោក​អូបេដ‌អេដុម ដើម្បី​នាំ​យក​ហិប​ចូល​មក​បុរី​របស់​ព្រះ‌បាទ​ដាវីឌ ដោយ​មាន​ក្បួន​ដង្ហែ​យ៉ាង​សប្បាយ​រីក‌រាយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 មាន​គេ​ក្រាប​ទូល​ដល់​ស្តេច​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​ពួក​គ្រួ​អូបិឌ-អេដំម នឹង​របស់​គាត់​ទាំង​អស់ ដោយ​ព្រោះ​ហឹប​នៃ​ព្រះ ដូច្នេះ ដាវីឌ​ទ្រង់​ក៏​យាង​ទៅ​នាំ​យក​ហឹប​នៃ​ព្រះ ពី​ផ្ទះ​អូបិឌ-អេដំម ចូល​មក​ក្នុង​ក្រុង​របស់​ទ្រង់​វិញ​ដោយ​អំណរ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 6:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​វាយ​យក​បាន​បន្ទាយ​នៅ​ភ្នំ​ស៊ី‌យ៉ូន ដែល​ក្រោយ​មក​ហៅ​ថា “បុរី​ស្តេច​ទត”។


គ្រា​នោះ ស្តេច​ស៊ូឡៃ‌ម៉ាន​អញ្ជើញ​ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​មក​ជួប​គាត់​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​ពី​បុរី​ស្តេច​ទត គឺ​ក្រុង​ស៊ីយ៉ូន​មក​ដំណាក់។


ពេល​អស់​លោក​អះលី‌ជំអះ​មក​ដល់ ក្រុម​អ៊ីមុាំ​ក៏​លើក​ហិប​នៃ​សម្ពន្ធ‌មេត្រី​សែង។


ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី នាំ​គ្នា​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ព្រម​ទាំង​នាំ​យក​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​វត្ថុ‌សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​មក​ជា​មួយ​ដែរ។


កូន​ចៅ​លេវី​បាន​យក​ឈើ​ស្នែង​មក​ស៊ក ហើយ​សែង​ហិប​របស់អុលឡោះ‌តាអាឡា​លើ​ស្មា ដូច​ម៉ូសា​បាន​បង្គាប់​ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។


បន្ទាប់​មក ស្តេច​ទត ព្រម​ទាំង​ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ពួក​មេ‌ទ័ព​នាំ​គ្នា​ចេញ​ទៅ​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​ពី​ផ្ទះ​របស់​លោក​អូបេដ-អេដុម យ៉ាង​សប្បាយ​រីក‌រាយ។


គឺ​សម្ពន្ធ‌មេត្រី​ដែល​ទ្រង់​បាន​ចង​ជា​មួយ អ៊ីព្រហ៊ីម ព្រម​ទាំង​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​អ៊ីសា‌ហាក់។


កូន​របស់​លោក​អូបេឌ-អេដុម មាន​លោក​សេម៉ា‌យ៉ា​ជា​កូន​ច្បង លោក​យ៉ូសា‌បាឌ​ជា​កូន​បន្ទាប់ លោក​យ៉ូអា​ជា​កូន​ទី​បី លោក​សាកើរ​ជា​កូន​ទី​បួន លោក​នេថា‌នេល​ជា​កូន​ទី​ប្រាំ


លោក​អាំមាល​ជា​កូន​ទី​ប្រាំ​មួយ លោក​អ៊ីសា‌ខារ​ជា​កូន​ទី​ប្រាំ​ពីរ លោក​ពេអ៊ូល‌ថាយ​ជា​កូន​ទី​ប្រាំ​បី ដ្បិត​អុលឡោះ​ប្រទាន​ពរ​ដល់​គាត់។


គ្រា​នោះ ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​អញ្ជើញ​ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ពី​បុរី​ស្តេច​ទត គឺ​ក្រុង​ស៊ីយ៉ូន មក​ដំណាក់​របស់​អុលឡោះ។


អ្នក​ណា​ឲ្យ​ទឹក​ត្រជាក់ សូម្បី​តែ​មួយ​កែវ​ដល់​អ្នក​តូច‌តាច​ម្នាក់​ក្នុង​នាម​ជា​សិស្ស​របស់​ខ្ញុំ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​នោះ​នឹង​ទទួល​រង្វាន់​ជា​មិន​ខាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម