ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 11:12 - អាល់គីតាប

បន្ទាប់​មក​មាន​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ដូដូរ ជា​ពូជ‌ពង្ស​របស់​លោក​អហូ‌អា។ លោក​ជា​នាយ​ទាហាន​ម្នាក់​ក្នុង​ចំណោម​នាយ​ទាហាន​ដ៏​អង់‌អាច​ទាំង​បី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​បន្ទាប់ មាន​កូន​ដូដូរ ឈ្មោះ​អេលា‌សារ ជា​ពួក​អ័ហូអា ដែល​ជា​ម្នាក់​ក្នុង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​បី​នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក មាន​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ដូដូរ ជា​ពូជ‌ពង្ស​របស់​លោក​អហូ‌អា។ លោក​ជា​នាយ​ទាហាន​ម្នាក់​ក្នុង​ចំណោម​នាយ​ទាហាន​ដ៏​អង់‌អាច​ទាំង​បី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បន្ទាប់​នោះ មាន​កូន​ដូដូរ ឈ្មោះ​អេលាសារ ជា​ពួក​អ័ហូអា ដែល​ជា​ម្នាក់​ក្នុង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​៣​នាក់

សូមមើលជំពូក



១ របា‌ក្សត្រ 11:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​មេ​បញ្ជា​ការ​ទាំង​សាម‌សិប​នាក់ គាត់​ទទួល​កិត្តិ‌យស​ច្រើន​ជាង​គេ តែ​គាត់​ពុំ​រាប់​បញ្ចូល​ក្នុង​មេ‌ទ័ព​ទាំង​បី​នាក់​នោះ​ឡើយ។ ស្តេច​ទត​បាន​តែង‌តាំង​គាត់​ជា​មេ​បញ្ជា​ការ​កង​អង្គ‌រក្ស។


បន្ទាប់​មក គឺ​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ដូដូ និង​ជា​ចៅ​របស់​លោក​អហូ‌អា។ លោក​ជា​នាយ​ទាហាន​ម្នាក់ ក្នុង​ចំណោម​នាយ​ទាហាន​ដ៏​អង់‌អាច​ទាំង​បី ដែល​នៅ​ជាប់​នឹង​ស្តេច​ទត ក្នុង​គ្រា​ដែល​ជន‌ជាតិ​ភីលី‌ស្ទីន​លើក​ទ័ព​មក​ច្បាំង ហើយ​កង‌ទ័ព​អ៊ីស្រ‌អែល​ដក​ថយ។


ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «អុលឡោះ​អើយ​ខ្ញុំ​គ្មាន​សិទ្ធិ​ទទួល​ទាន​ទឹក​នេះ​ទេ ព្រោះ​ទឹក​នេះ​ដូច​ជា​ឈាម​របស់​ទាហាន ដែល​បាន​ប្រថុយ​ជីវិត​ទៅ​ដង​យក​មក​ដែរ!»។ ដូច្នេះ​គាត់​បដិ‌សេធ​មិន​ព្រម​ពិសា​ទឹក​នោះ​ទេ ព្រោះ​ពួក​ទាហាន​បាន​ប្រថុយ​ជីវិត​ទៅ​ដង​យក​មក។ នេះ​ហើយ​ជា​ស្នា​ដៃ​ដែល​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​បី​នាក់​បាន​ប្រព្រឹត្ត។


គាត់​ទទួល​កិត្តិ‌យស​ច្រើន​ជាង​គេ ក្នុង​ចំណោម​មេ‌ទ័ព​ទាំង​បី។ គាត់​មាន​នាទី​ជា​ប្រមុខ​លើ​ក្រុម​មេ‌ទ័ព​ទាំង​បី ប៉ុន្តែ គាត់​ពុំ​រាប់​បញ្ចូល​ក្នុង​ក្រុម​មេ‌ទ័ព​បី​នាក់​នោះ​ឡើយ។


កង‌ពល​ទី​ពីរ ដែល​ចេញ​ប្រតិ‌បត្តិ‌ការ​នៅ​ខែ​ទី​ពីរ ដឹក​នាំ​ដោយ​លោក​ដូដាយ ជា​ពូជ‌ពង្ស​របស់​លោក​អហូ‌អា។ កង‌ពល​របស់​គាត់​មាន​ទាហាន​២៤ ០០០ នាក់ ហើយ​មាន​លោក​មីក‌ឡូត ជា​សហ​មេ​បញ្ជា‌ការ។


អប៊ី‌សួ ណាម៉ាន អហ៊ូ‌អា