Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 11:13 - អាល់គីតាប

13 លោក​បាន​នៅ​ជាប់​ជា​មួយ​ស្តេច​ទត នៅ​ផាស់‌ដាំ‌មីម ក្នុង​គ្រា​ដែល​ជន‌ជាតិ​ភីលី‌ស្ទីន​លើក​ទ័ព​មក​ច្បាំង។ នៅ​ទី​នោះ​មាន​ដី​ស្រែ​មួយ​កន្លែង ពេញ​ដោយ​ស្រូវ ហើយ​កង‌ទ័ព​អ៊ីស្រ‌អែល​បាន​បាក់​ទ័ព​រត់​នៅ​មុខ​ជន‌ជាតិ​ភីលី‌ស្ទីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 លោក​បាន​នៅ​ជា‌មួយ​ព្រះបាទ​ដាវីឌ នៅ​ត្រង់​ផាស់-ដាំមីម ក្នុង​ពេល​ដែល​ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​គ្នា​មក​ច្បាំង នៅ​កន្លែង​ដែល​មាន​ស្រែ​ស្រូវ​ឱក ហើយ​ពួក​ទ័ព​បាន​រត់​ពី​ពួក​ភីលី‌ស្ទីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​បាន​នៅ​ជាប់​ជា​មួយ​ព្រះ‌បាទ​ដាវីឌ នៅ​ផាស់‌ដាំ‌មីម ក្នុង​គ្រា​ដែល​ជន‌ជាតិ​ភីលីស្ទីន​លើក​ទ័ព​មក​ច្បាំង។ នៅ​ទី​នោះ មាន​ដី​ស្រែ​មួយ​កន្លែង ពេញ​ដោយ​ស្រូវ ហើយ​កង‌ទ័ព​អ៊ីស្រា‌អែល​បាន​បាក់​ទ័ព​រត់​នៅ​មុខ​ជន‌ជាតិ​ភីលីស្ទីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 លោក​បាន​នៅ​ជា​មួយ​នឹង​ដាវីឌនៅ​ត្រង់​ផាស់-ដាំមីម ក្នុង​កាល​ដែល​ពួក​ភីលីស្ទីន​បាន​មូល​គ្នា​មក​ច្បាំង នៅ​កន្លែង​ដែល​មាន​ស្រែ​ស្រូវ​ឱក ហើយ​ពួក​ទ័ព​បាន​រត់ ពី​មុខ​ពួក​ភីលីស្ទីន​ទៅ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 11:13
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មាន​តែ​លោក​អេ‌ឡា‌សារ​ទេ​ដែល​នៅ​រឹង‌ប៉ឹង និង​សម្លាប់​ពួក​ភីលី‌ស្ទីន​ជា​ច្រើន រហូត​ទាល់​តែ​រោយ​ដៃ ហើយ​ម្រាម​ដៃ​របស់​លោក​ក្តាប់​ជាប់​នឹង​ដង​ដាវ។ នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ជ័យ‌ជំនះ​យ៉ាង​ធំ​ធេង​ដល់​ជន‌ជាតិ​អ៊ីស្រ‌អែល រីឯ​កង‌ទ័ព​វិល​មក​រក​គាត់​វិញ គ្រាន់​តែ​ប្រមូល​យក​ជយ‌ភ័ណ្ឌ​ប៉ុណ្ណោះ។


ពេល​នោះ​លោក​អេ‌ឡា‌សារ និង​ទាហាន​របស់​គាត់ ឈរ​នៅ​កណ្តាល​ចម្ការ​នោះ ហើយ​វាយ​ប្រហារ​ជន‌ជាតិ​ភីលី‌ស្ទីន ដណ្តើម​យក​បាន​ចម្ការ​នោះ​មក​វិញ។ អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ជ័យ‌ជំនះ​ដ៏​ធំ​ធេង។


ពួក​ភីលី‌ស្ទីន​ប្រមូល​ផ្តុំ​កង‌ទ័ព ដើម្បី​ធ្វើ​សង្គ្រាម។ ពួក​គេ​ប្រមូល​ផ្តុំ​គ្នា​នៅ​សូកូ ក្នុង​ស្រុក​យូដា ហើយ​ទៅ​បោះ​ទ័ព​នៅ​អេផេស-ដាំមីម ដែល​នៅ​ចន្លោះ​សូកូ និង​អាសេ‌កា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម