សូមបង្រៀនខ្ញុំឲ្យធ្វើតាមចិត្ត របស់ទ្រង់ ដ្បិតទ្រង់ជាម្ចាស់នៃខ្ញុំ សូមរសដ៏សប្បុរសរបស់ទ្រង់ដឹកនាំ ខ្ញុំឲ្យដើរ ក្នុងមាគ៌ាដែលគ្មានឧបសគ្គ។
១ ពេត្រុស 4:2 - អាល់គីតាប ដើម្បីឲ្យបានរស់ ស្របតាមបំណងរបស់អុលឡោះ ក្នុងកំឡុងពេលនៃអាយុជីវិតដែលនៅសល់ក្នុងលោកនេះ គឺមិនរស់នៅតាមចំណង់តណ្ហារបស់មនុស្សទៀតទេ។ ព្រះគម្ពីរខ្មែរសាកល ដើម្បីបានរស់នៅ មិនមែនតាមតណ្ហារបស់មនុស្សទៀតទេ គឺតាមបំណងព្រះហឫទ័យរបស់ព្រះវិញ ក្នុងពេលដែលនៅសល់ក្នុងលោកនេះ។ Khmer Christian Bible ដើម្បីឲ្យអំឡុងពេលរស់នៅខាងសាច់ឈាមដែលនៅសល់នេះ លែងរស់នៅតាមសេចក្ដីប៉ងប្រាថ្នារបស់មនុស្សទៀត ប៉ុន្ដែរស់នៅតាមបំណងរបស់ព្រះជាម្ចាស់វិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីកុំឲ្យបង់ពេលដែលនៅសល់ ហើយរស់នៅខាងសាច់ឈាម តាមតែសេចក្តីប៉ងប្រាថ្នារបស់មនុស្សទៀត គឺតាមព្រះហឫទ័យរបស់ព្រះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីឲ្យបានរស់ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងអំឡុងពេលនៃអាយុជីវិតដែលនៅសល់ក្នុងលោកនេះ គឺមិនរស់នៅតាមចំណង់តណ្ហារបស់មនុស្សទៀតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីកុំឲ្យបង់ពេលដែលសល់ នឹងរស់នៅខាងសាច់ឈាម តាមតែសេចក្ដីប៉ងប្រាថ្នារបស់មនុស្សទៀតឡើយ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ |
សូមបង្រៀនខ្ញុំឲ្យធ្វើតាមចិត្ត របស់ទ្រង់ ដ្បិតទ្រង់ជាម្ចាស់នៃខ្ញុំ សូមរសដ៏សប្បុរសរបស់ទ្រង់ដឹកនាំ ខ្ញុំឲ្យដើរ ក្នុងមាគ៌ាដែលគ្មានឧបសគ្គ។
ផ្ទុយទៅវិញ អ្នករាល់គ្នារំលោភលើ សម្ពន្ធមេត្រី ដូចអាដាម គឺអ្នករាល់គ្នាបានក្បត់យើង។
ដ្បិតអ្នកណាធ្វើតាមបំណងរបស់អុលឡោះជាបិតាខ្ញុំដែលនៅសូរ៉កា អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។
គាត់ក៏និយាយទៅកាន់គេថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំដែរទៅ ខ្ញុំនឹងឲ្យប្រាក់ឈ្នួលត្រឹមត្រូវ”។
ក្នុងចំណោមកូនទាំងពីរនាក់ តើកូនណាបានធ្វើតាមបំណងឪពុក?»។ គេជម្រាបអ៊ីសាថា៖ «កូនច្បង»។ អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកអ្នកទារពន្ធ និងពួកស្ដ្រីពេស្យា នឹងចូលទៅក្នុងនគររបស់អុលឡោះ មុនអ្នករាល់គ្នា
«អ្នកដែលចូលទៅក្នុងនគរនៃសូរ៉កា មិនមែនជាអ្នកដែលគ្រាន់តែហៅខ្ញុំថា “អ៊ីសាជាអម្ចាស់! អ៊ីសាជាអម្ចាស់!”ប៉ុណ្ណោះទេ គឺជាអ្នកដែលធ្វើតាមបំណងរបស់អុលឡោះជាបិតាខ្ញុំ ដែលនៅសូរ៉កានោះវិញ។
ដ្បិតអ្នកណាប្រព្រឹត្ដតាមអុលឡោះ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។
ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មាន សុទ្ធតែចេញមកពីខាងក្នុងចិត្ដរបស់មនុស្ស គឺគំនិតដែលនាំឲ្យប្រព្រឹត្ដកាមគុណថោកទាប លួចប្លន់ កាប់សម្លាប់
អ្នកទាំងនោះពុំមែនកើតពីឈាមពីចំណង់តណ្ហា ឬពីបំណងមនុស្សឡើយ គឺកើតពីអុលឡោះវិញ។
អ្នកដែលចង់ធ្វើតាមបំណងរបស់អុលឡោះមុខជាដឹងថា សេចក្ដីដែលខ្ញុំបង្រៀននេះ មកពីអុលឡោះ ឬមកពីខ្ញុំផ្ទាល់មិនខាន។
មិនត្រូវយកតម្រាប់តាមនិស្ស័យលោកីយ៍នេះឡើយ ត្រូវទុកឲ្យអុលឡោះកែប្រែចិត្ដគំនិតបងប្អូន ឲ្យទៅជាថ្មីទាំងស្រុងវិញ ដើម្បីឲ្យបងប្អូនចេះពិចារណាមើលថា អុលឡោះគាប់ចិត្តនឹងអ្វីខ្លះ គឺអ្វីដែលល្អ ដែលគាប់បំណងទ្រង់ និងគ្រប់លក្ខណៈ។
រីឯបងប្អូនវិញក៏ដូច្នោះដែរ ចូរចាត់ទុកថា ខ្លួនបានស្លាប់រួចផុតពីអំណាចបាប ហើយបងប្អូនមានជីវិតរស់ សម្រាប់អុលឡោះ ដោយរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា។
ទេ មិនកើតទេ! យើងទាំងអស់គ្នាដែលបានរួចផុតពីអំណាចបាប ហើយតើឲ្យយើងនៅតែប្រព្រឹត្ដអំពើបាបតទៅទៀតដូចម្ដេចកើត!
រីឯបងប្អូនវិញ ក៏ដូច្នោះដែរ ដោយសាររូបកាយរបស់អាល់ម៉ាហ្សៀស បងប្អូនបានស្លាប់ រួចផុតពីហ៊ូកុំ ហើយទៅជាប់នឹងម្ចាស់មួយទៀត គឺជាប់នឹងអាល់ម៉ាហ្សៀសដែលបានរស់ឡើងវិញ ដើម្បីបង្កើតផលជូនអុលឡោះ
អ៊ីសាបានស្លាប់សម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យអស់អ្នកដែលមានជីវិត លែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់អ៊ីសាដែលបានស្លាប់ និងបានរស់ឡើងវិញសម្រាប់គេ។
រីឯយើងទាំងអស់គ្នាវិញ ពីដើមយើងក៏ដូចពួកគេដែរ យើងបានបណ្ដោយខ្លួនទៅតាមតណ្ហាលោភលន់នៃនិស្ស័យលោកីយ៍របស់យើង យើងប្រព្រឹត្ដអំពើផ្សេងៗតាមបំណងចិត្ដគំនិតរបស់លោកីយ៍។ ពីកំណើតមកយើងជាមនុស្ស ដែលត្រូវតែទទួលទោសពីអុលឡោះ ដូចមនុស្សឯទៀតៗដែរ
ដូច្នេះ ខ្ញុំសូមជម្រាបបងប្អូន និងបញ្ជាក់ក្នុងនាមអ៊ីសាជាអម្ចាស់ថា សូមកុំរស់នៅដូចសាសន៍ដទៃ ដែលប្រព្រឹត្ដតាមប្រាជ្ញាដ៏ឥតប្រយោជន៍របស់គេនោះទៀតឡើយ។
ហេតុនេះមិនត្រូវធ្វើជាមនុស្សឥតគំនិតឡើយ តែត្រូវរិះគិត ឲ្យយល់បំណងរបស់អ៊ីសាជាអម្ចាស់។
មិនត្រូវធ្វើដូច្នេះ ដើម្បីគ្រាន់តែឲ្យម្ចាស់ទាំងនោះឃើញថា បងប្អូនចង់ផ្គាប់ចិត្ដមនុស្សឡើយ គឺត្រូវធ្វើដូចជាខ្ញុំបម្រើអាល់ម៉ាហ្សៀស ដែលយកចិត្ដទុកដាក់ ធ្វើតាមបំណងរបស់អុលឡោះ។
ហេតុនេះ ចំពោះយើង តាំងពីយើងឮដំណឹងពីបងប្អូន យើងចេះតែទូរអា និងសូមអង្វរអុលឡោះឲ្យបងប្អូន ឥតឈប់ឈរឡើយ ដើម្បីឲ្យបងប្អូនស្គាល់បំណងរបស់ទ្រង់យ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និងតម្រិះដែលមកពីរសអុលឡោះ។
ដ្បិតបងប្អូនបានស្លាប់ផុតទៅហើយ ហើយជីវិតរបស់បងប្អូនក៏បានកប់ទុកជាមួយអាល់ម៉ាហ្សៀសក្នុងអុលឡោះដែរ។
លោកអេប៉ាប្រាសដែលនៅស្រុកជាមួយបងប្អូន ក៏សូមជម្រាបសួរមកបងប្អូនដែរ។ គាត់ជាអ្នកបម្រើអាល់ម៉ាហ្សៀសអ៊ីសា ហើយគាត់តែងតែតយុទ្ធសម្រាប់បងប្អូន ដោយទូរអា ឥតឈប់ឈរ ដើម្បីឲ្យបងប្អូនមានជំហររឹងប៉ឹង បានគ្រប់លក្ខណៈ និងសុខចិត្ដធ្វើតាមបំណងរបស់អុលឡោះ គ្រប់ជំពូកទាំងអស់។
ចូរអរគុណអុលឡោះគ្រប់កាលៈទេសៈទាំងអស់ ដ្បិតទ្រង់គាប់ចិត្តឲ្យបងប្អូន ដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសាធ្វើដូច្នេះឯង។
សូមអុលឡោះប្រទានឲ្យបងប្អូនមានសមត្ថភាព នឹងប្រព្រឹត្ដអំពើល្អគ្រប់យ៉ាង តាមបំណងរបស់ទ្រង់។ សូមទ្រង់សម្រេចការអ្វីដែលគាប់បំណងទ្រង់នៅក្នុងយើងតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាអាល់ម៉ាហ្សៀសអស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
អុលឡោះពេញចិត្តបង្កើតយើងមក ដោយសារបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងម្យ៉ាង នៃអ្វីៗទាំងអស់ដែលទ្រង់បង្កើតមក។
ចូរធ្វើដូចកូនដែលចេះស្ដាប់បង្គាប់ គឺមិនត្រូវធ្វើតាមចិត្ដប៉ងប្រាថ្នា ដែលបងប្អូនធ្លាប់មានកាលមិនទាន់ស្គាល់អ៊ីសា នោះឡើយ
ហេតុនេះ ចូរបងប្អូនលះបង់ការអាក្រក់គ្រប់យ៉ាង លះបង់ល្បិចកិច្ចកលទាំងប៉ុន្មាន ការលាក់ពុត ចិត្ដច្រណែនឈ្នានីស និងការនិយាយដើមគេគ្រប់យ៉ាងនោះចោលទៅ!
លោកីយ៍នេះកំពុងតែរសាត់បាត់ទៅ ហើយចិត្ដលោភលន់របស់មនុស្សលោកក៏កំពុងតែរសាត់បាត់ទៅដែរ។ ផ្ទុយទៅវិញ អ្នកដែលប្រព្រឹត្ដតាមបំណងរបស់អុលឡោះ នឹងនៅស្ថិតស្ថេរគង់វង្សអស់កល្បជានិច្ច។