ស្តេចស្រុកអ៊ីស្រអែល និងស្តេចយ៉ូសាផាតជាស្តេចស្រុកយូដា ស្លៀកពាក់យ៉ាងរុងរឿងនៅលើបល្ល័ង្ករៀងៗខ្លួន ត្រង់ព្រលានដែលនៅមុខទ្វារក្រុងសាម៉ារី។ ពួកណាពីកំពុងនាំគ្នាទាយជូនស្តេចទាំងពីរនាក់។
១ ពង្សាវតារក្សត្រ 22:9 - អាល់គីតាប ស្តេចស្រុកអ៊ីស្រអែលហៅមហាតលឹកមក ហើយបញ្ជាថា៖ «ចូរទៅហៅលោកមីកាយ៉ា ជាកូនរបស់លោកយីមឡាមកជាប្រញាប់!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ស្តេចអ៊ីស្រាអែលបានហៅមហាតលិកម្នាក់មក ហើយបង្គាប់ថា៖ «ចូរទៅនាំមីកាយ៉ា ជាកូនយីមឡា មកនេះជាឆាប់ៗ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកអ៊ីស្រាអែលហៅមហាតលិកមក ហើយមានរាជឱង្ការថា៖ «ចូរទៅហៅលោកមីកាយ៉ា ជាកូនរបស់លោកយីមឡាមកជាប្រញាប់!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស្តេចអ៊ីស្រាអែល ទ្រង់ហៅមហាតលិកម្នាក់មកបង្គាប់ថា ចូរទៅនាំមីកាយ៉ា ជាកូនយីមឡា មកនេះជាឆាប់ៗ |
ស្តេចស្រុកអ៊ីស្រអែល និងស្តេចយ៉ូសាផាតជាស្តេចស្រុកយូដា ស្លៀកពាក់យ៉ាងរុងរឿងនៅលើបល្ល័ង្ករៀងៗខ្លួន ត្រង់ព្រលានដែលនៅមុខទ្វារក្រុងសាម៉ារី។ ពួកណាពីកំពុងនាំគ្នាទាយជូនស្តេចទាំងពីរនាក់។
ស្តេចស្រុកអ៊ីស្រអែលជម្រាបស្តេចយ៉ូសាផាតថា៖ «នៅមានម្នាក់ទៀត ដែលអាចទូរអាសួរអុលឡោះតាអាឡាបាន តែខ្ញុំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីសេចក្តីល្អឲ្យខ្ញុំទេ គឺទាយតែពីសេចក្តីអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកាយ៉ា ជាកូនរបស់លោកយីមឡា»។ ស្តេចយ៉ូសាផាតឆ្លើយថា៖ «សូមស្តេចកុំមានប្រសាសន៍បែបនេះ!»។
លោកយេហ៊ូវងើបមុខឡើងមើលទៅបង្អួចរួចពោលថា៖ «តើអ្នកណាស្ម័គ្រចិត្តចុះចូលមកខាងខ្ញុំ?»។ ពេលនោះមានមហាតលឹកពីរបីនាក់អើតមើលមកគាត់។
ស្តេចស្រុកអ៊ីស្រអែលក៏ហៅមហាតលឹកមក ហើយមានប្រសាសន៍ថា៖ «ចូរទៅហៅលោកមីកាយ៉ា ជាកូនរបស់លោកយីមឡាមកជាប្រញាប់!»។
គេក៏នាំរាជវង្សានុវង្សរបស់អ្នក យកទៅធ្វើជាមហាតលិកនៅក្នុងវាំងរបស់ស្ដេចស្រុកបាប៊ីឡូនដែរ”»។
លុះដល់ពេលដែលស្តេចកំណត់ឲ្យនាំពួកយុវជនទៅជូន លោកនាយកក្រុមមហាតលិកក៏នាំយុវជនទាំងនោះ ចូលទៅជួបស្តេចនេប៊ូក្នេសា។