Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 1:18 - អាល់គីតាប

18 លុះ​ដល់​ពេល​ដែល​ស្តេច​កំណត់​ឲ្យ​នាំ​ពួក​យុវជន​ទៅ​ជូន លោក​នាយក​ក្រុម​មហា‌តលិក​ក៏​នាំ​យុវជន​ទាំង​នោះ ចូល​ទៅ​ជួប​ស្តេច​នេប៊ូ‌ក្នេសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 លុះ​ផុត​ថ្ងៃ​ទាំងនោះ ហើយដល់ពេលកំណត់​ដែល​ស្ដេច​បាន​មានរាជឱង្ការ​ឲ្យ​នាំ​ពួកគេ​មក មេ​មហាតលិក​ក៏​នាំ​ពួកគេ​មក​នៅចំពោះ​នេប៊ូក្នេសា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 លុះ​ចូល​ដល់​ពេល​កំណត់​ដែល​ស្តេច​បាន​បញ្ជា​ឲ្យ​នាំ​ពួក‌គេ​ចូល នោះ​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក ក៏​នាំ​អ្នក​ទាំង​នោះ​ចូល​ទៅ​គាល់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លុះ​ដល់​ពេល​ព្រះ‌រាជា​កំណត់​ឲ្យ​នាំ​ពួក​យុវជន​ទៅ​ថ្វាយ លោក​នាយក​ក្រុម​មហា‌តលិក​ក៏​នាំ​យុវជន​ទាំង​នោះ ចូល​ទៅ​គាល់​ព្រះចៅ​នេប៊ូ‌ក្នេសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 លុះ​ដល់​កំណត់​ពេល ដែល​ស្តេច​បាន​បង្គាប់​ឲ្យ​នាំ​គេ​ចូល​មក នោះ​ចៅហ្វាយ​លើ​ពួក​កំរៀវ ក៏​នាំ​គេ​ចូល​ទៅ​គាល់​នេប៊ូ‌ក្នេសា

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 1:18
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​យុវជន​ទាំង​បួន​នាក់​នេះ​មាន​ចំណេះ​វិជ្ជា ប៉ិន‌ប្រសប់​ខាង​អក្សរ‌សាស្ត្រ និង​មាន​ប្រាជ្ញា​វាង‌វៃ​ផង។ ម្យ៉ាង​ទៀត​ដានី‌យ៉ែល​ចេះ​បក​ស្រាយ​និមិត្ត‌ហេតុ​អស្ចារ្យ និង​ចេះ​កាត់​សប្ដិ​ដែរ។


ស្តេច​បាន​សន្ទនា​ជា​មួយ​យុវជន​ទាំង​នោះ ហើយ​ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ​នឹង​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អសា‌រា​ឡើយ។ ស្តេច​ក៏​ទទួល​យុវជន​ទាំង​បួន​ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ។


ស្តេច​បញ្ជា​គេ​ឲ្យ​យក​អាហារ និង​ស្រា​មួយ​ចំណែក​ទៅ​ឲ្យ​យុវជន​ទាំង​នោះ ជា​រៀង​រាល់​ថ្ងៃ ហើយ​បញ្ជា​ឲ្យ​ពួក​គេ​ទទួល​ការ​អប់រំ​អស់​រយៈ​ពេល​បី​ឆ្នាំ មុន​នឹង​ចូល​ទៅ​បម្រើ​ស្ដេច។


ដានី‌យ៉ែល​ទៅ​ជួប​ស្តេច សូម​ពន្យារ​ពេល ដើម្បី​ទុក​ឲ្យ​គាត់​ពន្យល់​អត្ថ‌ន័យ​នៃ​សុបិន​ជូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម