ហេតុអ្វីបានជាអ្នកមិនគោរពតាមពាក្យដែលអ្នកបានស្បថក្នុងនាមអុលឡោះតាអាឡា? ហេតុអ្វីបានជាអ្នកមិនធ្វើតាមបទបញ្ជាដែលយើងបានបង្គាប់អ្នក?»។
ដូច្នេះ ហេតុអ្វីបានជាឯងមិនបានកាន់តាមសម្បថនៃព្រះយេហូវ៉ា និងសេចក្ដីដែលយើងបានបង្គាប់នោះ?»
ហេតុអ្វីបានជាលោកមិនគោរពតាមពាក្យដែលលោកបានស្បថក្នុងនាមព្រះអម្ចាស់? ហេតុអ្វីបានជាលោកមិនធ្វើតាមបទបញ្ជាដែលយើងបានបង្គាប់លោក?»។
ដូច្នេះ ហេតុអ្វីបានជាឯងមិនបានកាន់តាមសំបថនៃព្រះយេហូវ៉ា នឹងសេចក្ដីដែលយើងបានបង្គាប់នោះ
ទតបានកោះហៅអ្នកស្រុកគីបៀនមក ដើម្បីសាកសួរ(អ្នកស្រុកពុំមែនជាជនជាតិអ៊ីស្រអែលទេ គឺជាជនជាតិអាម៉ូរីដែលនៅសេសសល់។ ជនជាតិអ៊ីស្រអែលបានស្បថថា ទុកជីវិតឲ្យពួកគេ ប៉ុន្តែ ស្តេចសូលរកសម្លាប់ពួកគេឲ្យផុតពូជ ដើម្បីសំដែងឲ្យជនជាតិអ៊ីស្រអែល និងជនជាតិយូដាឃើញថាស្តេចស្នេហាជាតិ)។
ស្តេចស៊ូឡៃម៉ានក៏ចាត់គេឲ្យទៅហៅលោកស៊ីម៉ៃមក ហើយមានប្រសាសន៍ថា៖ «យើងបានឲ្យអ្នកស្បថ ក្នុងនាមអុលឡោះតាអាឡា ហើយយើងបានបញ្ជាក់ប្រាប់អ្នកថា ប្រសិនបើថ្ងៃណាមួយអ្នកចាកចេញពីទីក្រុង ទៅណាមកណា អ្នកមុខជាស្លាប់ពុំខាន។ អ្នកបានឆ្លើយមកយើងថា អ្នកយល់ព្រមធ្វើតាម។
ស្តេចស៊ូឡៃម៉ានសួរថា៖ «តើអ្នកនឹកឃើញអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នកបានប្រព្រឹត្តចំពោះស្តេចទត ជាបិតារបស់យើងឬទេ? អុលឡោះតាអាឡានឹងដាក់ទោសអ្នក តាមអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្ត។
នៅស្រុកយូដា អុលឡោះជំរុញប្រជាជនឲ្យមានចិត្តគំនិតតែមួយ ធ្វើតាមបញ្ជារបស់ស្តេច និងពួកមន្ត្រីស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។
ចូរប្រព្រឹត្តតាមពាក្យរបស់ស្តេច ដោយយល់ពាក្យដែលយើងបានសច្ចាចំពោះអុលឡោះ
ដូច្នេះត្រូវស្ដាប់បង្គាប់អាជ្ញាធរ មិនមែនដោយខ្លាចទទួលទណ្ឌកម្មប៉ុណ្ណោះទេ គឺធ្វើដោយមានមនសិការ ផង។